Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះរាជអាជ្ញា ថៃ មិនទាន់សម្រេចចោទលោក ថាក់ស៊ីន លើករណីប្រមាថ​ព្រះមហាក្សត្រ

បានផុស

នៅ

ព្រះរាជអាជ្ញារបស់ប្រទេសថៃនឹងពន្យារពេលសវនាការជាមួយអតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជុំវិញថាតើត្រូវចោទប្រកាន់លោកទាក់ទងនឹងពាក្យបណ្ដឹងប្រមាថព្រះមហាក្សត្រឬក៏អត់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១០ ខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Winyat Chartmontri អ្នកនាំពាក្យលោក ថាក់ស៊ីន បានប្រាប់អ្នកសារព័ត៌មានថា សវនាការបន្ទាប់ត្រូវបានកំណត់យកថ្ងៃទី២៩ ខែឧសភា ដោយសារអគ្គមេធាវីកំពុងបើកការស៊ើបអង្កេតលើករណីនេះនៅឡើយ ម្យ៉ាងក៏ព្រោះតែការស៊ើបអង្កេតក៏មិនទាន់បញ្ចប់ទាំងស្រុងផង ។

ពាក្យបណ្តឹងនេះត្រូវបានប្តឹងដោយរដ្ឋាភិបាលយោធាដែលគ្រប់គ្រងប្រទេសថៃ បន្ទាប់ពីការផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយប្អូនស្រីរបស់លោកគឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ក្នុងខែឧសភា ឆ្នាំ ២០១៤ ទាក់ទងនឹងការផ្ដល់បទសម្ភាសន៍ដល់ព័ត៌មានបរទេសកាលពីឆ្នាំ ២០១៥ ។ ទោះយ៉ាងណា លោក ថាក់ស៊ី បានបដិសេធចំពោះការចោទប្រកាន់នេះ ហើយបានសន្យាម្តងហើយម្តងទៀតអំពីភាពស្មោះត្រង់របស់លោកចំពោះព្រះមហាក្សត្រ ។

ទោះបីជាមិនទាន់ច្បាស់ ១០០ ភាគរយថាតើករណីនេះនឹងដំណើរការទៅមុខឬយ៉ាងណាក៏ដោយ ប៉ុន្តែលោក ថាក់ស៊ីន ដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីពេលថ្មីៗនេះ គឺជាឥស្សរជននយោបាយចុងក្រោយបង្អស់ដែលត្រូវប្រឈមមុខនឹងការកាត់ទោសក្រោមច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃ ។

គួរបញ្ជាក់ថា ច្បាប់ប្រមាថព្រះមហាក្សត្រ គឺជាច្បាប់ដ៏តឹងរ៉ឹងបំផុតសម្រាប់ប្រទេសថៃ ហើយបុគ្គលរូបណាហ៊ានល្មើសមាត្រា ១១២ មួយនេះនឹងត្រូវចាប់ផ្ដន្ទាទោសដាក់ពន្ធនាគារ ១៥ ឆ្នាំ ខណៈក្រុមអ្នករិះគន់បែរជាមើលឃើញផ្ទុយថា ច្បាប់នេះដាក់បានតែបក្សប្រឆាំងប៉ុណ្ណោះ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម