Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ព្រមានមនុស្សចាស់ កុមារ និងកម្មករសំណង់ប្រយ័ត្នកើតជំងឺ ៣ មុខ ពេលសីតុណ្ហភាពលើស ៤០ អង្សាសេ

បានផុស

នៅ

អ្នកជំនាញផ្នែកសុខភាពវៀតណាមបានចេញការព្រមានអំពីហានិភ័យ ក៏ដូចជាគ្រោះថ្នាក់សុខភាពចំនួន ៣ ដូចជា វិលមុខ សន្លប់ និងដាច់សរសៃឈាមខួរក្បាល ប្រសិនបើប្រជាពលរដ្ឋទាំងឡាយណាស្ថិតនៅក្រោមសីតុណ្ហភាពលើសពី ៤០ អង្សាសេ ជាពិសេសគឺមនុស្សចាស់ កុមារ និងកម្មករសំណង់តែម្ដង ។ នេះបើតាមការចេញផ្សាតដោយសារព័ត៌មាន Vietnam News កាលពីថ្ងៃទី៨ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមបានឲ្យដឹងថា ខេត្ត Son La និងខេត្ត Hoa Binh ដែលសុទ្ធសឹងតែនៅភាគខាងជើងប្រទេសវៀតណាម ក៏ដូចជាខេត្តភាគកណ្តាល រាប់ចាប់ពីខេត្ត Thanh Hoa ដល់ខេត្ត Thua Thien-Hue នឹងប៉ះសីតុណ្ហភាពចាប់ពី ៣៧ អង្សាសេឡើងទៅ ។

ចំណែក​នៅ​តំបន់​ភាគ​ខាង​ត្បូង និង​តំបន់​ផ្សេង​ទៀត​នៅ​ភាគ​ខាង​ជើង​ បច្ចុប្បន្ន​កំពុងមាន​សីតុណ្ហភាព​ប្រហែល ៣៥ ទៅ ៣៧ អង្សាសេ ខណៈនៅទីក្រុងហូជីមិញ ប្រជាជនភាគច្រើនសម្រុកទៅសំងំនៅហាងកាហ្វេ ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មនានាដើម្បីរកកន្លែងត្រជាក់ ហើយអ្នក​ដែល​ធ្វើ​ការនៅកន្លែងវាល​ត្រូវ​ការពារ​ខ្លួន​ដោយមានអាវ​ការពារ ម៉ាស និង​វ៉ែនតាការពារកម្ដៅថ្ងៃជាដើម ។

យោងតាមលោក Nguyen Phuoc Huy ប្រធានស្ថានីយ៍ឧតុនិយមខេត្តបានឲ្យដឹងថា នៅខេត្ត Dong Nai សីតុណ្ហភាពធ្លាក់ចុះបន្តិច ប៉ុន្តែនៅតែក្តៅចង់ឆេះ ហើយកំពុងបង្កផលប៉ះពាល់ទៅដល់សុខភាពទាំងមនុស្សចាស់ និងកុមារ ជាពិសេសដោយសារតែអាកាសធាតុក្តៅថ្ងៃនេះហើយ ទើបលោកសម្រេចឲ្យគ្រួសារកុំចេញពីផ្ទះដាច់ខាត លើកលែងតែករណីបន្ទាន់ ប៉ុន្តែក៏ត្រូវរង់ចាំរហូតដល់មេឃត្រជាក់បន្តិចផងដែរ ទើបអាចចេញទៅក្រៅបាន” ។

លោក Phuoc Huy បានកត់សម្គាល់ទៀតថា សីតុណ្ហភាពក្ដៅបែកផ្សែង និងការខ្សោះជាតិទឹកអាចនាំឲ្យមនុស្សមួយចំនួនកើតមានជំងឺដាច់សរសៃឈាមបេះដូង និងបង្កើនហានិភ័យនៃជំងឺដូចជា ណែនទ្រូង ចង្វាក់បេះដូងលោតខុសប្រក្រតី និងជំងឺខ្សោយបេះដូងជាដើម ហើយលោកថែមទាំងណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចៀសវាង​ការ​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​យូរ​ថ្ងៃ កំណត់​ការ​ហាត់ប្រាណ និង​ទទួលទាន​ទឹក​ឲ្យបាន​ច្រើន ជាពិសេសអ្នកមានជំងឺលើសឈាម ជំងឺធាត់ និងជំងឺសរសៃឈាមបេះដូងត្រូវតែតាមដានសុខភាពខ្លួនឯងឲ្យបានដិតដល់ ។

គួរបញ្ជាក់ថា មិនមែនតែវៀតណាមនោះទេដែលជួបសីតុណ្ហភាពក្ដៅបែកផ្សែងបែបនេះ ពោលប្រទេសជាប់ភូមិផងរបងជាមួយដូចជា កម្ពុជា និងថៃក៏ក្ដៅចង់ខ្លោចដូចគ្នា ។ ជាក់ស្ដែងនាយកដ្ឋានឧតុនិយមថៃកាលពីពេលថ្មីៗនេះបានចេញការព្រមាននឹងមានសីតុណ្ហភាព ៤៣ អង្សាសេនៅតំបន់ភាគខាងជើង ខណៈនៅទីក្រុងបាងកកវិញអាចនឹងប៉ះរលកកម្ដៅរហូតដល់ ៣៩ អង្សាសេឯណោះ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ចាប់ពីថ្ងៃនេះ ខេត្តភាគខាងជើង ថៃ ប៉ះសីតុណ្ហភាព ៤៣ អង្សាសេ ខណៈ​ទីក្រុងបាងកកក៏ក្ដៅចង់ខ្លោច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ វិនាទី មុន

ក្រសួងអប់រំ សម្រេចបន្ថែមរង្វាន់ដល់គ្រូបង្រៀនដែលទទួលបានជ័យលាភីមានគំនិតច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥

រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ព័ត៌មានជាតិ៥៥ វិនាទី មុន

រដ្ឋមន្ត្រីព័ត៌មានអំពាវនាវដល់ការចូលរួមអភិរក្សសត្វផ្សោត

ព័ត៌មានជាតិ២០ នាទីutes មុន

ដើរឱ្យទាន់សភាពការណ៍ពិភពលោក អគ្គមេបញ្ជាការ ថា កងទ័ព និងសម្ភារៈ ត្រូវតែទំនើប

KPT+២៣ នាទីutes មុន

​ប្ដីប្រពន្ធ​អាមេរិកជាប់ក្នុង Guinness ក្លាយជា​គូស្នេហ៍​​រៀបការ​យូរ​ជាង​គេ​លើ​លោក

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

​រដ្ឋ​​Queensland​ អូស្ត្រាលីរង​ការ​​វាយ​ប្រហារ​​​​ដោយ​ជំន់​ទឹកភ្លៀង​ខ្លាំង​បំផុត​​ក្នុងរយៈពេល​៦០ឆ្នាំ​

Sokha Hotels

ព័ត៌មានពេញនិយម