ព័ត៌មានអន្ដរជាតិ
ទេសចរអង់គ្លេសម្នាក់ដើរស្រាតនៅឆ្នេរសមុទ្រថៃ ត្រូវប៉ូលិសចាប់ខ្លួន
ទេសចរជនជាតិអង់គ្លេសម្នាក់ ត្រូវបានប៉ូលិសថៃ ចាប់ខ្លួនដោយសារតែរូបគេស្រាតបង្កភាពអនាធិបតេយ្យនៅចំពោះមុខអ្នកទេសចរដ៏ទៃទៀត ខណៈកំពុងប្រមូលផ្តុំគ្នាថតរូបជាក្រុម។

តាមសេចក្តីរាយការណ៍របស់ Daily Mail, ហេតុការណ៍នេះកើតឡើងកាលពីដើមសប្តាហ៍ ដោយអ្នកខេត្ត Krabi បានថតជាប់ទេសចរអង់គ្លេសឈ្មោះ Joseph William Kershaw អាយុ២៣ឆ្នាំ ដើរស្រាតគ្រវីអាវលើឆ្នេរ Ao Nang មុនពេលគាត់ទៅថតរូបនៅមុខរូបសំណាកត្រីក្តោង (Sailfish)។
ក្នុងវីដេអូនោះ គេបានឃើញយុវជនបរទេសមួយក្រុមមានគ្នាប្រហែលពី២០ទៅ៣០នាក់ កំពុងសប្បាយរីករាយនៅលើឆ្នេរ ពេលដែល Kershaw គ្រវីល្វែងក្រោមរបស់ខ្លួន ដោយមិនខ្វល់ពីនរណាទាំងអស់ សូម្បីតែអ្នកស្រុកនៅទីនោះនិងអ្នកធ្វើដំណើរឆ្លងកាត់។

ទោះបីជាយ៉ាងណាក៏ដោយ អាកប្បកិរិយារបស់គាត់ ត្រូវបានគេចាត់ទុកថា ជាការមិនគោរពដល់រូបសំណាកជានិមិត្តរូបនិងសហគមន៍ Krabi ទាំងមូល។
បុគ្គលដែលថតជាប់ឧប្បត្តិហេតុនេះ បានប្រាប់បណ្តាញទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃថា ពេលរឿងនេះកើតឡើង មានទាំងជនជាតិថៃនិងភ្ញៀវទេសចរស្ថិតនៅទីតាំងនោះ ប៉ុន្តែជនជាតិអង់គ្លេសរូបនេះ ហាក់គ្មានខ្លាចរអែងចិត្តអ្វីឡើយ។

ក្រោយមានការត្អូញត្អែរពីអ្នកស្រុកនិងបានឃើញវីដេអូ, ប៉ូលិសអន្តោប្រវេសន៍ខេត្ត Krabi និងប៉ុស្តិ៍ Ao Nang បានកំណត់អត្តសញ្ញាណគាត់ថាមានឈ្មោះ Kershaw ហើយថែមរកឃើញថា គាត់ស្ថិតនៅប្រទេសថៃ ក្នុងទិដ្ឋាការទេសចរណ៍ ទៀតផង។
នៅពេលចាប់ខ្លួន លោក Kershaw សារភាពថា គាត់ស្រវឹងនិងរំភើបខ្លាំងពេក ហើយចេញការសុំទោស និងសន្យាមិនឲ្យរឿងបែបនេះកើតឡើងម្តងទៀតឡើយ។ ជាចុងក្រោយ Kershaw ត្រូវពិន័យជាប្រាក់ចំនួន ៥ ០០០បាត (១៣៧ដុល្លារ) សម្រាប់អាកប្បកិរិយាមិនគប្បីរបស់គាត់។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៩ ភ្ញៀវទេសចរចំនួន៦នាក់ ក្នុងនោះមានជនជាតិអង់គ្លេស៣នាក់ អូទ្រីសម្នាក់ ជប៉ុនម្នាក់ និងជនជាតិថៃម្នាក់ ក៏ត្រូវបានចាប់ខ្លួនពីបទ ងូតទឹកស្រាតនៅឆ្នេរ Ao Nang ផងដែរ ដោយពួកគេម្នាក់ៗត្រូវបង់ប្រាក់ពិន័យ ៥០០ បាត៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ៣ខែ ដើមឆ្នាំ២០២៤ ថៃ ទាញទេសចរបរទេសបាន៩.៤លាននាក់ កើបលុយ ១២.៤ពាន់លានដុល្លារ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង