ព័ត៌មានអន្ដរជាតិ
ប៉ូលិស វៀតណាម រកឃើញគ្រឿងញៀនដែលដាក់ GPS ក្នុងសមុទ្រ ជាវិធីសាស្រ្តថ្មីរបស់ក្រុមឧក្រិដ្ឋជន
ប៉ូលិសបាននិយាយថា ឧក្រិដ្ឋជនកំពុងប្រើប្រាស់វិធីសាស្រ្តថ្មីក្នុងការដឹកជញ្ជូនគ្រឿងញៀន រួមទាំងការបោះវាចូលទៅក្នុងសមុទ្រជាមួយនឹងឧបករណ៍តាមដាន GPS ហើយក្រោយមកទើបពួកគេប្រមូលវាចេញពីសមុទ្រ។ នេះបើយោងតាមការចុះផ្សាយពី vnexpress កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។
លោក Nguyen Ngoc Quang អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងគ្រឿងញៀន បាននិយាយថា វិធីសាស្ត្រថ្មីនេះ គឺជាមូលហេតុដែលសមាជិកសាធារណៈ និងអាជ្ញាធរតែងតែស្វែងរកគ្រឿងញៀន ដែលភាគច្រើនជាកូកាអ៊ីន បោកបក់នៅតាមឆ្នេរនានានៅភាគកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាម អស់រយៈពេលជាច្រើនខែមកហើយ។

កាលពីប្រាំមួយថ្ងៃមុន អាជ្ញាធរបានរកឃើញថ្នាំញៀន ២៨ គីឡូក្រាមអណ្តែតនៅឆ្នេរ Go Cong ក្នុងខេត្ត Kien Giang ។ ការឆែកឆេរបន្ថែមទៀតរបស់ក្រុមប៉ូលិស ចាប់រកឃើញនៅគ្រឿងញៀនទម្ងន់ប្រហែល២៤គីឡូក្រាម ហើយកាលពីខែមករា ថ្នាំញៀនប្រមាណ ៣០០កញ្ចប់ ត្រូវបានគេរកឃើញរសាត់តាមឆ្នេរក្នុងខេត្ត Quang Ngai។
លោក Quang បាននិយាយបន្ថែមទៀតថា មនុស្សជាច្រើនដែលរកឃើញគ្រឿងញៀនបានប្រគល់ទៅឲ្យអាជ្ញាធរ ប៉ុន្តែអ្នកខ្លះរក្សាវាដោយសារតែភាពលោភលន់។ ប្រជាពលរដ្ឋគួររាយការណ៍ទៅអាជ្ញាធរ រាល់ពេលពួកគេរកឃើញថ្នាំញៀនដែលបានលាក់ទុក។
លើសពីនេទៀតដែរ ប៉ូលិសបានបញ្ចាក់ទៀតថា គ្រឿងញៀនក៏ត្រូវបានដឹកតាមច្រកដែលលាក់ក្នុងទំនិញ ខណៈដែលឧក្រិដ្ឋជនប្រើទូកក្លែងធ្វើជាកប៉ាល់នេសាទ ដើម្បីគាំទ្រអ្នកសមគំនិត និងគេចពីអាជ្ញាធរ។ ការប្រើប្រាស់ឧបករណ៍តាមដាន GPS ដើម្បីដឹកជញ្ជូនគ្រឿងញៀនដោយបោះវាទៅក្នុងសមុទ្រ គឺជាវិធីសាស្រ្តដែលគេឃើញនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោកមិនមែនត្រឹមតែវៀតណាមនោះទេ។
ដូចគ្នានេះផងដែរ កាលពីខែកក្កដា ឆ្នាំមុន ប៉ូលិសអៀរឡង់បានរឹបអូសនៅកូកាអ៊ីនពីរថង់ មានទម្ងន់៣០គីឡូក្រាម ដែលបានបោកបក់នៅឆ្នេរ Donegal។ ឧក្រិដ្ឋជនបានភ្ជាប់ថង់ដាក់ធុងជាមួយនឹងអ្នកតាមដាន ដោយរង់ចាំនាវាមកទទួលទំញនិញទាំងនោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ត្រី វៀតណាម ក្លែងជាបុគ្គលិកស្ថានកុងស៊ុលអូស្ត្រាលី ឆបោកលុយជាង ៣៩ម៉ឺនដុល្លារ ពីបុរសម្នាក់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ