Connect with us

ព័ត៌មានអន្ដរជាតិ

បុរស អាហ្រ្វិកខាងត្បូង ម្នាក់ សុខចិត្តឲ្យពស់ចឹកស្លាប់ ដើម្បីគេចទោសជាប់ពន្ធធនាគារ ២៥ ឆ្នាំ

បានផុស

នៅ

បុរសជនជាតិអាហ្រ្វិកខាងត្បូងម្នាក់ ត្រូវបានប៉ូលិសរកឃើញថាមានពិរុទ្ធពីបទរត់ពន្ធសត្វពស់មានពិសយ៉ាងច្រើន ហើយអាចត្រូវបានកាត់ទោសជាប់ពន្ធនាគារលើសពី ២៥ ឆ្នាំ ប៉ុន្តែដើម្បីកុំឲ្យជាប់គុក គាត់បានដាក់ដៃចូលក្នុងទ្រុងដែលមានផ្ទុកពស់ពិស ហើយទុកឲ្យពស់​ពិស​ដ៏​សាហាវ​ខាំរយៈពេល​១២​ម៉ោង។

សារព័ត៌មាន Mirror របស់អង់គ្លេស បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅទីក្រុង Hennenman ប្រទេសអាហ្រ្វិកខាងត្បូង។ លោក Marius Joubert អាយុ ២៨ ឆ្នាំ​ ជាសន្តិសុខម្នាក់ត្រូវបានប៉ូលិសស៊ើបអង្កេតពីបទចោរកម្ម។​ ក្នុងអំឡុងពេលឆែកឆេរផ្ទះរបស់គាត់ ត្រូវបានគេរកឃើញថាគាត់កំពុងលាក់សត្វពស់ជាង ៦០ ក្បាល ក៏ដូចជាសត្វព្រៃដទៃទៀត រួមមាន ក្រពើ អាយហ្គូណា សត្វចចក សត្វពីងពាង ចចក ដូច្នេះគាត់ត្រូវបានគេសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការរត់ពន្ធសត្វព្រៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Joubert ដឹងថាស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួន​ គាត់បានប្រាប់ប៉ូលិសថាគាត់ព្រួយបារម្ភខ្លាចសត្វនឹងអត់ឃ្លាន គាត់សង្ឃឹមថានឹងអាចដោះសោខ្នោះចេញដើម្បីឲ្យខ្លួនឯងអាចមើលសត្វចិញ្ចឹមលើកចុងក្រោយ។ ក្រោយដោះខ្នោះដៃ Joubert បានដាក់ដៃរបស់គាត់ចូលទៅក្នុងទ្រុងមួយដែលមានពស់ពិសពីរក្បាល បន្ទាប់មកគាត់ត្រូវបានពស់ពិសខាំនៅលើកដៃ។

សមត្ថកិច្ចពាក់ព័ន្ធបានបញ្ជាក់ថា Joubert មានចេតនាឲ្យខ្លួនឯងត្រូវពស់ពិសខាំ។ ក្រោយពេលកើតហេតុ ប៉ូលិសបានប្រញាប់ប្រញាល់បញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ។ ក្រុមគ្រូពេទ្យបានព្យាយាមអស់ពីលទ្ធភាពដើម្បីជួយសង្គ្រោះ ប៉ុន្តែដោយសារតែខ្វះថ្នាំសំលាប់មេរោគ ទើប Joubert នៅតែស្លាប់។

យោងតាមរបាយការណ៍ ប្រភពដែលមានចំណេះដឹងអំពីការស៊ើបអង្កេតបាននិយាយថា Joubert បានជ្រើសរើសបញ្ចប់ជីវិតដោយដឹងថា គាត់នឹងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ហើយការកាន់កាប់សត្វព្រៃដោយខុសច្បាប់អាចនឹងត្រូវជាប់គុករហូតដល់ ២៥ ឆ្នាំឯណោះ។

លើសពីនេះទៀតដែរ យោងតាមរបាយការណ៍ដដែល ពស់ពិសមួយក្បាលដែលខាំ Joubert គឺជាពស់វែកថៃ (Indochinese Spitting Cobra) ហើយមួយទៀតជាប្រភេទសត្វមិនស្គាល់។ ដោយសារពិសនៃសត្វពស់កម្រទាំងនេះមិនមាននៅក្នុងស្រុក ទើប Joubert បានស្លាប់ ១២ម៉ោងក្រោយមក។

យោងតាមប៉ូលិស បានបញ្ចាក់បន្ថែមទៀតថា ពិសរបស់ពស់វែកថៃ គឺជាសារធាតុ neurotoxin និង cytotoxin បន្ទាប់ពីជាតិពុលចូលទៅក្នុងខ្លួន វាអាចបណ្តាលឲ្យខូចសួត ថប់ដង្ហើម ហូរឈាមធ្ងន់ធ្ងរ និងខូចខាតជាលិការាងកាយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បវរកញ្ញា ​ម៉ាឡេស៊ី ​ត្រូវ​​គេ​ដក​តំណែងចេញភ្លាមៗ ក្រោយ​​លេង​សើច​ជាមួយ​អ្នក​រាំ​ប្រុស​នៅ ​ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម