Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ លួចបញ្ជូនកម្លាំងទ័ពមួយក្រុមទៅកៀកៗព្រំដែន រុស្ស៊ី

បានផុស

នៅ

ប្រទេសអាល្លឺម៉ង់បានបញ្ជូនយោធាជួរមុខមួយក្រុមទៅកាន់ប្រទេសលីទុយអានីដែលជាផ្នែកមួយនៃផែនការដាក់ពង្រាយកងពលតូចរថពាសដែក ឲ្យឈរជើងជាអចិន្ត្រៃយ៍នៅក្នុងរដ្ឋបាល់ទិកដែលមានព្រំប្រទល់កៀកនឹងប្រទេសរុស្ស៊ីមួយនេះ ខណៈរដ្ឋាភិបាលទីក្រុងមូស្គូចាត់ទុកសកម្មភាពដ៏គឃ្លើននេះជាការសម្លុតគំរាម ហើយក៏នឹងត្រៀមប្រុងជើងការពិសេសឆ្លើយតបទៅវិញផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយដោយសារព័ត៌មាន DW កាលពីថ្ងៃទី៩ ខែមេសាបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius គឺស្ថិតក្នុងចំណោមអ្នកមុខអ្នកការដែលអញ្ជើញចុះទៅត្រួតពិនិត្យកងយោធា និងមន្ត្រីស៊ីវិលចំនួន ២១ នាក់ដែលបានចាកចេញពីទីក្រុង Berlin ហោះទៅកាន់ទីក្រុង Vilnius ខណៈលោករដ្ឋមន្ត្រីថែមទាំងបានលើកសរសើរមិនដាច់ពីមាត់ទៀតថា នេះជាការប្រកៀកស្មាគ្នាដ៏រឹងមាំដែលអាល្លឺម៉ង់រួបរួមជាមួយសមាជិកណាតូ ។

ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ កងពលតូចលីទុយអានីនឹងដាក់កម្លាំងទ័ពប្រហែល ៤,៨០០ នាក់ និងមន្ត្រីស៊ីវិល ២០០ នាក់ឲ្យចាប់ដៃជាមួយអាល្លឺម៉ង់ នៅពេលដែលកងអង្គភាពមួយនេះចេញប្រតិបត្តិការពេញទីនៅឆ្នាំ ២០២៧ ខណៈឯទីលានហ្វឹកហ្វឺនវិញនឹងធ្វើឡើងនៅភាគអាគ្នេយ៍នៃប្រទេស ក៏ដូចជានៅជិតទីក្រុង Rukla ផងដែរ ។

នេះគឺជាសន្លឹកបៀថ្មីមួយទៀតដែលនាំឲ្យរុស្ស៊ីក្ដៅស្លឹកត្រចៀក ដោយសារតែទាហាន​អាល្លឺម៉ង់​មួយ​ចំនួន​នឹងឈរជើ​នៅ​ចម្ងាយ​តែ ២០ ​គីឡូម៉ែត្រ​ប៉ុណ្ណោះពី​ព្រំដែន​ជាមួយ​ប្រទេស​បេឡារុស​ដែល​ជា​សម្ព័ន្ធមិត្តចាក់ទឹកមិនលិច​របស់​រុស្ស៊ី ស្របពេលដែលប្រទេសលីទុយអានីនេះទៀតសោតក៏មានព្រំប្រទល់ជាប់នឹងតំបន់ Kaliningrad របស់រុស្ស៊ីផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានវាយបកទៅវិញថា “សកម្មភាពទាំងនេះមានតែនាំភ្លើងបន្ថែមទៀតប៉ុណ្ណោះ ជាពិសេសវានឹងបង្កើតតំបន់ក្ដៅ ក៏ដូចជាគំរាមកំហែងដល់តំបន់ព្រំដែនរបស់យើងផងដែរ ដូច្នេះចង់ ឬមិនចង់ វាតម្រូវឲ្យយើងចាត់វិធានការពិសេសដើម្បីធានាដល់សន្តិសុខរបស់យើង” ។

លោក Dmitry Peskov

ទន្ទឹមនោះ រុស្ស៊ីថែមទាំងចោទប្រកាន់អាមេរិកផងដែរថាមិនអើពើនឹងក្ដីភ័យព្រួយរបស់ទីក្រុងមូស្គូលើការពង្រីកខ្លួនរបស់អង្គការណាតូនៅក្នុងទ្វីបអឺរ៉ុប ដែលនេះសបញ្ជាក់ឲ្យឃើញថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនរំលោភលើកិច្ចសន្យាដែលបានធ្វើឡើងចំពោះមុខថ្នាក់ដឹកនាំសូវៀត ទាក់ទងទៅនឹងការយល់ព្រមចំពោះការបង្រួបបង្រួមអាល្លឺម៉ង់នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ។

គួរបញ្ជាក់ថា ការសង្គ្រឺតធ្មេញដាក់គ្នារវាងរុស្ស៊ីជាមួយប្លុកយោធានៅអឺរ៉ុបខាងកើត និងតំបន់បាល់ទិកដែលមានអាមេរិកជាបងធំនៅពីក្រោយខ្នង ផ្ទុះមានឡើង បន្ទាប់ពីការពង្រីកខ្លួនរបស់ណាតូចូលទៅក្នុងទឹកដីនៃប្រទេសអ៊ុយក្រែន ជាពិសេសប្រទេសអឺរ៉ុបដូចជា អាល្លឺម៉ង់ជាដើមបានដាក់ពង្រាយទ័ពទៅប្រទេសលីទុយអានី និងប៉ូឡូញដែលសុទ្ធសឹងតែជាប្រទេសនៅកៀកៗរុស្ស៊ី ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ លោក Macron ព្រមានថា រុស្ស៊ី នឹងកំណត់គោលដៅ លើព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុង ប៉ារីស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម