Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ព្រមានថា អំឡុងពិធីបុណ្យសង្ក្រាន្ត មនុស្សអាចក្តៅដល់ស្លាប់

បានផុស

នៅ

ស្របពេលដែលពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី កាន់តែខិតជិតមកដល់ ប៉ុន្តែសីតុណ្ហភាពនៅតែបន្តហក់ឡើងខ្ពស់នោះ ពេលនេះប្រទេសថៃ បានចេញការព្រមានដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នចំពោះរលកកម្តៅ ព្រោះថា អំឡុងពិធីបុណ្យសង្ក្រាន្ត មេឃក្តៅខ្លាំង អាចបណ្តាលឲ្យមនុស្សស្លាប់បាន។

(រូបថត៖ Canva)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Bangkok Post បានដកស្រង់សម្តីលេខាធិការអចិន្ត្រៃយ៍ក្រសួងសុខាភិបាលលោក Opas Karnkawinpong ដែលអះអាងថា សីតុណ្ហភាពនៅក្នុងតំបន់មួយចំនួន បានកើនលើស៤០អង្សាសេរួចទៅហើយ ជាហេតុបង្កហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល កាន់តែខ្លាំងឡើងៗ ខណៈរាងកាយរបស់មនុស្ស មិនអាចសម្របទៅនឹងអាកាសធាតុខ្លាំងក្លាបែបនេះបានទេ ពោលសរីរាង្គអាចឈប់ដំណើរការគ្រប់ពេលវេលា ហើយមនុស្សអាចស្លាប់បានមួយរំពេច។

ស្របពេលជាមួយគ្នានោះដែរ លោកបានដាស់តឿនឲ្យតាមដានរោគសញ្ញាមួយចំនួនដូចជា ស្បែកឡើងក្រហម ឡើងកម្តៅក្នុងខ្លួន ជីពចរដើរលឿន មិនសូវហូរញើស ឈឺក្បាល ចង្អោរ ក្អួត វិលមុខ និងឈានដល់សន្លប់ ហើយអ្វីដែលត្រូវបារម្ភគឺថា អ្នក​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​ជាងគេមានដូចជា​មនុស្ស​ចាស់ ក្មេង​តូច អ្នក​មានជំងឺ​រ៉ាំរ៉ៃ ព្រមទាំង​អ្នក​ធ្វើ​ការឬហាត់ប្រាណ​នៅ​ខាង​ក្រៅ ​រយៈ​ពេល​យូរ។

លោក Opas Karnkawinpong (រូបថត៖ Bangkok Post)

លើសពីនេះ លោកក៏ណែនាំឲ្យអ្នកបញ្ចេញពលកម្មខ្លាំងក្លា ត្រូវផឹកទឹកពី ២ទៅ៤កែវ ក្នុងមួយម៉ោងផងដែរ ហើយ​គួរ​ចៀស​វាង​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ខ្លាំង និងត្រូវស្នាក់នៅ​ក្នុង​បន្ទប់​ដែល​មាន​ខ្យល់​ចេញ​ចូល​ល្អ។

សូមបញ្ជាក់ថា មិនមែនតែថៃទេ ប្រទេសកម្ពុជា ក៏បានចេញការព្រមានដែរថា អំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះ សីតុណ្ហភាពនឹងស្ថិតក្នុងរង្វង់ ៤០ អង្សាសេ។

លោក ចាន់ យុត្ថា

​លោក ចាន់ យុត្ថា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់​ប្រាប់កម្ពុជាថ្មី កាលពីដើមខែមេសាថា ពិភពលោកកំពុង​ទទួលរងឥទ្ធិពល​ពីរលក​កម្ដៅ ដោយសារតែឥទ្ធិពលបាតុភូត EI Nino បណ្តាលឲ្យកម្ដៅកើនឡើង ខណៈវា​នឹងអូសបន្លាយរហូតដល់ខែ ឧសភា ទើបថយចុះវិញ។

បាតុភូត EI Nino ធ្វើខ្យល់និងទឹក​​ឡើងក្តៅ ​បង្ក​ឲ្យ​មាន​គ្រោះមហន្តរា​យ​ធម្មជាតិ​ និងផលវិបាក​អាកាសធាតុ​ធ្ងន់ធ្ងរ​ ដូច​ជា​​បង្កើន​កម្តៅ​នៃ​ភព​ផែន​ដី និង​បម្រែបម្រួល​អាកាសធាតុ​នៅ​តាម​តំបន់​ជាច្រើនមិនចំពោះតែកម្ពុជាទេ​។ ផលវិបាក​នៃ​បាតុភូត​នេះ នឹងបង្កឲ្យ​មានព្យុះ​ភ្លៀងកំណាចៗ គ្រោះរាំងស្ងួត​ចម្លែក ប្តូរ​រដូវនិង​ទម្លាប់​អាកាសធាតុ ខណៈកន្លែង​ខ្លះនឹង​​មាន​ភ្លៀង​ច្រើនជ្រុល​ ប៉ុន្តែកន្លែងខ្លះ​កាន់​តែ​​​រាំងស្ងួតខ្លាំង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​មន្ត្រីឧតុនិយមអះអាងថា អំឡុងថ្ងៃចូលឆ្នាំ​​កម្ដៅអាចកើនឡើងដល់ ៤០ អង្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម