ព័ត៌មានអន្ដរជាតិ
អាមេរិក និងសម្ព័ន្ធមិត្ត ២ ប្រទេសនៅ អាស៊ី លើកយកជម្លោះសមុទ្រចិនខាងត្បូងមកដោះស្រាយក្នុងជំនួបត្រីភាគី
កិច្ចប្រជុំកំពូលត្រីភាគីរវាងមេដឹកនាំសហរដ្ឋអាមេរិកជាមួយសម្ព័ន្ធមិត្ត ២ ប្រទេសផ្សេងទៀតនៅតំបន់អាស៊ីដូចជា ជប៉ុន និងហ្វីលីពីន នឹងរួមបញ្ចូលកិច្ចពិភាក្សាអំពីរឿងហេតុដែលកើតឡើងនាពេលថ្មីៗនេះក្នុងតំបន់ជម្លោះនៅសមុទ្រចិនខាងត្បូងផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៥ ខែមេសានេះ ។

លោក Hans Mohaimin Siriban អនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការបរទេសរបស់ប្រទេសហ្វីលីពីនបានប្រាប់សន្និសីទសារព័ត៌មានមួយថា កិច្ចប្រជុំកំពូលដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះរវាងលោកប្រធានាធិបតីអាមេរិក Joe Biden នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr នឹងពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច និងស្ថានភាពនៅឥណ្ឌូប៉ាស៊ីហ្វិក ប៉ុន្តែមិនសំដៅដល់ប្រទេសណាមួយនោះទេ បើទោះបីជាប្រទេសទាំងបីសម្ដែងក្ដីភ័យព្រួយអំពីសកម្មភាពយោធាចិននៅក្នុងតំបន់ក៏ដោយ ។
លោក Siriban បានលើកឡើងទៀតថា “យើងរំពឹងប្រទេសទាំងបីនឹងមានទស្សនៈរួមលើឧប្បត្តិហេតុថ្មីៗនេះ ហើយយើងនឹងត្រៀមដាក់ចេញ “សេចក្តីថ្លែងការណ៍រួម” ស្តីពីទំនាក់ទំនងការទូតនៅសមុទ្រចិនខាងត្បូង ជាពិសេសលោក Biden និងលោក Marcos ក៏ត្រៀមនឹងរៀបចំកិច្ចប្រជុំទ្វេភាគីដាច់ដោយឡែកមួយ មុនកិច្ចប្រជុំកំពូលត្រីភាគីនេះផងដែរ ។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហ្វីលីពីនបាននឹងកំពុងបញ្ជូនគ្រឿងផ្គត់ផ្គង់ដល់កងទ័ពរបស់ខ្លួនដែលឈរជើងនៅបន្ទាយយោធាក្បែរខ្មោចនាវាចម្បាំងមួយគ្រឿនៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដែលជំរុញឲ្យឆ្មាំឆ្នេរសមុទ្រចិនដាក់ពង្រាយនាវាម្តងហើយម្តងទៀតដើម្បីរារាំងបេសកកម្មផ្គត់ផ្គង់មួយនេះ ។
ស្របពេលជាមួយគ្នានេះ ភាពតានតឹងរវាងហ្វីលីពីន និងចិនក៏កាន់តែឆេះដុតរោលថែមទៀត អំឡុងការប៉ះទង្គិចរហូតដល់ទៅ ២ ដងកាលពីខែមុន ពោលកប៉ាល់ឆ្មាំឆ្នេរសមុទ្រចិនបានប្រើកាណុងបាញ់ទឹកបាញ់ទៅលើកប៉ាល់ផ្គត់ផ្គង់ហ្វីលីពីន ដែលធ្វើឲ្យនាវិករងរបួស ហើយនេះក៏ជាឫសគល់ថ្មីមួយទៀតដែលនាំឲ្យប្រទេសទាំងពីរកាន់តែក្ដៅស្លឹកត្រចៀកឡើងៗ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អាមេរិក គំរាមឈប់គាំទ្រអ៊ីស្រាអែល ក្នុងសង្គ្រាមនៅ ហ្គាហ្សា

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?