Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុង New York ជួបគ្រោះរញ្ជួយដីដ៏កម្រ បង្កការភិតភ័យ

បានផុស

នៅ

អ្នកក្រុង New York មានការភិតភ័យយ៉ាងខ្លាំង ខណៈគ្រោះរញ្ជួយដីដ៏កម្រកម្រិត៤.៨រ៉ិចទ័រ បានវាយប្រហារតំបន់នេះកាលពីថ្ងៃសុក្រទី៥មេសា ដោយធ្វើឲ្យរង្គើដល់អគារនានា។

(រូបថត៖ USGS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរញ្ជួយនេះមានជម្រៅ៤.៧គីឡូម៉ែត្រ និងមានចំណុចកណ្តាលនៅទីក្រុង Lebanon នៃរដ្ឋ New Jersey ចម្ងាយប្រហែល៨០គីឡូម៉ែត្រភាគខាងលិចតំបន់ Manhattan។ យ៉ាងណាក្តី មិន​មាន​របាយការណ៍​អំពី​មនុស្ស​រង​របួស​ឬ​ការ​ខូច​ខាត​អ្វីឡើយ។

យោងតាម Reuters, រញ្ជួយដីនេះ រង្គើដល់រដ្ឋ New Jersey, Pennsylvania និង Connecticut ឯណោះ។ ចំណែកនៅទីស្នាក់ការកណ្តាល អង្គការសហប្រជាជាតិវិញ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីស្ថានភាពនៅតំបន់ហ្គាហ្សា ត្រូវផ្អាកជាបណ្តោះអាសន្នបន្ទាប់ពីការរញ្ជួយ។

(រូបថត៖ Getty)

ការិយាល័យអភិបាលក្រុង New York បានបង្ហោះសារលើបណ្តាញសង្គម X ថា ខ្លួនកំពុងវាយតម្លៃផលប៉ះពាល់នៃរញ្ជួយដីនេះ ប៉ុន្តែមិនទាន់ទទួលបានរបាយការណ៍ណាមួយ អំពីផលប៉ះពាល់ធ្ងនធ្ងរទេ។

ស្របពេលជាមួយគ្នានោះដែរ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានប្រាប់ក្រុមហ៊ុនអាកាសចរណ៍ថា ពួកគេត្រូវបង្ខំចិត្តផ្អាកជើងហោះហើរមួយចំនួន រយៈពេលជាងកន្លះម៉ោង។

(រូបថត៖ Getty)

ដោយឡែក យោងតាមគេហទំព័រតាមដាន FlightAware, ជើងហោះហើរមួយចំនួន ដែលធ្វើដំណើរទៅកាន់ទីក្រុង New York ត្រូវបានបង្វែរទៅអាកាសយានដ្ឋានផ្សេងសិន។

សូមបញ្ជាក់ ការរញ្ជួយកាលពីថ្ងៃសុក្រ បានធ្វើឲ្យគេនឹកឃើញដល់ គ្រោះរញ្ជួយដីកម្រិត៥.៨រ៉ិចទ័រឆ្នាំ២០១១ នៅរដ្ឋ Virginia ដែលជំរុញឲ្យមានការជម្លៀសមនុស្សក្នុងទីក្រុងញូវយ៉ក និងបង្កការខូចខាតមួយចំនួននៅទីក្រុងវ៉ាស៊ីនតោន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តៃវ៉ាន់ កំពុងតាមរកមនុស្ស១៨នាក់ទៀត ដែលបាត់ខ្លួនក្នុងគ្រោះរញ្ជួយដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម