ព័ត៌មានអន្ដរជាតិ
រុស្ស៊ីរកឃើញករណីឆ្លងជំងឺគ្រុនផ្ដាសាយបក្សី H5N8 លើមនុស្ស
អាជ្ញាធរសុខាភិបាលរបស់ប្រទេសរុស្ស៊ីបាននិយាយថា ពួកគេបានបញ្ជាក់ពីករណីដំបូងនៃជំងឺគ្រុនផ្តាសាយបក្សី H5N8 ដែលឆ្លងពីបក្សីទៅមនុស្ស ។

ប្រធានអង្គការឃ្លាំមើលសុខភាពសាធារណៈរបស់រុស្ស៊ីគឺលោកស្រី Anna Popova បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ីបានរាយការណ៍អំពីបញ្ហានេះទៅអង្គការសុខភាពពិភពលោក (WHO) ។
លោកស្រីបាននិយាយថា ជំងឺគ្រុនផ្ដាសាយបក្សី H5N8 ត្រូវបានគេរកឃើញលើកម្មករ ៧ នាក់នៅកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី បន្ទាប់ពីមានការផ្ទុះឡើងនៅទីនោះក្នុងចំណោមសត្វបក្សីកាលពីខែធ្នូ ។ កម្មករទាំងនោះបានធ្លាក់ខ្លួនឈឺ ប៉ុន្តែក្រោយមកបានជាសះស្បើយវិញ ។

ស្របពេលជាមួយគ្នានេះលោកស្រី Popova បានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ដោយសង្កត់ធ្ងន់ថា មិនមានសញ្ញានៃការឆ្លងពីមនុស្សទៅមនុស្សទេ ។
លោកស្រីបាននិយាយថា ចំពោះការប្រែប្រួលនាពេលអនាគតវាអាចនាំឲ្យមានការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ប៉ុន្តែវាមិនច្បាស់ទេថាតើវាអាចកើតឡើងយ៉ាងដូចម្តេច ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ យន្តហោះចម្បាំងរុស្ស៊ី Su-57 ធ្វើតេស្តផ្ទុកអាវុធលឿនជាងផ្លេកបន្ទោរថ្មី
ចុចអាន ៖ កូរ៉េខាងជើងមិនអើពើការផ្តល់វ៉ាក់សាំងកូវីដពីចិន និងរុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ