Connect with us

ព័ត៌មានអន្ដរជាតិ

ទាហាន មីយ៉ាន់ម៉ា ដកថយចេញព្រំដែន ថៃ ក្រោយផ្ទុះការប្រយុទ្ធគ្នាជាច្រើន​ថ្ងៃ

បានផុស

នៅ

យោធាមីយ៉ាន់ម៉ាប្រហែល ២០០ នាក់បានជម្លៀសចេញពីស្ពានតភ្ជាប់ពីទីក្រុងព្រំដែន Myawaddy ទៅកាន់ប្រទេសថៃ ក្រោយផ្ទុះអាវុធដាក់គ្នាជាច្រើនថ្ងៃពីសំណាក់ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលយោធា ។ ​នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA​ នៅថ្ងៃទី១១ ខែមេសានេះ ។

ការដកថយរបស់ទាហានរដ្ឋាភិបាលនៅទីក្រុង Myawaddy ដែលនៅជាប់នឹងស្រុក Mae Sot របស់ប្រទេសថៃ ក៏បង្ហាញពីការបាត់បង់ទំនុកចិត្តនៅច្រកព្រំដែនដ៏សំខាន់មួយផ្សេងទៀតផងដែរ ជាពិសេសបញ្ហាផ្លូវល្បឿនលឿនតភ្ចាប់ទៅកាន់ផ្នែកខ្លះនៃភាគកណ្តាលរបស់មីយ៉ាន់ម៉ា ស្របពេលដែលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាក៏កំពុងបាក់ទ័ពនៅក្នុងតំបន់ព្រំដែន ក្រោយការប្រយុទ្ធជាមួយក្រុមឧទ្ទាមប្រដាប់អាវុធ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអ្នកនាំពាក្យនៃសហភាពជាតិ Karen (KNU) ដែលដឹកនាំការវាយលុកលើទីក្រុង Myawaddy បាននិយាយថា ទាហានយោធាប្រហែល ២០០ នាក់បានរត់ភៀសខ្លួនទៅប្រមូលផ្តុំនៅច្រកព្រំដែនចូលទៅក្នុងប្រទេសថៃ ខណៈអាជ្ញាធរថៃកំពុងពិភាក្សាជាមួយទាហាន ដើម្បីសម្រេចថាតើត្រូវផ្តល់ជម្រកដល់ពួកគេឬអត់ ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាចុងក្រោយបំផុតរវាងក្រុមឧទ្ទាមជាមួយយោធារដ្ឋាភិបាលបានធ្វើឲ្យប្រជាជនមីយ៉ាន់រាប់ពាន់នាក់ភៀសខ្លួនទៅកាន់ប្រទេសថៃ ខណៈជាធម្មតាមានមនុស្សប្រហែល ២,០០០ នាក់បានចាកចេញពីទីក្រុង Myawaddy ឆ្លងចូលស្រុក Mae Sot ប៉ុន្តែរយៈពេល ៣ ថ្ងៃចុងក្រោយនេះចំនួនអ្នកភៀសខ្លួនឡើងដល់ជិត ៤,០០០ នាក់ក្នុងមួយថ្ងៃ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម