ព័ត៌មានអន្ដរជាតិ
មនុស្សរាប់លាននាក់ ទទួលបានទស្សនីយភាពដ៏មហស្ចារ្យ នៃសូរ្យគ្រាសកម្របំផុត ក្នុងឆាកជីវិត
តាមការចុះផ្សាយរបស់សារព័ត៌មាន AP, មនុស្សរាប់លាននាក់ នៅទូទាំងតំបន់អាមេរិកខាងជើង បានទស្សនាទស្សនីយភាពដ៏មហស្ចារ្យ នៃសូរ្យគ្រាសមហាកម្រកាលពីថ្ងៃចន្ទទី៨ខែមេសា។

ដំបូងបំផុត សូរ្យគ្រាសនេះបាននាំភាពងងឹតស្លុបដល់ទីក្រុង Mazatlán នៃប្រទេសម៉ិកស៊ិក រួចបន្តទៅទីក្រុង Newfoundland ដោយឆ្លងកាត់រដ្ឋចំនួន១៥របស់សហរដ្ឋអាមេរិក ហើយត្បិតតែតំបន់មួយចំនួនមិនបានឃើញសូរ្យគ្រាសទាំងស្រុងក៏ពិតមែន ប៉ុន្តែពួកគេក៏អាចមើលឃើញសូរ្យមួយចំណិតបានដែរ។

សូរ្យគ្រាសគឺកើតឡើងនៅជុំវិញពិភពលោករៀងរាល់១១ទៅ១៨ខែម្តង ប៉ុន្តែវាមិនញឹកញាប់ពេកទេ ដែលមានផ្លូវត្រូវឆ្លងកាត់តំបន់មានមនុស្សរាប់លាននាក់បែបនេះ។

មិនត្រឹមតែជាចំណីភ្នែក សូរ្យគ្រាសថ្ងៃ៨មេសា ក៏បានក្លាយជាឱកាសមាសសម្រាប់អង្គការណាសា ដើម្បីធ្វើពិសោធន៍វិទ្យាសាស្រ្តនានា ហើយផ្តល់ឱកាសដ៏កម្រដល់វិស័យពាណិជ្ជកម្មនិងការរៀបចំកម្មវិធីកម្សាន្តផ្សេងៗផងដែរ។

ជាសំណាងល្អដែរ ដែលអាកាសធាតុអំណោយផល ធ្វើឲ្យមនុស្សអាចមើលសូរ្យគ្រាសនេះឃើញយ៉ាងច្បាស់ ហើយអ្វីដែលកាន់តែរំភើបគឺថា មានព្រឹត្តិការណ៍លើដីដ៏រំភើបជាច្រើនត្រូវបានរៀបចំឡើងដូចជាគូស្នេហ៍ខ្លះសុំគ្នារៀបការ កម្មវិធីរៀបអាពាហ៍ពិពាហ៍ទ្រង់ទ្រាយធំ និងពិធីជប់លៀងនានាជាដើម។

នៅទីក្រុង Russellville នៃរដ្ឋ Arkansas, គូស្នេហ៍រាប់រយគូ បានចូលរួមក្នុងការរៀបអាពាហ៍ពិពាហ៍ទ្រង់ទ្រាយធំ ក្នុងកម្មវិធីដែលគេឲ្យឈ្មោះ “សូរ្យគ្រាសបេះដូង”។

លើសពីនេះ តាមការបញ្ជាក់ពីអង្គការណាសា, សូរ្យគ្រាសនេះ ក៏ផ្តល់ឱកាសមាសដើម្បីសិក្សាអំពី Corona របស់ព្រះអាទិត្យ ដែលជាស្រទាប់ខាងក្រៅនៃបរិយាកាសរបស់វាផងដែរ ដែលជាធម្មតាជះឥទ្ធិពលខ្លាំងលើអ្វីៗទាំងអស់ចាប់ពីផ្កាយរណប រហូតដល់បណ្តាញថាមពល។

សូមបញ្ជាក់ថា លើកចុងក្រោយដែលសហរដ្ឋអាមេរិក ទទួលបានរសជាតិសូរ្យគ្រាសបែបនេះគឺនៅក្នុងឆ្នាំ២០១៧ ហើយពួកគេនឹងមិនបានឃើញទស្សនីយភាពបែបនេះទៀតឡើយ ពោលគឺត្រូវចាំរហូតដល់ឆ្នាំ២០៤៥ឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រៅពីសូរ្យគ្រាសមហាកម្រ នៅមានព្រឹត្តិការណ៍តារាសាស្រ្ត ៣ទៀត កើតឡើងក្នុងខែមេសានេះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ