ព័ត៌មានអន្ដរជាតិ
ទីក្រុងនៅអាមេរិក សប្បាយកើបលុយ ព្រោះតែសូរ្យគ្រាសមហាកម្រ
នៅថ្ងៃទី៨ខែមេសាខាងមុខនេះ ប្រទេសចំនួន៣នៅតំបន់អាមេរិកខាងជើង ដូចជាសហរដ្ឋអាមេរិក កាណាដានិងម៉ិកស៊ិក នឹងជួបប្រទះបាតុភូតមហាកម្រ នោះគឺ សូរ្យគ្រាសទាំងស្រុង ដែលកើតឡើងតែម្តងប៉ុណ្ណោះក្នុងមួយឆាកជីវិតមនុស្ស ហើយពេលនេះ ទីតាំងដែលស្ថិតនៅចំផ្លូវសូរ្យគ្រាសកំពុងតែសប្បាយកើបលុយព្រោះថា មានមនុស្សជាច្រើនបានកក់សណ្ឋាគារអស់គ្មានសល់ ក៏ដូចរៀបចំកម្មវិធី និងសេវានានាដើម្បីអបអរព្រឹត្តិការណ៍នេះ។

វាជារឿងកម្រ ដែលតំបន់កើតបាតុភូត នឹងត្រូវងងឹតស្លុបដូចយប់ ហើយទេសចរនានា កំពុងរង់ថ្ងៃនោះមកដល់ ព្រោះបើបណ្តោយឲ្យព្រឹត្តិការណ៍លើកនេះកន្លងផុត ពួកគេច្បាស់ជាគ្មានឱកាសឃើញម្តងទៀតឡើយ។
បើនិយាយពីសហរដ្ឋអាមេរិក គន្លងរបស់សូរ្យគ្រាសនេះ នឹងចាប់ផ្តើមនៅក្នុងរដ្ឋ Texas ហើយធ្វើដំណើរឆ្លងកាត់រដ្ឋ Oklahoma, Arkansas, Missouri, Illinois, Kentucky, Indiana, Ohio, Pennsylvania, New York, Vermont, New Hampshire និង Maine ខណៈផ្នែកខ្លះនៃរដ្ឋ Tennessee និង Michigan ក៏នឹងជួបប្រទះបាតុភូតសូរ្យគ្រាសផងដែរ ដោយតំបន់ខ្លះនឹងត្រូវស្ថិតក្នុងភាពងងឹតទាំងស្រុងរយៈពេល៤នាទីនិង៥វិនាទី។ នេះបើយោងតាមអង្គការ NASA។

លោក Bulent Temel ជំនួយការសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Texas ទីក្រុង San Antonio ជឿជាក់ថា បាតុភូតនេះនឹងទាញចំណូលពីទេសចរបានដល់ទៅ ១.៥ពាន់លានដុល្លារ សម្រាប់សហរដ្ឋអាមេរិក ហើយម្យ៉ាងវិញទៀត ព្រឹត្តិការណ៍ដ៏កម្រនេះ នឹងទាក់ទាញអ្នកទេសចរទៅកាន់ទីក្រុងដែលមិនសូវមានអ្នកទៅលេង ធ្វើឲ្យទីនោះមមាញឹកខុសធម្មតា។
ជាក់ស្តែង ពេលនេះ សណ្ឋាគារជាច្រើននៅទីក្រុង Austin នៃរដ្ឋ Texas ត្រូវកក់ពេញអស់ទៅហើយ រីឯសណ្ឋាគារជាច្រើននៅ Missouri ក៏កក់ជិតពេញដែរ។

ព្រោះតែសណ្ឋាគារសឹងតែគ្មានសល់កន្លែងទំនេរនេះហើយ ទើបមនុស្សជាច្រើន នាំគ្នារកមធ្យោបាយផ្សេងដោយអ្នកខ្លះបោះតង់ ត្រូវគេងលើរ៉ឺម៉កនិងគូទរថយន្ត។ នៅរដ្ឋ Ohio ឯណោះ ការកក់ជួលកន្ទុយរ៉ឺម៉កទុកសម្រាប់គេង មានការកើនឡើងដល់ទៅ១០០០%។ បន្ថែមពីលើនេះ នៅតាមទីតាំងមួយចំនួន ក៏មានរៀបចំជាស្តង់លក់ទំនិញ កម្មវិធីជប់លៀង លេងល្បែងកម្សាន្តនិងការប្រគំតន្ត្រីទៀតផង។
សូមជម្រាបឡើងវិញ បានជាគេថា សូរ្យថ្ងៃ៨ខែមេសា គឺជាព្រឹត្តិការណ៍កម្រព្រោះ ៩០ភាគរយនៃអង្កត់ផ្ចិតរបស់ព្រះអាទិត្យ នឹងត្រូវបាំងដោយព្រះចន្ទ ហើយជះស្រមោលមកផែនដី។ យោងតាមក្រុមអ្នកជំនាញណាសា, ប្រសិនបើខកខានចំពោះព្រឹត្តិការណ៍លើកនេះ ប្រជាជនកាណាដា ក៏ដូចជាអាមេរិកនឹងលែងបានឃើញសូរ្យគ្រាសដ៏កម្របែបនេះទៀតហើយ ព្រោះថា វានឹងមិនកើតឡើងម្តងទៀតឡើយ រហូតដល់ឆ្នាំ២១០៦ឯណោះ៕
ប្រែសម្រួល៖ សុខ សុវណ្ណ
ចុចអាន៖ តំបន់មួយរបស់កាណាដា ប្រកាសអាសន្ន មុនបាតុភូតសូរ្យគ្រាស មហាកម្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ