Connect with us

ព័ត៌មានអន្ដរជាតិ

ថតជាប់វត្ថុចម្លែកហោះលើមេឃនៅរដ្ឋTexas កាលសូរ្យគ្រាសថ្ងៃមុន

បានផុស

នៅ

ជារឿងមួយដែលមិនទាន់មានការបកស្រាយច្បាស់ទុកឲ្យគ្រប់គ្នាមានមន្ទិលសង្ស័យ ចំពោះវីដេអូមួយដែលគេថតជាប់វត្ថុចម្លែក ហោះកាត់ពពកនៅលើមេឃ កាលពីថ្ងៃទី៨ខែមេសា ដែលត្រូវជាថ្ងៃកើតបាតុភូតសូរ្យគ្រាសមហាកម្រ នៅតំបន់អាមេរិកខាងជើង។

(រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃអង្គារទី៩ខែមេសា, វីដេអូនេះ ត្រូវបានគេថតនៅទីក្រុង Arlington នៃរដ្ឋ Texas បង្ហាញឲ្យឃើញនូវវត្ថុហោះយ៉ាងចម្លែក ដោយដល់ថ្នាក់មានអ្នកខ្លះហ៊ាននិយាយថា នោះជាយានអវកាសទៀតផង។

បច្ចុប្បន្ន វីដេអូមួយនេះ កំពុងផ្ទុះខ្លាំងនៅលើបណ្តាញសង្គម ប៉ុន្តែមានការអះអាងមួយដែលគេគិតថា សមហេតុផលជាងគេ នោះគឺថា វាគ្រាន់តែជាស្រមោលយន្តហោះនៅរយៈកម្ពស់ខ្ពស់ប៉ុណ្ណោះ។

(រូបថត៖ Daily Mail)

Texas គឺជាទីតាំងដែលអាចមើលឃើញសូរ្យគ្រាសពេញលេញបានយ៉ាងពេញភ្នែក កាលពីថ្ងៃទី៨ខែមេសា ហើយរដ្ឋនេះទៀតសោត មានឈ្មោះបោះសំឡេងជាយូរមកហើយថាជាកន្លែង ដែលគេសង្ស័យថា ធ្លាប់មានប្រវត្តិជួបប្រទះជាមួយយានអវកាស។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការអះអាងជាផ្លូវការថាតើ វត្ថុក្នុងវីដេអូនេះ ពិតជាអ្វីនោះទេ។

(រូបថត៖ Daily Mail)

សម្រាប់រដ្ឋ Texas, គេអាចមើលឃើញសូរ្យគ្រាសពេញលេញរយៈពេល៣នាទីនិង៥១វិនាទី ព្រោះវាស្ថិតនៅផ្លូវរបស់សូរ្យគ្រាស មុនពេលបាតុភូតនេះបញ្ចប់នៅរដ្ឋ Maine។

មិនត្រឹមតែជាចំណីភ្នែក សូរ្យគ្រាសនេះក៏បានក្លាយជាឱកាសមាស សម្រាប់អង្គការណាសា ដើម្បីធ្វើពិសោធន៍វិទ្យាសាស្រ្តនានា ហើយផ្តល់ឱកាសដ៏កម្រដល់វិស័យពាណិជ្ជកម្មនិងការរៀបចំកម្មវិធីកម្សាន្តផ្សេងៗផងដែរ។

(រូបថត៖ Daily Mail)

យោងតាមអង្គការណាសា, សូរ្យគ្រាសនេះ បានផ្តល់ឱកាសមាសដើម្បីសិក្សាអំពី Corona របស់ព្រះអាទិត្យ ដែលជាធម្មតាជះឥទ្ធិពលខ្លាំងលើអ្វីៗទាំងអស់ចាប់ពីផ្កាយរណប រហូតដល់បណ្តាញថាមពល។

សូមបញ្ជាក់ថា លើកចុងក្រោយដែលសហរដ្ឋអាមេរិក ទទួលបានរសជាតិសូរ្យគ្រាសបែបនេះគឺនៅក្នុងឆ្នាំ២០១៧ ហើយពួកគេនឹងមិនបានឃើញទស្សនីយភាពបែបនេះទៀតឡើយ ពោលគឺត្រូវចាំរហូតដល់ឆ្នាំ២០៤៥ឯណោះ៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មនុស្សរាប់លាននាក់ ទទួលបានទស្សនីយភាពដ៏មហស្ចារ្យ នៃសូរ្យគ្រាសកម្របំផុត ក្នុងឆាកជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម