Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន ព្រមានពីគ្រោះថ្នាក់សុខភាព ខណៈសីតុណ្ហភាពឡើងដល់ ៥១ អង្សាសេ

បានផុស

នៅ

ការិយាល័យអាកាសធាតុនៃប្រទេសហ្វីលីពីនបានព្រមានអំពីរលកកម្ដៅឡើងរហូតដល់ ៥១ អង្សាសេក្នុងតំបន់យ៉ាងហោចណាស់ ៩ នៅទូទាំងប្រទេស ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Xinhua កាលពីថ្ងៃទី៩ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យបាននិយាយទៀតថា តំបន់ចំនួន ៩ នៅក្នុងប្រទេសហ្វីលីពីនត្រូវបានចាត់ថ្នាក់ជាតំបន់ក្ដៅ ពោលមានសីតុណ្ហភាពចាប់ពី ៤២ ដល់ ៥១ អង្សាសេ ។ ចំណែក​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយចំនួនទៀតក៏​ស្ថិត​នៅ​ក្រោមការ​ប្រុង​ប្រយ័ត្ន​ជា​ខ្លាំងដែរដោយ​មាន​សីតុណ្ហភាព​ចាប់​ពី ៣៣ ទៅ ៤១ អង្សាសេ ។

តំបន់ដែលមានកម្រិតគ្រោះថ្នាក់ទំនងជានឹងជួបប្រទះការក្តៅចង់ខ្លោច និងអស់កម្លាំង ហើយក៏មានការព្រមានពីជំងឺដាច់សរសៃឈាមខួរក្បាលកើតចេញពីរលកកម្ដៅនេះផងដែរ ខណៈការិយាល័យបានណែនាំសាធារណជនឲ្យកំណត់សកម្មភាពចេញក្រៅផ្ទះយូរពេក ឫចៀសវាងការចេញក្រៅ អំឡុងពេលថ្ងៃក្ដៅខ្លាំង និងផឹកទឹកឲ្យបានច្រើន ។

គួរបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីនបានអនុញ្ញាតឲ្យសាលារៀនជាច្រើនប្ដូរទៅសិក្សាតាមអនឡាញ ជាជាងការរៀនក្នុងថ្នាក់ ដើម្បីការពារសិស្ស ជាពិសេសកុមារពីរលកកម្ដៅដ៏ខ្ពស់នេះ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៣ នាទីutes មុន

តម្លៃមាសបន្តដាំក្បាលចុះ តែអ្នកជំនាញថា នៅតែមានឱកាសស្ទុះឡើងវិញ

កីឡា៣ នាទីutes មុន

លោក Muñoz អត់​បារម្ភ​អ្វី​ទាំង​អស់ ទោះ​អវត្តមាន​កីឡាករ​សំខាន់​២​នាក់

សេចក្ដីជូនដំណឹង២៩ នាទីutes មុន

មិនសរសើរមិនបាន! កៀកពិធីបុណ្យចូលឆ្នាំខ្មែរ ធនាគារ ABA បង្កើតមាតិការំលេចផ្សាភ្ជាប់នូវវប្បធម៌ខ្មែរ ផ្សព្វផ្សាយយ៉ាងទូលំទូលាយ

ចរាចរណ៍៤៧ នាទីutes មុន

ឃាត់ខ្លួននាយរងការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ ក្រោយបើករថយន្តដេញបុកម៉ូតូ របួសបុរសម្នាក់

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ប្រទេសមីយ៉ាន់ម៉ា ផ្អាកផ្ដល់​ទិដ្ឋាការដល់​ទេសចរបរទេស បន្ទាប់ពីគ្រោះ​រញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម