Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ពេញចិត្តនឹងស្ដាប់គំនិតបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន របស់លោក Trump

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា លោករីករាយនឹងស្តាប់រាល់គំនិតយោបល់របស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN​ កាលពីថ្ងៃទី​១១​​ ខែ​មេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក Zelensky បានមានកើតឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក Donald Trump នឹងដាក់សម្ពាធដល់អ៊ុយក្រែន ប្រសិនបើលោកជាប់ឆ្នោតសាជាថ្មី ហើយមេដឹកនាំអ៊ុយក្រែនរូបនេះថែមទាំងបញ្ជាក់ទៀតថា ​​ប្រសិនបើ​លោក​មាន​ឱកាសបានជួបលោក Donald Trump លោក​​រីករាយនឹង​ស្តាប់អតីតប្រធានាធិបតីរូបនេះ ហើយក៏​​អាច​នឹងពិភាក្សា​លើ​ប្រធានបទបញ្ចប់សង្គ្រាមផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Zelensky ធ្លាប់បានប្រាប់កាសែតអាល្លឺម៉ង់ The Bild ថា លោកបានអញ្ជើញលោក Trump ទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីឲ្យលោក Trump បានមើលឃើញអ្វីៗទាំងអស់ដោយភ្នែកផ្ទាល់ ។ ចំណែកលោក Trump បានឆ្លើយតបវិញថា វាមិនមែនជាពេលសមរម្យសម្រាប់លោកអញ្ជើញទៅអ៊ុយក្រែនឡើយ ដោយសារតែលោកមិនមែនជាប្រធានាធិបតី ។

គួរបញ្ជាក់ថា សង្គ្រាមរុស្ស៊ី អ៊ុយក្រែននៅតែអូសបន្លាយឥតឈប់ឈរ ខណៈរដ្ឋាភិបាលទីក្រុងកៀវក៏ស្វែងរកកញ្ចប់ជំនួយបន្ថែម ប៉ុន្តែកំពុងជាប់គាំងនៅក្នុងសភាអាមេរិក ស្របពេលលោក Trump និងលោក Biden ប្រជែងបេក្ខភាពប្រធានាធិបតីអាមេរិកដែលរឹតតែបង្កើនការភ័យខ្លាចដល់មេដឹកនាំអ៊ុយក្រែន ប្រសិនបើលោក Trump ជាប់ឆ្នោតម្ដងទៀត ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម