ព័ត៌មានអន្ដរជាតិ
ប្រជាជន ប៉ាឡេស្ទីន ក្នុងទីក្រុង Rafah កាន់តែរងទុក្ខវេទនា ខណៈផ្លូវសន្តិភាពក៏ហៅលែងឮ
ប្រជាជនប៉ាឡេស្ទីនដែលជាប់នៅក្នុងក្រុង Rafah កាន់តែរងទុក្ខវេទនា និងគ្មានក្ដីសង្ឃឹមថានឹងមានពន្លឺនៃការមកដល់សុខសន្តិភាពនោះឡើយ ចំពេលអ៊ីស្រាអែលនៅតែបន្តការវាយលុកមិនដកដៃ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Xinhua កាលពីថ្ងៃទី០៨ ខែមេសាកន្លងទៅ ។

យោងតាមរបាយការណ៍របស់អង្គការ UNICEF បង្ហាញថា ចាប់តាំងពីផ្ទុះជម្លោះមក ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានវាយប្រហារដោយផ្ទាល់ទៅលើសាលារៀនចំនួន ២១២ កន្លែង ហើយកុមារជាង ១៣,០០០ នាក់ត្រូវបានសម្លាប់ ។ នៅក្នុងសង្គ្រាមដែលបានអូសបន្លាយអស់រយៈពេលជាច្រើនខែមកនេះ ក្មេងៗមួយចំនួននៅតែបន្តការរៀនក្នុងថ្នាក់រៀនប្រក់តង់បណ្តោះអាសន្ននៅជំរុំជនភៀសខ្លួន ។
ការអប់រំបណ្តោះអាសន្ននេះនឹងមិនស្ថិតស្ថេរនោះទេ ដោយសារយោធាអ៊ីស្រាអែលបានប្រកាសកាលពីចុងសប្ដាហ៍កន្លងទៅថាកំពុងដកខ្លួនចេញពីទីក្រុង Khan Younis ដើម្បីត្រៀមខ្លួនសម្រាប់ការវាយលុកចូលទៅក្នុងទីក្រុង Rafah ឆាប់ៗ ខណៈទីក្រុងនេះមានជនស៊ីវិលជាង ២.៣ លាននាក់កំពុងភៀសខ្លួន ។

អង្គការសហប្រជាជាតិកាលពីខែកុម្ភៈក៏បានព្រមានផងដែរថា ប្រជាជនស្ទើរតែទាំងអស់នៅតំបន់ហ្គាហ្សាត្រូវការស្បៀងអាហារយ៉ាងខ្លាំង ដោយប្រជាជនពីមុនធ្លាប់តែរស់នៅក្នុងជីវភាពសមរម្យ ប៉ុន្តែពេលនេះគ្រួសារប៉ាឡេស្ទីនជាច្រើនត្រូវបង្ខំចិត្តរស់នៅក្នុងតង់មួយម៉ែត្រពីរបងព្រំដែនជាមួយអេហ្ស៊ីប ដោយគ្មានលទ្ធភាពទទួលបានទឹកស្អាត អាហារ អគ្គិសនី ឬការថែទាំសុខភាព គ្មានសុវត្ថិភាព ខណៈភាពអត់ឃ្លានកំពុងសម្លាប់អ្នកដែលរួចជីវិតពីសង្គ្រាមនេះបន្ថែមទៀត ។
ទន្ទឹមនោះ ជម្លោះដែលកំពុងកើតឡើងនេះបានបំផ្លាញប្រភពចំណូលប្រជាជន និងភាពខ្វះខាតកាន់តែខ្លាំង ដែលជំរុញឲ្យតម្លៃអាហារឡើងហួសពីលទ្ធភាពរបស់មនុស្សជាច្រើន ដែលធ្វើឲ្យភាពអត់ឃ្លានក្លាយជាឃាតករទី ២ សម្លាប់ពួកគេ បន្ទាប់ពីសង្គ្រាម ។ ជម្លោះនេះមិនត្រឹមតែធ្វើឲ្យអ្នកស្រុកបាត់បង់ផ្ទះសម្បែង ការងារ សូម្បីតែមនុស្សជាទីស្រឡាញ់របស់ពួកគេក៏ត្រូវសម្លាប់ផងដែរ ។

នៅថ្ងៃទី២៥ ខែមីនា ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បាននិយាយនៅក្នុងទីក្រុងវ៉ាស៊ីនតោនថា ប្រតិបត្តិការយោធានឹងមិនបញ្ឈប់ឡើយ រហូតទាល់តែជនជាតិអ៊ីស្រាអែលទាំងអស់ដែលជាប់ឃុំនៅតំបន់ហ្គាហ្សាត្រូវបានដោះលែង ហើយមានតែជ័យជម្នះទាំងស្រុងប៉ុណ្ណោះដែលនឹងបញ្ចប់ជម្លោះ ។
គួរបញ្ជាក់ថា ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនមក យោធាអ៊ីស្រាអែលបាននិងកំពុងបង្រួមកន្លែងរស់រានមានជីវិតរបស់ប៉ាឡេស្ទីនជាមួយនឹងការទម្លាក់គ្រាប់បែក ការផ្តាច់ចរន្តអគ្គិសនី និងការរារាំងជំនួយ ខណៈជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ៦ មួយខែកន្លងមកនេះ ៕

អត្ថបទ ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?