Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់ពីថ្ងៃនេះ ខេត្តភាគខាងជើង ថៃ ប៉ះសីតុណ្ហភាព ៤៣ អង្សាសេ ខណៈ​ទីក្រុងបាងកកក៏ក្ដៅចង់ខ្លោច

បានផុស

នៅ

នាយកដ្ឋានឧតុនិយមថៃបានចេញការព្រមានអំពីអាកាសធាតុក្ដៅខ្លាំងក្នុងខេត្តចំនួន ២១ ជាពិសេសនៅភាគខាងជើងនឹងក្លាយជាតំបន់ក្តៅបំផុតរបស់ប្រទេសជាមួយនឹងការព្យាករណ៍សីតុណ្ហភាពមានរហូតដល់ ៤៣ អង្សាសេឯណោះ ខណៈទីក្រុងបាងកកវិញអាចជួបសីតុណ្ហភាពអតិបរមា ៣៩ អង្សាសេ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកឫសគល់នាំឲ្យថៃជួបអាកាសធាតុក្ដៅឆេះឆួលនៅទូទាំងប្រទេសបែបនេះ គឺដោយសារតែប្រព័ន្ធសម្ពាធទាបគ្របដណ្ដប់មកលើតំបន់ខ្ពស់រាប ខណៈពាក់ព័ន្ធនឹងរលកកម្ដៅនេះទៀតសោត នាយកដ្ឋានក៏បានចេញសារព្រមានទៅដល់សាធារណជនផងដែរគួរតែថែរក្សាសុខភាពឲ្យបានល្អ ចៀសវាងសកម្មភាពក្រៅផ្ទះយូរ ឬធ្វើការនៅកន្លែងវាលជាដើម ។

ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមេសា ប្រព័ន្ធសម្ពាធខ្ពស់ ឬម៉ាស់ខ្យល់ដែលបោកបក់ចេញពីប្រទេសចិននឹងគ្របដណ្តប់ភាគខាងជើងប្រទេសថៃ ក៏ដូចជានៅសមុទ្រចិនខាងត្បូងផងដែរ ហើយក្នុងអំឡុងពេលនេះ ភាគខាងជើងប្រទេសនឹងជួបអាកាសធាតុក្តៅចង់ខ្លោចតែម្ដង ។

ចំណែកចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមេសា ខ្យល់ដែលបក់បោកពីទិសខាងលិចឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា និងតំបន់ភាគខាងជើង នឹងនាំឲ្យប្រទេសថៃជួបប្រទះព្យុះរដូវក្តៅជាលើកដំបូង ប៉ុន្តែក៏នឹងលាយឡំព្យុះផ្គររន្ទះ ខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់នៅតាមតំបន់ផងដែរ ហើយឥទ្ធិពលនេះ​នឹងកើតមានជាហូរហែនៅ​តំបន់​ភាគ​ឦសាន​ និង​តំបន់​ផ្សេង​ទៀត​ជាដើម ។

គួរបញ្ជាក់ថា កត្តាមួយទៀតដែលនាំឲ្យប្រទេសថៃជួបអាកាសធាតុក្ដៅហួតហែងបែបនេះ គឺដោយសារតែឥទ្ធិពល El Nino ដែលបច្ចុប្បន្នក៏កំពុងអុកឡុកនៅពាសពេញពិភពលោកផងដែរ ខណៈបាតុភូតអាកាសធាតុមួយនេះនឹងបង្កឲ្យមានគ្រោះរាំងស្ងួត ភ្លៀងធ្លាក់ខ្លាំង និងទាញសីតុណ្ហភាពឲ្យហក់ឡើងខ្ពស់ក្នុងកម្រិតកំណត់ត្រាថ្មីៗជាដើម ៕

A woman uses a hand fan as temperatures hit a record 45.4 degrees Celsius (113.7 Fahrenheit) in Bangkok, Thailand, April 22, 2023. REUTERS/Chalinee Thirasupa

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ បុរសថៃ ដាច់សរសៃឈាមខួរក្បាលស្លាប់ ព្រោះផឹកស្រា ទាំងពេលមេឃកំពុងក្តៅខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២១ នាទីutes មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

ព័ត៌មានជាតិ១ ម៉ោង មុន

​លោកសុខ​ ពេញវុធ​ ត្រូវ​បាន​ប្រកាស​តែង​តាំង​ជា​ប្រធាន​ក្រុមការងារយុវជន​គណបក្ស​រាជធានី​ភ្នំពេញ​ជំនួស​លោក នួន ផារ័ត្ន

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ត្រៀមៗ Miss Mera អាចមានថ្នាក់អន្តរជាតិ ក្រោយ Kate Cat ឲ្យតម្រុយចំនួនប្រទេសដែលចូលរួម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តម្លៃប្រេង​កើន​ឡើងពេលបញ្ចប់ការជួញដូរ ជាមួយ​អត្រាប្រចាំសប្ដាហ៍ខ្ពស់បំផុតតាំងពី​ខែ​វិច្ឆិកា

Sokha Hotels

ព័ត៌មានពេញនិយម