Connect with us

ព័ត៌មានអន្ដរជាតិ

សីតុណ្ហភាពហក់ឡើងដល់ជិត៥០អង្សាសេ សម្លាប់មនុស្ស ជាង១០០នាក់ នៅ ម៉ាលី 

បានផុស

នៅ

សារព័ត៌មាន APA បានរាយការណ៍ថា គិតត្រឹមពេលនេះ មានមនុស្សជាង១០០នាក់ហើយ ត្រូវបាត់បង់ជីវិតនៅក្នុងប្រទេសម៉ាលី ដោយសារតែរលកកម្តៅ ដែលវាយប្រហារ ចាប់តាំងពីដើមខែមេសាមក។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីសប្តាហ៍មុន ទីក្រុង Kayes ភាគនិរតី បានជួបប្រទះសីតុណ្ហភាពហក់ឡើងខ្ពស់បំផុត ដល់ ៤៨.៥អង្សាសេ ហើយនោះ​ជា​ថ្ងៃ​ក្តៅ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ទ្វីបអាហ្រ្វិក។

តាមសេចក្តីរាយការណ៍, មន្ទីរពេទ្យ Gabriel-Toure បានទទួលអ្នកជំងឺដែលធ្លាក់ខ្លួនឈឺដោយសារអាកាសធាតុចំនួន១០២នាក់ ប៉ុន្តែមិនអាចជួយសង្គ្រោះបានឡើយ បណ្តាលឲ្យពួកគេបាត់បង់ជីវិត។

(រូបថត៖ Getty)

ត្បិតតួលេខផ្លូវការខាងលើមានមនុស្សស្លាប់១០២នាក់ក៏ពិតមែន ប៉ុន្តែប្រភពក្នុងស្រុកមួយបានបង្ហើបថា មនុស្សស្លាប់ក្នុងរយៈពេលត្រឹម៣ថ្ងៃចុងក្រោយ មានរហូតដល់ទៅ២៥០នាក់ឯណោះ។

ស្របពេលជាមួយគ្នានោះដែរ ក្រុមមន្ត្រីបានជំរុញឲ្យប្រជាពលរដ្ឋ ត្រូវស្នាក់នៅក្នុងកន្លែងដែលមានខ្យល់ចេញចូល ហើយត្រូវពង្រឹងវិធានការការពារលើសិស្សសាលា ដោយសារក្មេងៗគឺជាជនងាយរងគ្រោះដូចជាមនុស្សចាស់ដែរ។

(រូបថត៖ PTI)

គេដឹងថា សីតុណ្ហភាពខ្ពស់គឺបណ្តាលមកពីបាតុភូតអាកាសធាតុ El Nino ដែលបង្កើនសីតុណ្ហភាពមហាសមុទ្រ និងបរិយាកាស។

បាតុភូតធម្មជាតិនេះ តែងតែកើតមានរៀងរាល់២ទៅ៧ឆ្នាំម្តង ហើយទាញបន្ថយកម្រិតភ្លៀងធ្លាក់ ខណៈផលប៉ះពាល់របស់វាត្រូវបានគេចាត់ទុកថាធ្ងន់ធ្ងរគួរសម ពោលគឺវាចោទជាបញ្ហាដល់វិស័យកសិកម្ម ការនាំចេញ និងទេសចរណ៍ ព្រមទាំងវិស័យផ្សេងៗទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ខែកុម្ភៈឆ្នាំនេះ តំបន់ស្ទើរពេញពិភពលោក ជួបអាកាសក្ដៅបំផុតមិនធ្លាប់មាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម