Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិក ប្រឈមហានិភ័យធ្ងន់ធ្ងរបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ CBS News, លោក Jamie Dimon នាយកប្រតិបត្តិក្រុមហ៊ុន JPMorgan Chase បានចេញការព្រមានខ្លាំងៗថា សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២មក ដោយសារតែការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយពិភពលោក និងការប្រកាន់ខ្ជាប់នយោបាយក្នុងស្រុករបស់ប្រទេសនេះ។

លោក Jamie Dimon (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងលិខិតម្ចាស់ភាគហ៊ុនប្រចាំឆ្នាំកាលពីថ្ងៃចន្ទទី៨ខែមេសា នាយកប្រតិបត្តិធនាគារធំបំផុតរបស់សហរដ្ឋអាមេរិករូបនេះ បានលើកឡើងពីក្តីបារម្ភទាក់ទិនការចំណាយនិងកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារកណ្តាលសហព័ន្ធ ដែលគ្មានតុល្យភាព ក៏ដូចជាជម្លោះអ៊ុយក្រែន និងសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស ដែលជាហេតុបង្កើតឲ្យមានបរិយាកាសមួយ បង្កជាហានិភ័យខ្លាំង។

លោក Dimon បានសរសេរថា “កេរ្តិ៍ឈ្មោះជាអ្នកដឹកនាំសកល របស់អាមេរិក កំពុងត្រូវបានជំទាស់នៅខាងក្រៅដោយប្រទេសផ្សេងៗ និងនៅខាងក្នុងដោយអ្នកបោះឆ្នោតរបស់ខ្លួននេះឯង។ យើងត្រូវស្វែងរកវិធីដើម្បីទុកភាពខ្វែងគំនិតគ្នានៅមួយឡែកសិន ហើយខិតខំធ្វើការជាមួយដៃគូប្រទេសលោកខាងលិចផ្សេងទៀត ក្នុងនាមលទ្ធិប្រជាធិបតេយ្យ។ ក្នុងអំឡុងពេលនៃវិបត្តិដ៏ធំនេះ ការរួបរួមគ្នាដើម្បីការពារសេរីភាពសំខាន់ៗ រួមទាំងសហគ្រាសសេរី គឺជារឿងសំខាន់បំផុត”។

(រូបថត៖ DOD)

ធនាគារិកវ័យ៦៨ឆ្នាំរូបនេះបន្ថែមថា “ពិតជាមានតម្រូវការកាន់តែខ្លាំងឡើង សម្រាប់ការចំណាយបន្ថែម ក្នុងពេលមួយដែលយើងត្រូវបន្តការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតង ការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់សកល បង្កើនការចំណាយយោធា និងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃថ្លៃថែទាំសុខភាព”។

ទន្ទឹមនឹងនេះ លោក Dimon ព្រមានថា ចិន បាននិងកំពុងដំឡើងខ្លួនជាមហាអំណាចដ៏មានសក្តានុពល និងផ្តោតជាយុទ្ធសាស្ត្រលើសន្តិសុខសេដ្ឋកិច្ចរបស់ខ្លួន ខណៈប្រទេសលោកខាងលិចកំពុងដេកលក់។

(រូបថត៖ Air University)

មិនត្រឹមប៉ុណ្ណឹង លោកក៏សង្កត់ធ្ងន់ផងដែរថា អតិផរណា អាចបន្តកើនឡើងក្នុងរយៈពេលយូរជាងការរំពឹងទុក ដែលបង្កហានិភ័យដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ខណៈអត្រាការប្រាក់អាចឡើងដល់ ៨% ឬច្រើនជាងនេះទៅទៀត។

សូមបញ្ជាក់ថា លោក Jamie Dimon គឺជាបុគ្គលល្បីដែលបានដឹកនាំក្រុមហ៊ុន JPMorgan Chase អស់រយៈពេលជិតពីរទសវត្សរ៍មកហើយ ដោយធ្វើឲ្យគាត់ ក្លាយជានាយកប្រតិបត្តិនៅ Wall Street យូរបំផុតនាពេលបច្ចុប្បន្ន។

ក្នុងអំឡុងពេលកាន់តំណែងរបស់គាត់នៅ JPMorgan, លោក Dimon ក៏បានក្លាយជាធនាគារិក និងជាអ្នកដឹកនាំដែលគួរឲ្យគោរពបំផុតរបស់អាមេរិកផងដែរ ដោយសារគាត់បានពុះពារឆ្លងកាត់ព្យុះភ្លៀងជាច្រើន រាប់ចាប់ពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨ រហូតដល់ជំងឺរាតត្បាតកូវីដ១៩ ភាពចលាចលភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ប្រមុខ UN ច្រានចោលសំណើអភិបាលកិច្ច«បណ្តោះអាសន្ន» របស់ពូទីន នៅអ៊ុយក្រែន

ព័ត៌មានជាតិ៤ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាមកោតសរសើរការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

កីឡា១៥ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ៣៨ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម