ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្រកាសត្រៀមរួចរាល់ ដើម្បីតទល់ជាមួយ អ៊ីរ៉ង់
តាមសេចក្តីរាយការណ៍របស់ Jerusalem Post, រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant បានប្រកាសថា ប្រទេសរបស់លោក ត្រៀមខ្លួនរួចជាស្រេច ដើម្បីតទល់ចំពោះគ្រប់សេណារីយ៉ូ ជាមួយអ៊ីរ៉ង់ ខណៈទំនាក់ទំនងរវាងខ្លាមជ្ឈិមបូព៌ាទាំងពីរ បានឈានដល់កម្រិតតានតឹងបំផុត។

កាលពីសប្តាហ៍មុន អ៊ីស្រាអែល បានប្រុងជើងការខ្ពស់ ដោយមិនអនុញ្ញាតឲ្យកងទ័ពណាម្នាក់ ដាក់ច្បាប់ឈប់ឡើយ ហើយថែមទាំងពង្រឹងការពារដែនអាកាសទៀតផង ព្រោះតែបារម្ភខ្លាចក្រែងលោអ៊ីរ៉ង់ បើកការវាយប្រហារភ្លាមៗ។
វិធានការរបស់អ៊ីស្រាអែល ធ្វើឡើងបន្ទាប់ពីមេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារអាកាសនៅប្រទេសស៊ីរី ខណៈទីក្រុងតេហេរ៉ង់ បានស្តីបន្ទោសរឿងនេះទៅលើកងកម្លាំងការពារអ៊ីស្រាអែល (IDF) ហើយប្តេជ្ញាសងសឹកដោយមិនប្រណីដៃ។

បន្ទាប់ពីកិច្ចប្រជុំវាយតម្លៃស្ថានភាពប្រតិបត្តិការជាមួយមន្ត្រីយោធាជាន់ខ្ពស់និងចារកម្ម កាលពីថ្ងៃអាទិត្យទី៧ខែមេសា លោក Gallant គូសបញ្ជាក់ថា “ប្រព័ន្ធការពារ បានត្រៀមរួចរាល់អស់ហើយ ដើម្បីឆ្លើយតបប្រឆាំងនឹងសេណារីយ៉ូណាមួយ ដែលអាចកើតមានជាមួយអ៊ីរ៉ង់”។
យ៉ាងណាក្តី លោកមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែម អំពីការរៀបចំនេះទេ។

មុននេះដែរ រដ្ឋាភិបាលអ៊ីស្រាអែល បានសម្រេចចិត្តបិទស្ថានទូតនៅ២៨ប្រទេស ជុំវិញពិភពលោក ដោយសារខ្លាចអ៊ីរ៉ង់សងសឹក។
ដោយឡែក មន្ត្រីអាមេរិក បានសម្តែងក្តីបារម្ភជាពន់ពេកថា ស្ថានការណ៍ អាចប្រែក្លាយទៅជាសង្រ្គាមពេញលក្ខណៈរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល ប្រសិនបើទីក្រុងតេហេរ៉ង់ ដើរខុសតែមួយជំហាន។

សូមជម្រាបឡើងវិញបន្តិច ការវាយប្រហារដ៏សាហាវ ទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ក្នុងរដ្ឋធានី ដាម៉ាស នៃប្រទេសស៊ីរី កាលពីដើមសប្តាហ៍នេះ បានសម្លាប់មន្ត្រីកងឆ្មាំបដិវត្តឥស្លាម (IRGC) ចំនួន៧នាក់ ក្នុងនោះមានទាំងមេទ័ពអ៊ីរ៉ង់ឈ្មោះ Mohammad Reza Zahedi ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល នៅតែមិនទទួលស្គាល់ជាចំហថា ខ្លួននៅពីក្រោយការវាយប្រហារនោះ ប៉ុន្តែលោក Gallant ព្រលយពាក្យថា អ៊ីស្រាអែល កំពុងកម្ចាត់សត្រូវនៅទូទាំងតំបន់មជ្ឈិមបូព៌ា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល បិទស្ថានទូតនៅ ២៨ប្រទេស ខ្លាចអ៊ីរ៉ង់ សងសឹក ខណៈអាមេរិក បារម្ភផ្ទុះសង្គ្រាមធំ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍១១ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់