ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ចោទ អាមេរិក បើកដៃឲ្យ អ៊ីស្រាអែល វាយប្រហារនៅ ស៊ីរី
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថាបើកដៃឲ្យអ៊ីស្រាអែលសម្រាប់ការវាយប្រហារលើអគារស្ថានកុងស៊ុលរបស់អ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរីដែលបានសម្លាប់មន្ត្រីយោធាអ៊ីរ៉ង់ ៧ នាក់រួមទាំងឧត្តមសេនីយ៍ ២ នាក់ផងដែរ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៩ ខែមេសានេះ ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amirabdollahian បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន និងប្រទេសអឺរ៉ុបចំនួន ២ ទៀតមិនបានថ្កោលទោសចំពោះការវាយប្រហារមួយនេះនោះទេ ដែលនេះហាក់ដូចជាការផ្ដល់ភ្លើងខៀវឲ្យអ៊ីស្រាអែលក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្ម ស្របពេលដែលអាមេរិកគឺជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់របស់អ៊ីស្រាអែលស្រាប់ផង ។
ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះបានអះអាងសារជាថ្មីនូវការប្តេជ្ញារបស់ទីក្រុងតេអេរ៉ង់ថានឹងឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីស្រាអែល បន្ទាប់ពីការកំណត់គោលដៅទៅលើមន្ត្រីយោធាមកពីប្រទេសអ៊ីរ៉ង់ ដែលគាំទ្រក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា ។

ជាមួយគ្នានេះ មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ក៏បានរំឭកឡើងវិញនូវការគាំទ្រទៅដល់អ៊ីរ៉ង់សម្រាប់ការឆ្លើយតបចំពោះការវាយប្រហារដែលបានសម្លាប់ឧត្តមសេនីយ៍ដែលជាមន្ត្រីយោធាជាន់ខ្ពស់នៅក្នុងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ Quds ក៏ដូចជាការភ័យខ្លាចនៃការរីករាលដាលសង្គ្រាមទៅកាន់តំបន់ផ្សេងទៀតនៃមជ្ឈិមបូព៌ា ខណៈចាប់តាំងពីសង្គ្រាមនៅហ្គាហ្សាបានផ្ទុះឡើងមក ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡារបស់លីបង់បានកើនឡើងឥតឈប់ឈរ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលមិនមានការអត្ថាធិប្បាយណាមួយលើការវាយប្រហារលើមូលដ្ឋានអ៊ីរ៉ង់នៅក្នុងរដ្ឋធានីស៊ីរីនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកស្រី Sabrina Singh បាននិយាយកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកសូមឲ្យអ៊ីស្រាអែលជាអ្នកទទួលខុសត្រូវលើរឿងនេះ ៕

អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា