Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយវ៉ាដាច់ វៀតណាម ពេលនេះ ថៃ ចង់នាំទុរេនផ្ដាច់មុខទៅ ចិន

បានផុស

នៅ

ប្រទេសថៃមានបំណងបង្កើនការនាំចេញទុរេនទៅកាន់ប្រទេសចិន ដោយស្វែងរកយុទ្ធសាស្ត្រដើម្បីដណ្តើមបានតំណែងអ្នកនាំចេញកំពូលរបស់ខ្លួនឡើងវិញ បន្ទាប់ពីត្រូវបានវៀតណាមវ៉ាដាច់លើកមុន។ នេះបើយោងតាមការចុះផ្សាយពី vnexpress កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។

រាយការណ៍ដោយ ECNS ដែលជាវេទិកាភាសាអង់គ្លេសរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន China News Service បានគូសបញ្ចាក់ថា នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិក្នុងប្រទេសថៃ កំពុងជំរុញឲ្យអ្នកនាំចេញ និងស្ថាប័នរដ្ឋាភិបាលបង្កើនការនាំចេញទុរេនទៅកាន់ប្រទេសចិន។ ជាពិសេស ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមនេះ ប្រទេសថៃបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយប្រទេសចិន​ នៅពាក់កណ្តាលខែមីនា ដែលកំណត់ពេលវេលាជាយុទ្ធសាស្រ្តមុនពេលរដូវប្រមូលផលទុរេនរបស់ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

MoU មួយនេះ មានគោលបំណងជំរុញ និងកំណត់តម្លៃស្ថិរភាពសម្រាប់ការនាំចេញផ្លែឈើត្រូពិចពីប្រទេសថៃទៅកាន់ប្រទេសចិន ដែលជាការផ្លាស់ប្តូរមួយដែលផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់កសិករថៃ។​​ វាក៏នឹងកែប្រែខ្សែសង្វាក់ដឹកជញ្ជូនឡើងវិញផងដែរ ដែលនឹងរួមបញ្ចូលទាំងបច្ចេកវិទ្យាដឹកជញ្ជូនទំនើបៗដើម្បីរក្សា ក៏ដូចជាបង្កើនគុណភាពផលិតផល ។

នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសចិនត្រូវបានគេរំពឹងថានឹងនាំចូលទុរេន និងមង្ឃុតប្រហែល ២០,០០០ តោន ដែលមានតម្លៃជាង ៣ពាន់លានបាត (៨២.៤៤ លានដុល្លារអាមេរិក) ពីប្រទេសថៃ ចាប់ពីខែមេសាដល់ខែមិថុនាឆ្នាំនេះតែម្ដង។

ថ្វីបើយ៉ាងណាក៏ដោយ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៤ ការនាំចេញទុរេនរបស់វៀតណាមទៅកាន់ប្រទេសចិនមានចំនួនសរុប ៣២,៧៥០ តោន ពោលគឺជិត ៧២.៤% ច្រើនជាងរបស់ប្រទេសថៃ។ ក្នុង​តម្លៃ ៤ ៩១៦ ដុល្លារ​អាមេរិក​ក្នុង​មួយ​កុងតឺន័រ ស្របនឹងតម្លៃ​នាំ​ចេញ​របស់​វៀតណាម​ គឺ​ទាប​ជាង​ថៃ​ជិត ២០ ភាគរយឯណោះ។

លើសពីនេះទៀតដែរ គម្លាតនៃការនាំចេញអាចកើនឡើងកាន់តែទូលំទូលាយ ដោយសារតែប្រទេសថៃត្រូវបានអនុញ្ញាតឲ្យនាំចេញទុរេនស្រស់ កក និងកែច្នៃទៅកាន់ប្រទេសចិនរួចហើយ ខណៈដែលវៀតណាមអាចនាំចេញតែទុរេនស្រស់ជាផ្លូវការ នេះបើយោងតាមនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖វៀតណាម ព្រមានមនុស្សចាស់ កុមារ និងកម្មករសំណង់ប្រយ័ត្នកើតជំងឺ ៣ មុខ ពេលសីតុណ្ហភាពលើស ៤០ អង្សាសេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង២ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

Sokha Hotels

ព័ត៌មានពេញនិយម