Connect with us

ព័ត៌មានអន្ដរជាតិ

មី​យ៉ាន់​ម៉ា​សហការ​ជាមួយ​ចិន​ ចាប់ខ្លួន​ក្រុម​ឆបោក​តាម​អន​ឡាញ​បាន​ជាង​៨០០​នាក់​ក្នុង​រដ្ឋ​ឆាន

បានផុស

នៅ

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ជនសង្ស័យ​ប្រព្រឹត្ត​អំពើ​ឆបោក​ឆ្លងដែន​ជាង​៨០០​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​ប្រតិបត្តិការ​រួមគ្នា​មួយ​របស់​សមត្ថកិច្ច​ប៉ូលិស​មី​យ៉ាន់​ម៉ា​និង​ចិន​។ នេះ​បើ​យោង​តាម​ស្ថានទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​យ៉ាំង​ហ្គោ​ន​កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២៤​។

បណ្តាញ​ក្រុម​ឆបោក​តាម​អន​ឡាញ ឬ (Call Center) កំពុង​រីក​រាលដាល​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដោយមាន​ប្រជាពលរដ្ឋ​ពី​ប្រទេស​ចិន​និង​ប្រទេស​ដទៃទៀត ត្រូវបាន​ពួកគេ​បង្ខំ​ឱ្យ​ធ្វើការ​ដើម្បី​ឆបោក​ជនជាតិ​របស់ខ្លួន​នៅក្នុង​ឧស្សាហកម្ម​មួយ​ដែល​អ្នកវិភាគ​និយាយថា មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​។

​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​បាន​និយាយ​ថា សមត្ថកិច្ច​ប៉ូលិស​មី​យ៉ាន់​ម៉ា​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ៨០៧​នាក់​ពីបទ​ឧក្រិដ្ឋកម្ម​ឆ្លង​ព្រំដែន និង​រឹបអូស​កុំព្យូទ័រ ទូរសព្ទដៃ។ ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំងនោះ មាន​ជនជាតិ​ចិន​ចំនួន ៣៥២​នាក់​ដែល​ត្រូវបានធ្វើ​បត្យាប័ន​បញ្ជូន​ខ្លួន​ទៅកាន់​ប្រទេស​ចិន​វិញ​កាលពី​ថ្ងៃអាទិត្យ​ទី​៣១ ខែមីនា ខណៈ​អ្នក​ផ្សេងទៀត​គឺជា​ជនជាតិ​មី​យ៉ាន់​ម៉ា​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អាមេរិក៖ ចោរលួចស៊ុត១ម៉ឺនគ្រាប់ពីកសិដ្ឋានមួយ ចំពេល​តម្លៃស៊ុតហក់​ឡើង​

ព័ត៌មានជាតិ៧ នាទីutes មុន

កំណាត់ចុងក្រោយផ្លូវជាតិលេខ ៥ សិរីសោភ័ណ-ប៉ោយប៉ែត ប្រវែង​​ ៣៥ គីឡូម៉ែត្រ សម្រច​បាន​ប្រមាណ ២៩%

ព័ត៌មានជាតិ៨ នាទីutes មុន

អនុប្រធានសភាហុងគ្រី៖ ហុងគ្រីផ្ដល់អាហារូបករណ៍ប្រមាណ៣០កន្លែង តែនិស្សិតកម្ពុជាមិនសូវដាក់ពាក្យយក

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

Sokha Hotels

ព័ត៌មានពេញនិយម