Connect with us

ព័ត៌មានអន្ដរជាតិ

កូនក្រមុំ ចិន ត្រូវភ្ញៀវប្រុសៗចាប់សម្រាតសំលៀកបំពាក់ ដោយយកលេសថាជាប្រពៃណីបុរាណ

បានផុស

នៅ

យោងតាមសេចក្តីរាយការណ៍ ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសចិន ដោយបង្ហាញពីរូបភាពកូនក្រមុំនិងកូនកំលោះអង្គុយលើគ្រែទាំងអាក្រាតកាយ ខណៈដែលភ្ញៀវ​ប្រុស​មួយ​ក្រុម​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ផ្សំដំណេក ហើយចាប់ទាញសម្រាតឈុតរៀបការ ដោយ​លើ​ដងខ្លួន​កូនក្រមុំទុកត្រឹមតែ​ភួយ​ពណ៌​ក្រហម​គ្របតែប៉ុណ្ណោះ។

លើសពីនេះថែមទៀត ភ្ញៀវ​ទាំង​នោះមិន​គ្រាន់​តែ​ដក​ភួយ​ចេញ​ទេ ប៉ុន្តែ​ក៏​ទាញ​ខោ​ទ្រនាប់​កូនក្រមុំ​ដោយ​ចេតនា​ដើម្បី បង្ហាញ​កេរ្ត៍ខ្មាសដល់​ភ្នែក​អ្នក​រាល់គ្នា​ហើយ​ប្រើ​លេស​ថា ​វា​ជា​ការ​អនុវត្ត​បែប​ប្រពៃណី ដល់ថ្នាក់ខាងស្រីបាន​ស្រែកហើយ​ព្យាយាម​គ្រប​ខ្លួន​នាង​ដោយ​ភួយពណ៌ក្រហម។

ទន្ទឹមនឹងនេះ កូនកំលោះអង្គុយនៅពីក្រោយកូនក្រមុំ ប៉ុន្តែ​មិន​បាន​ចាត់​ការឬហាមឃាត់ដើម្បី​សង្គ្រោះ​ប្រពន្ធ​​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ភ្ញៀវ​អាក្រក់​ទាំង​នេះ។ ជំនួសឲ្យការប្រើការសម្រេចចិត្ត ផ្ទុយទៅវិញ គាត់គ្រាន់តែអាចអង្វរមិត្តរបស់គាត់ដោយថ្នមៗឲ្យបញ្ឈប់នូវអ្វីដែលគាត់កំពុងធ្វើ ខណៈពេលដែលគាត់កាន់ភួយដោយដៃម្ខាងតែប៉ុណ្ណោះ។

អ្វីដែលជាការបង្ហាញនូវទង្វើហួសចិត្តបំផុតនោះគឺ ភ្ញៀវផ្សេងៗទៀតដែលមិនបានចូលរួមក្នុងសកម្មភាពប្រពៃណីក៏ដោយក៏ពួកគេបានឈរជុំវិញនិងមើល ទាំង​ទះ​ដៃ​អបអរ​សាទរ។ គ្មាន​នរណា​ម្នាក់​គិត​ថា​នេះ​ជា​ទង្វើ​ដ៏​ឃោរឃៅ និង​ឈ្លើយ​ឡើយ ប៉ុន្តែគ្រាន់តែគិតថា វាគួរឲ្យអស់សំណើចទៅវិញ។

ថ្វីបើយ៉ាងណាក៏ដោយ បន្ទាប់​ពី​ឃ្លិបមួយនេះ​ត្រូវ​បាន​គេ​ចែក​ចាយ​លើ​បណ្ដាញ​សង្គមចិន។ វា​បាន​ទាក់​ទាញ​មតិ​រាប់​រយ​ពាន់​នាក់​នៃ​ការ​ចែក​រំលែក​។ អ្នក​លេង​អ៊ីនធឺណិត​ភាគ​ច្រើន​ជឿ​ថា​នេះ​ជា​រឿង​រសើប ដោយ​យក​វប្បធម៌​ឬ​ទំនៀម​មក​ធ្វើ​ឲ្យ​លេសបំភ្លៃ​​ការពិត។

ក្នុងនោះមានមតិជាច្រើនចោតសួរទៅវិញថា នេះមិនគួរចាត់ទុកជាប្រពៃណីទេ វា​គួរ​តែ​ត្រូវ​បាន​លុប​ចោល​ទាំង​ស្រុងហើយ។ ជាពិសេសថ្ងៃមង្គលការជាថ្ងៃសំខាន់បំផុត មិត្ត​ប្រភេទ​នេះ​មិន​គោរព​សេចក្តី​ថ្លៃថ្នូរ​របស់​កូន​កំលោះ​​​ ហើយ​កូនក្រមុំ​ដែល​ជា​ស្ត្រី​ភេទថែម​ទៀតផង។​ ចំណែកកូនកំលោះវិញហាក់ដូចជាកំពុងរីករាយ និងស្របតាមមិត្តភ័ក្តិ គាត់មិនបានធ្វើអ្វីសោះឡើយ។ កូនកំលោះគួរ​វាយ​ភ្ញៀវ​ទាំង​នេះ ដែលហ៊ានធ្វើបង្កទង្វើមិនគម្បីដល់ភរិយាខ្លួន។

យ៉ាងណាមិញ នេះក៏មិនមែនជាលើកទីមួយដែលសម្រាប់ប្រទេសចិនក្នុងការអនុវត្តប្រពៃណីបែបបុរាណ ទៅលើកូនកំលោះកូនក្រមុំយ៉ាងអានាធិបតេយ្យបែបនេះ។ កាលពីប៉ុន្មានឆ្នាំំមុន ក្រមុំដែលរៀបការជាមួយស្វាមីជនបទត្រូវភ្ញៀវប្រុសៗចាប់បាចម្យ៉ៅសពេញមុខ និងទាញអាវនាងយ៉ាងគួរឲ្យសង្វេគផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖​ សាង ​ស្រីល័ក្ខ

ចុចអាន៖តារាចម្រៀង ម៉ាឡេស៊ី ម្នាក់ បើកភ្លើង​ខៀវ​ឲ្យ​ប្តី​រៀបការប្រពន្ធថ្មី ព្រោះខ្លួនចង់ផ្តោតលើការងារជាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម