Connect with us

ព័ត៌មានអន្ដរជាតិ

ការប្រែប្រួលអាកាសធាតុនាំឲ្យមនុស្សជាងកន្លះលាននាក់លើលោកដាច់សរសៃឈាមខួរក្បាលស្លាប់ក្នុងមួយឆ្នាំ

បានផុស

នៅ

ការសិក្សាថ្មីមួយបានរកឃើញថា គ្រាន់តែមួយឆ្នាំ ២០១៩ មានមនុស្សជាងកន្លះលាននាក់បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលដែលបណ្ដាលមកពីសីតុណ្ហភាពឡើងខ្ពស់ពេក និងទាបពេក ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN​ នៅថ្ងៃទី១២ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សាដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ដី Neurology បានរកឃើញថា ចាប់តាំងពីឆ្នាំ ១៩៩០ មកចំនួននៃជំងឺដាច់សរសៃឈាមខួរក្បាលដែលបណ្តាលមកពីសីតុណ្ហភាពខ្ពស់ និងទាបកំពុងកើនឡើងនៅជុំវិញពិភពលោក ខណៈបុរសមានជំងឺដាច់សរសៃឈាមខួរក្បាលច្រើនជាងស្ត្រីទាក់ទងនឹងសីតុណ្ហភាពខ្លាំង ។

អ្នកស្រាវជ្រាវបានកត់សម្គាល់ថា ចំនួនមនុស្សដែលកើតជំងឺដាច់សរសៃឈាមខួរក្បាលបានកើនឡើង នៅពេលដែលសីតុណ្ហភាពមិនអំណោយផល រាប់ចាប់តាំងពីទាំងសីតុណ្ហភាពក្តៅ និងត្រជាក់ ហើយបញ្ហានេះកើនឡើងខ្លាំងនៅឆ្នាំ ២០១៩ ពោលច្រើនជាងឆ្នាំ ១៩៩០ ទ្វេដង ។

ទន្ទឹមនោះ នៅពេលដែលភពផែនដីកាន់តែក្តៅ បន្ទុកនៃជំងឺដាច់សរសៃឈាមខួរក្បាល ក៏កើនឡើងយ៉ាងឆាប់រហ័សផងដែរ ហើយចំនួននោះនឹងកើនឡើងយ៉ាងខ្លាំងបន្តទៀតនាពេលអនាគត ។

គួរបញ្ជាក់ថា ជំងឺដាច់សរសៃឈាមខួរក្បាលគឺជាបញ្ហាសុខភាពដ៏សំខាន់រួចទៅហើយ ដោយការសិក្សាពីមុនបានបង្ហាញថា វាគឺជាមូលហេតុចម្បងទី ៣ នៃពិការភាពនៅទូទាំងពិភពលោក និងជាមូលហេតុចម្បងមួយនៃការស្លាប់បាត់បង់ជីវិតរបស់មនុស្សលោក ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម