Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden ថា លោក Netanyahu កំពុងសាងកំហុសនៅ ហ្គាហ្សា

បានផុស

នៅ

សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល កាន់តែប្រេះឆាទៅៗ ដោយពេលនេះ លោក Joe Biden និយាយថា លោក Benjamin Netanyahu កំពុងសាងកំហុស ចំពោះការដោះស្រាយបញ្ហានៅតំបន់ហ្គាហ្សា។

លោក Joe Biden (ឆ្វេង) និងលោក Benjamin Netanyahu (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ AFP នៅថ្ងៃពុធទី១០ខែមេសា, លោក Biden បាននិយាយក្នុងបទសម្ភាសមួយថា “ខ្ញុំគិតថា គាត់កំពុងសាងកំហុសហើយ ខ្ញុំមិនយល់ស្របចំពោះវិធីសាស្រ្តរបស់គាត់ឡើយ។ តាមពិតទៅ តំបន់ហ្គាហ្សា គួរតែអនុញ្ញាតឲ្យបញ្ជូនស្បៀងអាហារនិងថ្នាំសង្កូវចូលទាំងស្រុង នារយៈពេល៦ទៅ៨សប្តាហ៍ទៀត”។

តាមពិតទៅកិច្ចសម្ភាសនេះ ត្រូវបានថតទុកតាំងពីសប្តាហ៍មុនមកម្ល៉េះ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល សម្លាប់បុគ្គលិកជំនួយរបស់អង្គការ World Central Kitchen ចំនួន៧នាក់។

(រូបថត៖ BR)

ពេលនោះ លោក Biden មានកំហឹងយ៉ាងខ្លាំងចំពោះការវាយប្រហារ ហើយលើកជាសំណួរថាតើ រថយន្តរបស់បុគ្គលិកជំនួយ ត្រូវយន្តហោះគ្មានមនុស្សបើកបាញ់ចំលើផ្លូវហាយវ៉េ ដោយរបៀបណាទៅ?

យ៉ាងណាក៏ដោយ ក្រោយមក កងកម្លាំងការពារអ៊ីស្រាអែល អះអាងថា ពិតជាមានកំហុសមែន ដែលឈានដល់ការសម្លាប់បុគ្គលិកជំនួយដូច្នេះ។

នេះមិនមែនជាលើកទីមួយឡើយ ដែលសហរដ្ឋអាមេរិក​ បញ្ចេញកំហឹងដាក់អ៊ីស្រាអែល ពាក់ព័ន្ធសង្គ្រាមនៅហ្គាហ្សា។ ជាក់ស្តែង កាលពីសប្តាហ៍មុន លោក Biden ក៏ព្រមានដែរថា ការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះសង្គ្រាមនេះគឺអាស្រ័យទៅលើថាតើ អ៊ីស្រាអែល អនុញ្ញាតឲ្យជំនួយស្បៀងអាហារនិងថ្នាំសង្កូវបន្ថែមទៀត ចូលទៅទីនោះបានដែរឬក៏អត់។

លោក​ Joe Biden (រូបថត៖ BR)

ទោះបែបនេះក្តី អ៊ីស្រាអែលបាននិយាយកាលពីពេលថ្មីៗថា ខ្លួននឹងបើកច្រកចូលទៅកាន់ភាគខាងជើងតំបន់ហ្គាហ្សា និងកំពង់ផែទឹកជ្រៅមួយ ដើម្បីអនុញ្ញាតឲ្យជំនួយបន្ថែមទៀត អាចបញ្ជូនចូលទៅក្នុងតំបន់នោះបាន គ្រាន់តែខ្លួនមិន​ទាន់​លម្អិត​នៅ​ឡើយ​ ថាតើ​ផ្លូវ​ទាំង​នេះ​នឹង​ដំណើរ​ការ​នៅ​ពេល​ណា ឬ​ដោយរបៀប​ណា​ប៉ុណ្ណោះ។

សូមជម្រាបឡើងវិញបន្តិច ខ្មាន់កាំភ្លើងក្រុមហាម៉ាស បានវាយប្រហារសហគមន៍ព្រំដែនភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដោយសម្លាប់មនុស្សប្រមាណ ១ ២០០នាក់ និងចាប់ចំណាប់ខ្មាំងជាង២៥០នាក់។ ជាការសងសឹក អ៊ីស្រាអែល បានសម្លាប់ប្រជាជនហ្គាហ្សាជាង ៣៣ ០០០នាក់វិញ ដែលភាគច្រើនជាជនស៊ីវិល៕

អត្ថបទ​៖ សុខ សុវណ្ណ

ចុចអាន៖ លោក Netanyahu ថា អ៊ីស្រាអែល សម្លាប់បុគ្គលិកជំនួយ ជារឿង អចេតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម