ព័ត៌មានអន្ដរជាតិ
ប៉ូលិស សិង្ហបុរី ហុងកុង និងកូរ៉េខាងត្បូង ចាប់ខ្លួនជនសង្ស័យ ២៧២ នាក់ ករណីផ្ទុករូបភាព-វីដេអូអាសអាភាសកុមារ
ប៉ូលិសនៅក្នុងប្រទេសសិង្ហបុរី ហុងកុង និងកូរ៉េខាងត្បូងបានព្រួតដៃសហការគ្នាចាប់ខ្លួនមនុស្សចំនួន ២៧២ នាក់ក្រោមបទសង្ស័យផ្ទុករូបភាពអាសអាភាសរបស់កុមារ និងការកេងប្រវ័ញ្ចផ្លូវភេទ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៦ ខែមេសានេះ ។
ជនសង្ស័យដែលមានអាយុចន្លោះពី ១២ ទៅ ៧៣ ឆ្នាំត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការរយៈពេល ៥ សប្តាហ៍ចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈដល់ថ្ងៃទី ២៩ ខែមីនា ក្នុងអំឡុងពេលដែលអាជ្ញាធរបានឆ្មក់ចូលទីតាំងសរុបចំនួន ២៣៦ កន្លែង ។
នៅប្រទេសសិង្ហបុរី មនុស្សចំនួន ២៨ នាក់ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តិបទល្មើសផ្សេងៗ ដូចជាការចែកចាយសម្ភារៈបំពានលើកុមារ ទំនាក់ទំនងផ្លូវភេទជាមួយអនីតិជន និងការលក់សម្ភារៈអាសអាភាសជាដើម ។ ចំណែកនៅទីក្រុងហុងកុង បុរស ១៣ នាក់ត្រូវបានចាប់ខ្លួន ខណៈមន្ត្រីរឹបអូសបានវីដេអូអាសអាភាសចំនួន ៩៧២ ឃ្លីបផងដែរ ។
យោងតាមកងកម្លាំងប៉ូលិសសិង្ហបុរី (SPF) បានឲ្យដឹងថា ឧបករណ៍អេឡិចត្រូនិចរាប់សិបគ្រឿងត្រូវបានរឹបអូសនៅទីតាំងចំនួន ៤៤ កន្លែងក្នុងប្រទេសសិង្ហបុរី ហើយវត្ថុទាំងនោះរួមមាន កុំព្យូទ័រចំនួន ៥០ គ្រឿង ទូរស័ព្ទដៃចំនួន ៣៩ គ្រឿង និងឧបករណ៍ផ្ទុកទិន្នន័យចំនួន ៩១ គ្រឿង ។
គួរបញ្ជាក់ថា ការរីកសាយភាយនៃបណ្ដាញអ៊ីនធឺណិត ក៏ដូចជាការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាទំនើបៗផ្សេងទៀត បានធ្វើឲ្យមានការចែកចាយយ៉ាងឆាប់រហ័សនៃសម្ភារៈបំពានលើកុមារនៅទូទាំងពិភពលោក ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ