ព័ត៌មានអន្ដរជាតិ
ការស្ទង់មតិ ៖ សង្ក្រាន្តឆ្នាំនេះ ប្រជាជន ថៃ រាងពិបាកចាយវាយ ព្រោះម្នាក់ៗសុទ្ធតែជាប់បំណុលគេច្រើន
យោងតាមការស្ទង់មតិមួយកាលពីថ្ងៃទី០៨ ខែមេសា ចុះផ្សាយដោយ thaipbs បានរកឃើញថា មនុស្សកាន់តែច្រើននឹងធ្វើដំណើរក្នុងអំឡុងពិធីបុណ្យសង្ក្រាន្តឆ្នាំនេះជាងឆ្នាំមុន ប៉ុន្តែពួកគេនឹងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចំណាយ ដោយសារតែថ្លៃចំណាយការរស់នៅប្រចាំថ្ងៃ និងជំពាក់បំណុលគេច្រើន។
ការស្ទង់មតិដែលធ្វើឡើងដោយមជ្ឈមណ្ឌលព្យាករណ៍សេដ្ឋកិច្ច និងធុរកិច្ចនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានវាយតម្លៃមតិរបស់មនុស្សចំនួន ១,២៨០ នាក់ក្នុងមុខរបរផ្សេងៗគ្នា ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែមីនា រហូតដល់ទៅ ៦៦% នៃអ្នកឆ្លើយសំណួរបាននិយាយថា ពួកគេមានបំណងប្រារព្ធពិធីបុណ្យសង្ក្រាន្ត ដោយការធ្វើបុណ្យ, ៤២%, ការគោរពដល់ចាស់ឬសាច់ញាតិ ៤១.៦%, ការលេងជះទឹកគ្នាទៅវិញទៅមក និងនៅក្នុងពិធីជប់លៀង ត្រឹម ៣៩.២% ។
ទន្ទឹមនោះផងដែរ ជាងពាក់កណ្តាលនៃអ្នកឆ្លើយសំណួរបាននិយាយថា ពួកគេនឹងធ្វើដំណើរ ប៉ុន្តែភាគច្រើននៅក្នុងខេត្តរៀងៗខ្លួន ២៦% បាននិយាយថាពួកគេនឹងស្នាក់នៅផ្ទះ ១០.៦% បាននិយាយថាពួកគេនឹងធ្វើដំណើរទៅខេត្តផ្សេងទៀត។
គោលដៅទេសចរណ៍ក្នុងស្រុកដែលពេញនិយមបំផុតគឺ ឈុនបុរី, អយុធ្យា, រ៉ាយ៉ុង, សុខោទ័យ, ឈៀងម៉ៃ, នគររាជសីម៉ា, ភូកេត, ក្រាប៊ី, នគរស៊ីធម្មរាត និងបាងកក។ ការចំណាយធ្វើដំណើរក្នុងស្រុកជាមធ្យមក្នុងមួយម្ដងត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៦,៤២៥បាត (១៧៥ ដុល្លារអាមេរិក) ខណៈដែលការចំណាយលើការធ្វើដំណើរក្រៅប្រទេសជាមធ្យមត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៤០,១២៩បាត ក្នុងមួយដំណើរកម្សាន្តម្ដង។
ដោយឡែក លោក Thanawat Pholvichai ទីប្រឹក្សាមជ្ឈមណ្ឌលព្យាករណ៍ និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ បាននិយាយថា ការចំណាយរបស់ភ្ញៀវទេសចរបរទេស និងក្នុងស្រុកក្នុងអំឡុងពេលពិធីបុណ្យក្នុងខែនេះ ត្រូវបានគេប៉ាន់ស្មានថាមានចន្លោះពី ១៤០ ពាន់លាន ទៅ ២០០ ពាន់លានបាត។
លោកបានបន្តថា សង្ក្រាន្តឆ្នាំនេះទំនងជាមានភាពរស់រវើក ហើយព្រឹត្តិការណ៍បុណ្យនានាត្រូវបានគេរំពឹងថានឹងបង្កើតការចំណាយកើនឡើង ដោយលោកបានបន្ថែមថា ក្នុងខែមេសាតែឯង ភ្ញៀវទេសចរបរទេសប្រមាណ ៣.២ លាននាក់ត្រូវបានរំពឹងថានឹងមកលេងប្រទេសថៃ។ លោកក៏ប៉ាន់ប្រមាណទៀតថា ពិធីបុណ្យសង្ក្រាន្តនឹងជំរុញកំណើនសេដ្ឋកិច្ចពី ២,០១% ទៅ ២,៥០% ឯណោះ៕
សូមជម្រាបជូនថា ពិធីបុណ្យសង្រ្កាននឹងត្រូវប្រារព្ធឡើងនៅទូទាំងប្រទេសថៃក្នុងរយៈពេល ២១ ថ្ងៃ ជាពិសេសរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ១២-១៦ ខែមេសា ដើម្បីសម្គាល់ថា វាត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងយូណេស្កូ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសថៃ ដាច់សរសៃឈាមខួរក្បាលស្លាប់ ព្រោះផឹកស្រា ទាំងពេលមេឃកំពុងក្តៅខ្លាំង

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា