Connect with us

ព័ត៌មានអន្ដរជាតិ

លោក Xi ប្រកាសថា គ្មាននរណាអាចបញ្ឈប់ “ការជួបជុំគ្រួសារ” ចិន ជាមួយតៃវ៉ាន់ បានទេ

បានផុស

នៅ

តាមការចុះផ្សាយរបស់ CNA កាលពីថ្ងៃពុធទី១០ខែមេសា ប្រធានាធិបតីចិនលោក Xi Jinping បានប្រាប់អតីតប្រធានាធិបតីតៃវ៉ាន់លោក Ma Ying-jeou ថា ការជ្រៀតជ្រែកពីខាងក្រៅ គឺមិនអាចបញ្ឈប់ការជួបជុំគ្រួសាររវាងភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់បានឡើយ ហើយថា គ្មានបញ្ហាណាដែលមិនអាចពិភាក្សាគ្នាបានទេ។

លោក Ma Ying-jeou (ឆ្វេង) និងលោក Xi Jinping (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីរដ្ឋាភិបាលនៃសាធារណរដ្ឋចិន បានភៀសខ្លួនទៅតៃវ៉ាន់ក្នុងឆ្នាំ១៩៤៩ ក្រោយចាញ់សង្រ្គាមស៊ីវិលក្រោមដៃពួកកុម្មុយនិស្ត ម៉ៅ សេទុង មក, គ្មានមេដឹកនាំតៃវ៉ាន់កំពុងកាន់តំណែងណាម្នាក់ ធ្វើទស្សនកិច្ចប្រទេសចិនទេ។

ឆ្នាំមុន លោក Ma ដែលជាប្រធានាធិបតីពីឆ្នាំ២០០៨ដល់២០១៦ បានក្លាយជាអតីតមេដឹកនាំតៃវ៉ាន់ដំបូងគេ ដែលធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ហើយឥឡូវនេះ លោកបានធ្វើដំណើរទៅកាន់ប្រទេសចិនជាលើកទីពីរ។

លោក Ma Ying-jeou (ឆ្វេង) និងលោក Xi Jinping (រូបថត៖ Xinhua)

ក្នុងជំនួបជាមួយលោក Ma នៅមហាសាលប្រជាជនទីក្រុងប៉េកាំង លោក Xi មានប្រសាសន៍ថា ប្រជាជននៅសងខាងច្រកសមុទ្រ គឺជាជនជាតិចិន។ ការជ្រៀតជ្រែកពីខាងក្រៅ ពិតជាមិនអាចបញ្ឈប់និន្នាការប្រវត្តិសាស្ត្រ នៃការជួបជុំប្រទេសនិងក្រុមគ្រួសារទាំងពីរនេះបានទេ។ គ្មាន​រឿង​ណា​ដែល​មិន​អាច​ដោះស្រាយ​បានឡើយ ហើយក៏គ្មាន​បញ្ហា​ណាដែល​មិន​អាច​ពិភាក្សា​និង​គ្មាន​កម្លាំង​ណា​អាច​បំបែកភាគីទាំងពីរបានដែរ។

ត្បិតលោក Xi មិនចង្អុលចំឈ្មោះថា ការជ្រៀតជ្រែកពីខាងក្រៅសំដៅទៅលើប្រទេសណាក៏ដោយ ប៉ុន្តែគេដឹងច្បាស់ណាស់ថា គ្មានប្រទេសណា ក្រៅពី សហរដ្ឋអាមេរិកឡើយ។

លោក Ma Ying-jeou (ឆ្វេង) និងលោក Xi Jinping (រូបថត៖ Xinhua)

ស្របពេលជាមួយគ្នានោះ លោក Ma ប្រាប់ទៅលោក Xi ថា ភាពតានតឹង ធ្វើឲ្យប្រជាជនតៃវ៉ាន់ជាច្រើន មិនសប្បាយចិត្ត ហើយប្រសិនបើមានសង្រ្គាមរវាងភាគីទាំងពីរមែននោះ ប្រជាជនចិនក៏មិនអាចទ្រាំទ្របានដែរ។ ជនជាតិចិន​នៅផ្នែកសងខាង​នៃ​ច្រក​សមុទ្រ​ មា​ន​ប្រាជ្ញា​​ដើម្បី​ដោះស្រាយ​រាល់​ជម្លោះ​ដោយ​សន្តិវិធី និង​ចៀសវាង​ការឈាន​ទៅរកសង្គ្រាម​។

សូមបញ្ជាក់ថា ប្រទេសចិនមិនដែលបោះបង់ការប្រើកម្លាំងបាយ ដើម្បីនាំតៃវ៉ាន់មកគ្រប់គ្រងវិញឡើយ ហើយតែងតែបង្កើនសម្ពាធផ្នែកយោធានិងនយោបាយ ដើម្បីអះអាងអំពីការទាមទារអធិបតេយ្យរបស់ខ្លួន ប៉ុន្តែភាពតានតឹងប៉ុន្មានឆ្នាំចុងក្រោយរវាងចិននិងតៃវ៉ាន់ គឺត្រូវបានដុតកម្តៅដោយទីក្រុងវ៉ាស៊ីនតោន ដែលបានផ្តល់ជំនួយជាសព្វាវុធជាបន្តបន្ទាប់ដល់ទីក្រុងតៃប៉ិ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យន្តហោះកងទ័ពចិន ៣៦គ្រឿង ព័ទ្ធជុំវិញកោះ តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម