Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត និយាយសុំទោស​តុលាការទាំងទឹកភ្នែករលីងរលោង

បានផុស

នៅ

អតីតសេដ្ឋិនីវៀតណាមលោកស្រី Truong My Lan បាននិយាយសុំទោសទាំងទឹកភ្នែករលីងរលោងចំពោះការទទួលខុសត្រូវលើរឿងរ៉ាវទាំងប៉ុន្មានដែលកើតមានឡើងនៅក្នុងធនាគារ Saigon Commercial Bank (SCB) ប៉ុន្តែប្រធានក្រុមហ៊ុន Van Thinh Phat រូបនេះបានទាត់ចោលរាល់បទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃទី៥ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសវនាការកាត់ក្ដីលើបទចោទប្រកាន់កិបកេងបន្លំប្រាក់ពីធនាគារ SCB រយៈពេល ១ ខែមកនេះ, លោកស្រី Truong My Lan បានប្រាប់ទៅកាន់តុលាការប្រជាជននៃទីក្រុងហូជីមិញជាលើកដំបូងថា លោកស្រីកំពុងសញ្ជឹងគិតអំពីមូលហេតុដែលលោកស្រី និងក្រុមគ្រួសារត្រូវទទួលរងនូវរឿងហេតុដ៏អយុត្តិធម៌បែបនេះ ស្របពេលស្វាមី និងក្មួយស្រីរបស់លោកស្រីក៏ស្ថិតក្នុងរឿងក្ដីក្ដាំមួយនេះផងដែរ ពាក់ព័ន្ធបទចោទប្រកាន់ចូលដៃចូលជើងជាមួយគ្នា និងអាចជាប់ពន្ធនាគារពី ១០ ទៅ ១១ ឆ្នាំ ឬ ១៧ ទៅ ១៨ ឆ្នាំឯណោះ ។

អតីតសេដ្ឋិនីវ័យ ៦៨ ឆ្នាំដែលរងការកាត់ទោសប្រហារជីវិតរូបនេះបានលើកឡើងថា “រឿងហេតុទាំងប៉ុន្មានដែលធ្លាក់មកលើខ្ញុំ ប្រហែលដោយសារតែមកពីខ្ញុំមិនទាន់មានបទពិសោធន៍ពេញដៃក្នុងការចូលរួមជាមួយវិស័យធនាគារ ។ ម្យ៉ាងទៀតក៏ដោយសារតែខ្ញុំខ្វះការយល់ដឹងអំពីបញ្ហាផ្លូវច្បាប់ ទើបខ្ញុំមិនអាចទាយទុកជាមុនបានថា ត្រូវធនាគារ SCB រៀបចំរចនាសម្ព័ន្ធធ្វើស៊ីខ្ញុំបែបនេះ ។

បន្ថែមពីនេះ ឫសគល់ដែលទាញដៃឲ្យប្រធានក្រុមហ៊ុន Van Thinh Phat ងប់ស្លុងទៀតនោះ គឺដោយសារតែលោកស្រីដាក់ក្ដីជឿជាក់ថា ធនាគារ SCB នឹងជោគជ័យក្នុងការរៀបចំរចនាសម្ព័ន្ធស្ដារធនាគារឡើងវិញបាន ទើបលោកស្រីបង់ចិត្តបង់កាយដាក់បញ្ចាំទ្រព្យសម្បត្តិក្រុមគ្រួសារដើម្បីខ្ចីលុយពីធនាគារមួយនេះ ហើយលោកស្រីថែមទាំង​ស្នើសុំដោយ​ស្មោះ​អស់​ពីដួង​ចិត្ត​ទៅដល់ចៅក្រមឲ្យ​ពិចារណា​ឡើង​វិញ និង​បង្ហាញ​ព័ស្តុតាង​សម្រាប់​បទ​ចោទកិប​កេង​បន្លំ ក៏ដូចជាស៊ីសំណូកសូកប៉ាន់មក​លើ​រូបលោកស្រីផងដែរ ។

លោកស្រី Truong My Lan បានបញ្ជាក់បន្ថែមថា លោកស្រី រួមជាមួយនាយកប្រតិបត្តិធនាគារ SCB និងក្រុមហ៊ុន Van Thinh Phat ផ្សេងទៀតក៏ប្រហែលជាបានបំពានបទប្បញ្ញត្តិធនាគារផងដែរ ពោលលោកស្រីមិនមែនជាពិរុទ្ធជននៃអំពើខុសច្បាប់តែម្នាក់ឯងនោះទេ ហើយលោកស្រីចង់ឲ្យតុលាការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី និងចុងចោទផ្សេងទៀតដើម្បីទាញឲ្យធនាគារ SCB ក៏ក្លាយជាស្ថាប័នផ្តល់ប្រាក់កម្ចីធំជាងគេទី ៥ នៅក្នុងប្រទេសផងដែរ ។

គួរបញ្ជាក់ថា លោកស្រី Truong My Lan ​ប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតពីបទចោទប្រកាន់ស៊ីសំណូកសូកប៉ាន់ និងបំពានបទប្បញ្ញត្តិធនាគារ ជាពិសេសគឺការកិបកេងបន្លំប្រាក់ពីធនាគារ SCB ចំនួន ៣០៤ ពាន់ពាន់លានដុង (១២.៣១ ពាន់លានដុល្លារ) ខណៈអង្គ​ជំនុំ​ជម្រះលើអតីតសេដ្ឋិនីរូបនេះបាន​ចាប់​ផ្តើមតាំងតែពី​ថ្ងៃ​ទី៥ ខែ​មីនាមកម្ល៉េះ ហើយ​គ្រោង​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី២៩ ខែ​មេសាឯណោះ ។

ទាក់ទងនឹងទំនួលខុសត្រូវរដ្ឋប្បវេណីវិញ រដ្ឋអាជ្ញាបានស្នើឲ្យគណៈវិនិច្ឆ័យបង្ខំចុងចោទ Truong My Lan សងសំណងដល់ធនាគារ SCB សម្រាប់ការខាតបង់សរុបចំនួន ៦៦៧,៧០០ ពាន់លានដុង (២៧ ពាន់លានដុល្លារ) និងការប្រាក់បន្ថែមពីលើតម្លៃតួលេខទឹកប្រាក់សរុប ខណៈចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២២ ក្រុមរបស់អតីតសេដ្ឋិនីរូបនេះបានខ្ចីលុយនៅធនាគារ SCB ច្រើនជាង ២,៥០០ ដងជាមួយនឹងទឹកប្រាក់សរុបជាង ៤៤ ពាន់លានដុល្លារ ស្មើនឹង ៩៣ ភាគរយនៃឥណទានសរុបដែលធនាគារបានចេញឲ្យ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ លោក ថាក់ស៊ីន ចេញមុខនិយាយជំនួសកូនស្រី ក្រោយមានពាក្យសម្ដីល្អិច ល្អៀងថា ភឿថៃ ជាបក្សអភិរក្សនិយម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម