Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ប្រកាសថា ដល់ពេលត្រៀមខ្លួនច្បាំងសង្គ្រាមហើយ

បានផុស

នៅ

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន KCNA នៅថ្ងៃព្រហស្បតិ៍ទី១១ខែមេសា, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសក្តែងៗថា ស្ថានភាពភូមិសាស្ត្រនយោបាយដ៏តានតឹងនៅជុំវិញប្រទេសរបស់លោក គឺមានន័យថា ឥឡូវដល់ពេលដែលត្រូវត្រៀមខ្លួនសម្រាប់ច្បាំងសង្គ្រាមមែនទែនហើយ។

(រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្មានឆ្នាំមកនេះ គេដឹងថា កូរ៉េខាងជើងបានបង្កើនការអភិវឌ្ឍអាវុធខ្លាំងមែនទែន ក្រោមការដឹកនាំរបស់លោកគីម ហើយថែមទាំងពង្រឹងទំនាក់ទំនងយោធានិងនយោបាយ កាន់តែជិតស្និទ្ធជាមួយរុស្ស៊ីផងដែរ ខណៈមានការសង្ស័យថា ទីក្រុងព្យុងយ៉ាង កំពុងជួយទីក្រុងមូស្គូក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ជាថ្នូរនឹងជំនួយសម្រាប់គម្រោងយោធាជាយុទ្ធសាស្ត្ររបស់ខ្លួន។

ក្នុងអំឡុងពេលចុះទៅពិនិត្យសកលវិទ្យាល័យយោធានិងនយោបាយគីមជុងអ៊ីល លោក គីម បានប្រាប់បុគ្គលិកនិងនិស្សិតសាកលវិទ្យាល័យថា “ប្រសិនបើសត្រូវរើសយកការប្រឈមមុខដាក់គ្នាខាងយោធាជាមួយកូរ៉េខាងជើង នោះកូរ៉េខាងជើងនឹងធ្វើការវាយប្រហារសម្លាប់សត្រូវតាមគ្រប់មធ្យោបាយ ដោយមិនស្ទាក់ស្ទើរឡើយ”។

(រូបថត៖ KCNA)

ស្របពេលជាមួយគ្នានោះដែរ ដោយគូសបញ្ជាក់ស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញ ព្រមទាំងស្ថានភាពយោធានិងនយោបាយមិនប្រាកដប្រជា ជុំវិញប្រទេសកូរ៉េខាងជើង, លោក គីម គូសបញ្ជាក់ថា ឥឡូវនេះ គឺជាពេលវេលាដែលត្រូវរៀបចំឲ្យបានហ្មត់ចត់ជាងមុនសម្រាប់សង្រ្គាម។

សូមបញ្ជាក់ជាថ្មី កាលពីដើមខែនេះ លោក គីម បានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទថ្មី ដើរដោយឥន្ធនៈរឹង ដែលអ្នកវិភាគជឿថា នឹងជំរុញសមត្ថភាពរបស់កូរ៉េខាងជើងកាន់តែខ្លាំងក្លាជាងមុន។

(រូបថត៖ KCNA)

កាលពីឆ្នាំមុន កូរ៉េខាងជើងថែមទាំងសម្ពោធ នាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួនទៀតផង ដោយនាវាមុជទឹកនោះ ហាក់ដូចជាច្នៃពីនាវាមុជទឹកដែលមានស្រាប់ ដើម្បីបំពាក់មីស៊ីលផ្លោង។

ម្យ៉ាងវិញទៀត កូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ពីបទបង្កភាពតានតឹងផ្នែកយោធា ជាមួយការធ្វើសមយុទ្ធសង្គ្រាម ហើយប្តេជ្ញាតបតវិញយ៉ាងចាស់ដៃជាទីបំផុត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក គីម ជុងអ៊ុន ប្រកាសឲ្យកងទ័ព ត្រៀមធ្វើសង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម