Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល រារាំង ប៉ាឡេស្ទីន មិនឲ្យរៀបផែនការធ្វើឃាតរដ្ឋមន្ត្រីសន្តិសុខ​ជាតិ

បានផុស

នៅ

អ៊ីស្រាអែលបានរារាំងផែនការរបស់ប៉ាឡេស្ទីនពីការធ្វើឃាតរដ្ឋមន្ត្រីសន្តិសុខជាតិរបស់ប្រទេសគឺលោក Itamar Ben Gvir ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៥ ខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង Shin Bet បាននិយាយថា នៅក្នុងប្រតិបត្តិការរួមគ្នាជាមួយប៉ូលិស និងកងទ័ពអ៊ីស្រាអែល មនុស្ស ១១នាក់ រួមទាំងពលរដ្ឋប៉ាឡេស្ទីន ៧ នាក់ ត្រូវបានចាប់ខ្លួន ហើយនៅក្នុងប្រតិបត្តិការណ៍នេះទៀតសោត បានបង្ក្រាបភេរវករដែលកំពុងរៀបចំការវាយប្រហារនៅក្នុងប្រទេសអ៊ីស្រាអែល ជាពិសេសប្រឆាំងនឹងរដ្ឋមន្ត្រី Itamar Ben Gvir ខណៈដែលជនសង្ស័យមានគម្រោងធ្វើឃាតលោកជាមួយនឹងគ្រាប់រ៉ុកកែត ។

គួរបញ្ជាក់ថា លោក Ben Gvir ដែល​ជា​ប្រធាន​គណបក្ស​អំណាចជនជាតិ​ជ្វីហ្វ​ គឺជាអ្នក​វោហាសាស្ត្រ​ដ៏​ខ្លាំងក្លាមួយរូប​ប្រឆាំង​នឹង​ប៉ាឡេស្ទីន ។ កាលពីខែកុម្ភៈ លោកបានអំពាវនាវឲ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank ជាពិសេសការមិនអនុញ្ញាតឲ្យប្រជាជនប៉ាឡេស្ទីនចូលទៅក្នុងទីក្រុងហ្សេរុយសាឡឹម ដើម្បីបួងសួងក្នុងអំឡុងបុណ្យរ៉ាម៉ាដន ខណៈមូលហេតុនេះហើយដែលជាដើមចមធ្វើឲ្យមានការរៀបចំគម្រោងធ្វើឃាតលោក ។

ស្របពេលជាមួយគ្នានេះ អ៊ីស្រាអែលបាននិងកំពុងបន្តធ្វើការវាយលុកតាមផ្លូវអាកាស និងតាមដីគោកដោយឥតឈប់ឈរផងដែរ ដោយបានសម្លាប់មនុស្សរាន់ម៉ឺននាក់នៅតំបន់ហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម