ព័ត៌មានអន្ដរជាតិ
កាន់តែខ្លាំងហើយ! បាតុកម្មប្រឆាំងរដ្ឋប្រហារកំពុងផ្ទុះឡើងនៅទូទាំងប្រទេសមីយ៉ាន់ម៉ា
ភាពតានតឹងកំពុងបន្តកើនឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែលពលរដ្ឋនៅតែអំពាវនាវឲ្យធ្វើបាតុកម្មទូទាំងប្រទេសដើម្បីប្រឆាំងនឹងការកាន់កាប់អំណាចរបស់យោធា ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា មនុស្សរាប់លាននាក់ត្រូវបានគេរំពឹងថាចូលរួមនៅក្នុងបាតុកម្មទូទៅនៅថ្ងៃចន្ទនេះ ហើយវាប្រហែលជាបាតុកម្មធំបំផុតចាប់តាំងពីការស្លាប់របស់ក្រុមបាតុករ ។
ពួកគេនិយាយថា ប្រជាជននៅក្នុងវិស័យជាច្រើនរួមមានបុគ្គលិកលក់រាយ ភោជនីយដ្ឋាន និងអ្នកដឹកជញ្ជូនកំពុងដើរចេញមកធ្វើបាតុកម្ម ។

នៅទីក្រុងយ៉ាំងហ្គោនរូបភាពជាច្រើនបង្ហាញពីការធ្វើបាតុកម្មដែលបានចាប់ផ្តើមរួចហើយនៅក្នុងទីក្រុងធំបំផុតមួយនេះ ។ ប្រជាជនកាន់ផ្ទាំងក្រដាសអំពាវនាវឲ្យមានការដោះលែងមេដឹកនាំដែលត្រូវបានឃុំខ្លួនគឺលោកស្រី អ៊ុងសាន ស៊ូជី កំពុងប្រមូលផ្តុំគ្នានៅតាមដងផ្លូវសំខាន់ៗ ។
ទន្ទឹមនោះបុគ្គលិករដ្ឋាភិបាលមួយចំនួន និងអ្នកផ្សេងទៀតក៏បានបដិសេធមិនធ្វើការដើម្បីតវ៉ានឹងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ផងដែរ ។

ការតវ៉ាទ្រង់ទ្រាយធំបានបន្តកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនថ្ងៃ ហើយកងកម្លាំងយោធាកំពុងតែបង្កើនវិធានការណ៍ដើម្បីបណ្តេញបាតុករដោយបង្ខំដែលកំពុងបណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ។
ស្ត្រីអាយុ ២០ ឆ្នាំម្នាក់បានស្លាប់កាលពីថ្ងៃសុក្រ បន្ទាប់ពីត្រូវគេបាញ់ចំក្បាលអំឡុងពេលធ្វើបាតុកម្មកាលពីថ្ងៃទី ៩ ខែកុម្ភៈនៅរដ្ឋធានីណៃពិដោ ។

ចំណែកកាលពីថ្ងៃសៅរ៍ក្រុមបាតុករបុរស ២ នាក់ត្រូវបានកងកម្លាំងសន្តិសុខបាញ់សម្លាប់នៅក្នុងទីក្រុងធំបំផុតទីពីរ Mandalay ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានរាយការណ៍ដែរថា បុរសម្នាក់ត្រូវបានប៉ូលិសបាញ់សម្លាប់ដោយប៉ូលិសនៅទីក្រុងយ៉ាំងហ្គោនកាលពីថ្ងៃសៅរ៍ ។ របាយការណ៍និយាយថា បុរសនោះជាអ្នកយាមស្ម័គ្រចិត្តសម្រាប់ក្រុមឃ្លាំមើលក្នុងសង្កាត់៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ស្លាប់បាតុករបន្ថែមក្នុងបាតុកម្មប្រឆាំងរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា
ចុចអាន ៖ ការតវ៉ានៅមីយ៉ាន់ម៉ាកាន់តែផ្ទុះខ្លាំង ក្រោយបាតុករស្លាប់លើកដំបូង

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា