Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky៖ បើគ្មានជំនួយអាមេរិក អ៊ុយក្រែននឹងចាញ់រុស្ស៊ី 

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានព្រមានថា ប្រសិនបើសភាអាមេរិកមិនអនុម័តកញ្ចប់ជំនួយយោធាបន្ថែមទេនោះ អ៊ុយក្រែន នឹងចាញ់មិនខានឡើយ ហើយរុស្ស៊ី នឹងបានដៃទៅវាយប្រហារប្រទេសផ្សេងទៀត។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky (រូបថត៖ Sipa)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងកាលពីថ្ងៃអាទិត្យទី៧ខែមេសា ប្រធានាធិបតីអ៊ុយក្រែនរូបនេះ និយាយថា “យើងត្រូវបញ្ជាក់ឲ្យច្បាស់ដល់សភាអាមេរិកថា ប្រសិនបើពួកគេមិនជួយទេ អ៊ុយក្រែននឹងចាញ់សង្គ្រាមរុស្ស៊ីហើយ។ អ៊ុយក្រែន ពិបាករស់ណាស់ បើគ្មានជំនួយបន្ថែម ហើយ​ប្រសិន​បើ​អ៊ុយក្រែន​ចាញ់​ ប្រទេស​ផ្សេង​ទៀត ក៏​នឹង​ត្រូវ​​វាយ​ប្រហារផងដែរ”។

អ៊ុយក្រែន បាន​អំពាវនាវ​ជា​បន្ទាន់ឲ្យ​ទីក្រុងវ៉ាស៊ីនតោន ​អនុម័ត​កញ្ចប់​ជំនួយ​បន្ថែមទំហំទឹកប្រាក់ ៦០ពាន់​លាន​ដុល្លារ​ ខណៈជំនួយនេះ ត្រូវបាន​គណបក្ស​សាធារណរដ្ឋ​ ​រារាំង​អស់​រយៈពេល​ជាច្រើន​ខែមកហើយ។

ជំនួយលោកខាងលិចបញ្ជូនទៅអ៊ុយក្រែន (រូបថត៖ Getty)

ការព្រមានរបស់លោក Zelensky ធ្វើឡើងចំពេល កងកម្លាំងរុស្ស៊ី កំពុងបង្កើនការវាយប្រហារទៅលើទីក្រុង Chasov Yar ក្នុងខេត្ត Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន ដែលមានចម្ងាយមិនដល់៣០គីឡូម៉ែត្រផង ពីទីក្រុង Kramatorsk ដែលជាមជ្ឈមណ្ឌលផ្លូវដែកនិងដឹកជញ្ជូនដ៏សំខាន់របស់អ៊ុយក្រែន។

ស្របពេលជាមួយគ្នានោះដែរ លោក Oleg Kalashnikov អ្នកនាំពាក្យកងពលតូចកាំភ្លើងធំទី២៦របស់អ៊ុយក្រែន ដែលកំពុងប្រយុទ្ធនៅសមរភូមិជួរមុខ Chasov Yar បានទទួលស្គាល់ថា ស្ថានភាពនៅក្នុងតំបន់គឺពិបាកនិងតានតឹងបំផុត ខណៈរុស្ស៊ី​ កំពុងបើកការ​វាយប្រហារ​លើ​ដីគោក និងតាម​អាកាស។

ទាហានអ៊ុយក្រែន (រូបថត៖ NDTV)

សូមបញ្ជាក់ជាថ្មី នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ក្នុងគោលបំណងរំដោះតំបន់ Donbass ព្រោះថាបើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ។

គិតមកទល់ពេលនេះ សហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធាប្រមាណជា ៤៤.២ពាន់លានដុល្លារ ឲ្យអ៊ុយក្រែន ដើម្បីទប់ទល់ជាមួយរុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Stoltenberg ថា ៩៩ ភាគរយទៅហើយដែល ណាតូ ជួយដល់ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម