Connect with us

ព័ត៌មានអន្ដរជាតិ

ខ្យល់ព្យុះដ៏សាហាវនៅអាហ្វ្រិកខាងត្បូង បក់បំប៉ើងរថយន្តធ្លាក់ពីលើស្ពាន ផុយៗ

បានផុស

នៅ

វីដេអូដ៏រន្ធត់ផ្សាយលើគេហទំព័រ Daily Mail បានថតជាប់រថយន្តចំនួន២គ្រឿង ត្រូវខ្យល់ព្យុះដ៏សាហាវ បក់បំប៉ើងធ្លាក់ពីលើស្ពានឆ្លងផ្លូវហាយវ៉េ N1 ចម្ងាយជាង ៦០ម៉ែត្រ ពីទីក្រុង Cape Town ក្នុងប្រទេសអាហ្វ្រិកខាងត្បូង។

(រូបថត៖ Daily Mail)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះកើតឡើងកាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលដែលតំបន់ជាច្រើននៅភាគខាងត្បូងប្រទេសអាហ្វ្រិកខាងត្បូង ត្រូវរងការវាយប្រហារដោយព្យុះ ខណៈខ្យល់បក់ខ្លាំងក៏បោកបំប៉ើងដំបូងអគារ និងផ្តួលរំលំដើមឈើដួលពេញផ្លូវបង្កជាគ្រោះថ្នាក់ផងដែរ។

ក្នុងហេតុការណ៍ទីមួយ រថយន្តដឹកទំនិញ ត្រូវបានខ្យល់បក់បោកធ្លាក់ពីស្ពាន ខណៈដែលរថយន្តផ្សេងទៀតនៅលើផ្លូវ កំពុងតែទប់ទល់នឹងកម្លាំងខ្យល់។

(រូបថត៖ Daily Mail)

ចំណែកឯហេតុការណ៍ទីពីរ រថយន្តមួយគ្រឿងទៀត ត្រូវបានខ្យល់បក់ប៉ើងដូចសំឡី ធ្លាក់ពីលើស្ពាន ទោះប្រឹងតស៊ូជាមួយព្យុះយ៉ាងណាក៏ដោយ។

ទោះបែបនេះក្តី យោងតាមប្រភពព័ត៌មានពីអាជ្ញាធរអាហ្វ្រិកខាងត្បូង, គ្មាននរណាម្នាក់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់នេះឡើយ ពោលគឺត្រឹមរងរបួសប៉ុណ្ណោះ។ 

ហេតុការណ៍ខាងលើកើតឡើងជាងមួយសប្តាហ៍ បន្ទាប់ពីមនុស្សចំនួន៤៥នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់រថយន្តក្រុងធ្លាក់ស្ពានកម្ពស់៥០ម៉ែត្រ ចូលជ្រោះ ក្នុងខេត្ត Limpopo ភាគឦសានប្រទេសនេះ ប៉ុន្តែមានកុមារី​អាយុ៨​ឆ្នាំ​ ម្នាក់គត់ដែលនៅរស់ គ្រាន់តែរបួសធ្ងន់។

(រូបថត៖ Daily Mail)

ចំពោះហេតុការណ៍នោះ តាមការផ្សាយរបស់ទូរទស្សន៍រដ្ឋអាហ្រ្វិកខាងត្បូង SABC បានឲ្យដឹងថា អ្នកជិះរថយន្តទាំងអស់ គឺ​ជា​អ្នក​ធ្វើ​ធម្មយាត្រា ​ធ្វើ​ដំណើរ​ពី​រដ្ឋធានី Gaborone របស់​ប្រទេសបុតស្វាណា ទៅចូលរួមពិធី​បុណ្យ Easter ក្នុង​ទីក្រុង Moria។

រថយន្តបានបាត់បង់ការគ្រប់គ្រង ហើយធ្លាក់ស្ពានឆ្លងភ្នំ Mmamatlakala ដែលតភ្ជាប់តំបន់ Mokopane និង Marken ស្ថិតនៅចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Johannesburg។

ប្រទេសអាហ្រ្វិកខាងត្បូង មានមនុស្សស្លាប់តាមដងផ្លូវជាង១២ ៤០០នាក់ក្នុងឆ្នាំ ២០២២ ខណៈសមាគមរថយន្តនៃប្រទេសអាហ្រ្វិកខាងត្បូង បានហៅការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ថាជា “វិបត្តិជាតិ” ហើយជំរុញរដ្ឋាភិបាល ពង្រឹង​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ល្អ​ប្រសើរ៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រថយន្តក្រុងធ្លាក់ជ្រោះនៅអាហ្វ្រិកខាងត្បូង ស្លាប់មនុស្ស៤៥នាក់ រស់តែកុមារីអាយុ៨ឆ្នាំម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រកាស​តែង​តាំង​អភិបាល​រងរាជធានី ជាស្ត្រីម្នាក់ ក្រោយ​ពី​បំពេញ​ការងារក្នុងរដ្ឋបាលរាជធានីបាន២០ឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងចូលរួមផ្សព្វផ្សាយកម្មវិធីទូរសព្ទដៃឈ្មោះ App No Drug

ព័ត៌មានជាតិ៣ ម៉ោង មុន

គម្រោងអភិវឌ្ឍ៣ឆ្នាំរំកិល៤៥៧គម្រោង  ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង នឹងត្រូវអភិវឌ្ឍនៅឆ្នាំ២០២៥

ព័ត៌មានជាតិ៤ ម៉ោង មុន

ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) នៅប្រទេសហ្វីលីពីន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យ៉ាងហោច​ណាស់​មនុស្ស​បី​នាក់​បាន​ស្លាប់ ខណៈ​កូរ៉េខាងត្បូង​ប្រឈមនឹង​ធ្លាក់​ព្រិល​ខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម