Connect with us

ព័ត៌មានអន្ដរជាតិ

យោធា មីយ៉ាន់ម៉ា បាញ់ទម្លាក់ដ្រូន ៧ គ្រឿងរបស់ក្រុមប្រឆាំង

បានផុស

នៅ

យោធាមីយ៉ាន់ម៉ាបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ៧ គ្រឿងពីលើរដ្ឋធានីណៃពិដោ បន្ទាប់ពីក្រុមប្រឆាំងបើកការវាយដ៏កម្រមួយទៅលើរដ្ឋាភិបាលយោធា ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី០៤ ខែ មេសាកន្លងទៅ ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ដាញព័ត៌មានរបស់ក្រុមយោធាបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា យន្តហោះដ្រូនចំនួន ៤ គ្រឿងដែលហោះតម្រង់ទៅអាកាសយានដ្ឋានណៃពិដោ និង ៣ គ្រឿងទៀតហោះចូលទៅជិតតំបន់ Zayarthiri ត្រូវបានបាញ់ទម្លាក់ និងកម្ទេចដោយជោគជ័យទាំងមិនមានការខូចខាត ឬអ្នករងរបួសនោះឡើយ ។

ចំណែកយោងតាមប្រភពពីអាកាសយានដ្ឋានបានឲ្យដឹងថា បន្ទាប់ពីឧបទ្ទវហេតុនេះកើតឡើងហើយ ខាងអាកាសយានដ្ឋានណៃពិដោក៏ត្រូវបង្ខំចិត្តបិទជាបណ្តោះអាសន្នផងដែរ ខណៈ​យន្តហោះដ្រូន​មួយ​គ្រឿងក្នុង​ចំណោម​យន្តហោះ​ដ្រូន​ដែល​ត្រូវ​​បាញ់​ទម្លាក់​ទាំងនោះ​ គឺមានផ្ទុកគ្រាប់​បែក​ ។

គួរបញ្ជាក់ថា ការធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីឆ្នាំ ២០២១ កន្លងទៅពីសំណាក់យោធាបានបង្កឲ្យមានការប្រយុទ្ធគ្នាជាថ្មីនឹងក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលបានព្រួតដៃគ្នាជាមួយកងកម្លាំងការពារប្រជាជន (PDF) ដែលក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ ​ខណៈការបាញ់បង្ហោះដ្រូនទាំងប៉ុន្មាននេះគឺជាស្នាដៃរបស់ក្រុម PDF នេះឯង ។

ទន្ទឹមនោះ ចាប់តាំងពីអស់គ្រាប់កាំភ្លើងមក ក្រុមប្រឆាំងនឹងរដ្ឋាភិបាលយោធាបានងាកទៅប្រើប្រាស់យន្តហោះដ្រូនដើម្បីទម្លាក់គ្រាប់បែកទៅលើទីតាំងនានារបស់យោធា ជាមួយនឹងប្រសិទ្ធភាពនៃការបំផ្លិចបំផ្លាញកម្រិតខ្ពស់ ។ ជាក់ស្ដែងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រលកនៃការវាយប្រហារដោយការទម្លាក់គ្រាប់បែកនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ដែលរួមមានទាំងការវាយប្រហារលើអាកាសយានដ្ឋានផងនោះ បានសម្លាប់ឧត្តមសេនីយទោម្នាក់នៅជិតព្រំដែនប្រទេសចិន ដែលបង្កឲ្យមានការជម្លៀសកងទ័ពយោធាជាច្រើនចេញពីទីតាំងទាំងនោះផងដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់១០គ្រួសារ ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សួស យ៉ារ៉ា ៖ ការ​ទូត​សន្តិភាព​សភា​កម្ពុជា​មាន​បទ​ពិសោធន៍​កសាង​សន្តិភាព​ជាក់ស្តែង និង​ផ្អែក​លើ​គោលការណ៍​ទាំង​៥

សេដ្ឋកិច្ច៨ ម៉ោង មុន

កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ចុះហត្ថលេខាលើ​ឯកសារចំនួន​៣ ជាមួយថៃ ក្រោមអធិបតីភាព សម្តេច​ធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម១៩ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម