Connect with us

ព័ត៌មានអន្ដរជាតិ

តួកគី ដាក់កំហិតការនាំចេញផលិតផលជាង ៥០ ប្រភេទទៅ អ៊ីស្រាអែល រហូតមានឈប់បាញ់នៅ ហ្គាហ្សា

បានផុស

នៅ

ប្រទេសតួកគីបានដាក់កំហិតលើការនាំចេញផលិតផលមួយចំនួនទៅកាន់អ៊ីស្រាអែលរហូតទាល់មានបទឈប់បាញ់ និងបង្កើនជំនួយចូលក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែលបានបដិសេធមិនអនុញ្ញាតឲ្យខ្លួនទម្លាក់ជំនួយតាមអាកាសទៅលើទឹកដីដែលកំពុងត្រូវបានឡោមព័ទ្ធមួយនេះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera​ កាលពីថ្ងៃទី៩ ខែ​មេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងពាណិជ្ជកម្មតួកគីបាននិយាយកាលពីថ្ងៃអង្គារថា តួកគីនឹងលែងបញ្ជូនផលិតផលប្រមាណ ៥៤ ប្រភេទទៅឲ្យប្រទេសអ៊ីស្រាអែលហើយ ក្នុងនោះរួមមានផលិតផលដែក ប្រេងឥន្ធនៈ គ្រឿងសំណង់ ម៉ាស៊ីន ស៊ីម៉ងត៍ ថ្មក្រានីត សារធាតុគីមី ថ្នាំសម្លាប់សត្វល្អិត និងឥដ្ឋជាដើម ។

តួកគីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែលនៅតែបន្តបំពានច្បាប់អន្តរជាតិយ៉ាងច្បាស់ ហើយមិនអើពើនឹងសហគមន៍អន្តរជាតិ ខណៈការដាក់កំហិតនេះនឹងនៅតែមានរហូតដល់អ៊ីស្រាអែលប្រកាសបទឈប់បាញ់ភ្លាមៗ និងអនុញ្ញាតឲ្យមានលំហូរគ្រប់គ្រាន់ និងមិនមានការរំខាននៃជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអ៊ែលលោក Israel Katz បានវាយបកមកវិញចំពោះការប្រកាសរបស់ប្រទេសតួកគីថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានលះបង់ផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាជនតួកគី ហើយបែរជាងាកទៅគាំទ្រចំពោះឃាតករហាម៉ាសនៅហ្គាហ្សាទៅវិញ ។

ជាមួយគ្នានេះ អ៊ីស្រាអែលនឹងចាត់វិធានការដែលនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចតួកគីវិញ រួមទាំងការហាមឃាត់ការនាំចូលផលិតផលមួយចំនួនរបស់តួកគី សុំឲ្យអង្គការដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបញ្ឈប់ការវិនិយោគនៅក្នុងប្រទេសតួកគី និងឲ្យមិត្តអាមេរិកដាក់ទណ្ឌកម្មលើតួកគី ។

ការ​ប្រកាស​ពី​ការ​ទប់​ស្កាត់​ពាណិជ្ជកម្ម​បាន​កើត​ឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​តួកគី​បាន​សន្យា​សងសឹកជាមួយ​នឹង​អ៊ីស្រាអែល ក្រោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាន​រារាំង​យន្តហោះ​ដឹក​ទំនិញ​របស់តួកគី​មិន​ឲ្យទម្លាក់​ជំនួយ​នៅ​តំបន់​ហ្គាហ្សា ។

គួរបញ្ជាក់ថា ប្រទេសទាំងពីរមានជម្លោះពាក្យសម្តីគ្នា តាំងពីលោកប្រធានាធិបតី Erdogan បានហៅអ៊ីស្រាអែលថាជារដ្ឋភេរវកម្ម និងគាំទ្រដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយថែមទាំងថ្កោលទោសការកាន់កាប់ទឹកដីប៉ាឡេស្ទីនអស់រយៈពេលជាច្រើនទសវត្សរ៍របស់អ៊ីស្រាអែលផងដែរ ។ ជុំវិញបញ្ហានេះអ៊ីស្រាអែល និងតួកគីក៏បានដកឯកអគ្គរដ្ឋទូតរបស់ពួកគេចេញពីរដ្ឋធានីរៀងៗខ្លួន ពោលភ្លាមៗបន្ទាប់ពីផ្ទុះសង្គ្រាមនៅហ្គាហ្សា ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម