Connect with us

ព័ត៌មានអន្ដរជាតិ

គណបក្សប្រឆាំង កូរ៉េខាងត្បូង ឈ្នះការបោះឆ្នោតសភាភ្លូកទឹកភ្លូកដី

បានផុស

នៅ

ការបោះឆ្នោតសភានៅកូរ៉េខាងត្បូងដែលរៀបចំឡើងកាលពីថ្ងៃទី១០ ខែមេសាកន្លងទៅស្ទើរតែបិទបញ្ចប់ការរាប់សន្លឹកឆ្នោតជាផ្លូវការហើយ ខណៈគណបក្សប្រឆាំងទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ហើយនេះក៏ជាបញ្ហាប៉ះពាល់ទៅដល់លោកប្រធានាធិបតី Yoon Suk Yeol និងគណបក្សអភិរក្សនិយមរបស់លោកក្នុងកៅអីសភាផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Yonhap ចេញផ្សាយនៅថ្ងៃទី១១ ខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅកូរ៉េខាងត្បូង) សន្លឹកឆ្នោតរាប់បាន ៩៩ ភាគរយទៅហើយ ក្នុងនោះគណបក្សប្រជាធិបតេយ្យ (DP) កើបបានអាសនៈចំនួន ១៧០ ក្នុងចំណោមអាសនៈសភាសរុប ៣០០ ខណៈគណបក្សអំណាចប្រជាជន (PPP) របស់លោក Yoon បានត្រឹម ១០៨ អាសនៈប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងការទទួលបានសំឡេងភាគតិចនៅក្នុងសភានេះទៀតសោត កំពុងធ្វើឲ្យលោកប្រធានាធិបតី Yoon ដែលនឹងបន្តកាន់តំណែងក្នុងឆ្នាំទី ៣ នាពេលខាងមុខនេះ កាន់តែក្រពុលមុខ និងស្ថិតក្នុងពេលវេលាដ៏លំបាកក្នុងការស្ដារ ក៏ដូចជាលើកកម្ពស់គោលនយោបាយរបស់លោក ស្របពេលដែលក៏កំពុងត្រដាបត្រដួសក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចស្រាប់ផង ។

ចំណែកប្រធានគណបក្សប្រជាធិបតេយ្យ (DP) លោក Lee Jae-myung ដែលបានដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតតតាំងនឹងលោក Yoon បាននិយាយថា ឥឡូវនេះអាទិភាពកំពូលរបស់យើងគឺធ្វើយ៉ាងណាដើម្បីស្ដារសេដ្ឋកិច្ចឲ្យមានសន្ទុះឡើងវិញ ជាពិសេសគឺសម្រាប់ក្រុមគ្រួសារដែលមានកម្រិតមធ្យម ។

គួរបញ្ជាក់ថា ក្រុមអ្នកវិភាគនយោបាយចាត់ទុកលទ្ធផលបោះឆ្នោតសភានាពេលនេះ គឺជាការធ្វើប្រជាមតិមួយចំពោះការកាន់អំណាចរបស់លោកប្រធានាធិបតី Yoon ស្របពេលដែលប្រជាប្រិយភាពរបស់លោកក៏កាន់តែហៅលែងឮ ចំពេលមានវិបត្តិលើការដោះស្រាយថ្លៃចំណាយនៃការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាជម្លោះនយោបាយជាដើម ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ អ៊ីស្រាអែល បញ្ជាក់ពេលវេលាដែល អ៊ីរ៉ង់ នឹងឲ្យខ្លួនភ្លក់រសជាតិវាយប្រហារ​សងសឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម