Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បាញ់មីស៊ីលបំផ្លាញរោងចក្រថាមពលធំបំផុតរបស់ទីក្រុងកៀវ

បានផុស

នៅ

ប្រទេសរុស្ស៊ីបានបាញ់មីស៊ីលកម្ទេចរោងចក្រផលិតថាមពលដ៏ធំបំផុតនៅក្រុងកៀវ ខណៈដែលលោកប្រធានាធិបតី Volodymyr Zelensky បានចោទប្រកាន់លោកខាងលិចថា កំពុងបិទភ្នែកបិទច្រមុះចំពោះតម្រូវការប្រព័ន្ធខែលការពារដែនអាកាសបន្ថែមទៀតរបស់អ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ CNN នៅថ្ងៃទី១២ ខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រុស្សីបានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកសរុបចំនួន ៨២ គ្រឿង រួមទាំងមីស៊ីល Kinzhal ផងនោះ ប៉ុន្តែក្នុងចំណោមនោះ អ៊ុយក្រែនក៏បាញ់ទម្លាក់មីស៊ីលដែលហោះចូលមកចំនួន ១៨ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ៣៩ គ្រឿងផងដែរ ។

ទោះបីជាយ៉ាងណាមិន​មាន​អ្នក​ស្លាប់ ​និង​របួស​ទេ ហើយ​ការ​វាយ​ប្រហារនេះក៏​មិន​បាន​បណ្តាល​ឲ្យ​មាន​ការ​ដាច់​ចរន្ត​អគ្គិសនី​នៅ​ក្នុង​តំបន់​រដ្ឋធានីកៀវរបស់​អ៊ុយក្រែន ឬ​តំបន់​ផ្សេង​ទៀត​ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន Trypilska TPP នោះដែរ ។

ស្របពេលនឹងការកើនឡើងនៃការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនេះដែរ លោក Zelensky បានចោទប្រទេសជិតខាងអឺរ៉ុបទាំងអស់ និងដៃគូផ្សេងទៀតថា បានបិទភ្នែលធ្វើជាមើលមិនឃើញពីតម្រូវការនៃប្រព័ន្ធការពារដែនអាកាសដ៏សំខាន់របស់អ៊ុយក្រែន ទើបបានជាអនុញ្ញាតឲ្យរុស្ស៊ីបន្តធ្វើការវាយលុកលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនយ៉ាងដូច្នេះ ។

គួរបញ្ជាក់ថា ក្នុងភ្លើងសង្គ្រាមរយៈពេលជាង ២ ឆ្នាំមកនេះ រុស្ស៊ីបានដាក់គោលដៅវាយប្រហារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនក្នុងការប៉ុនប៉ងបំបែកបណ្តាញថាមពលរបស់ប្រទេសនេះ និងបង្កការលំបាកដល់ប្រជាជនអ៊ុយក្រែនមិនឲ្យមានអគ្គិសនី កម្ដៅ ទឹក និងរបស់របរប្រើប្រាស់ផ្សេងទៀតជាដើម ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ នាទីutes មុន

ឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់បញ្ជូនទៅតុលាការ ក្រោយផ្សាយប្រឌិតរឿងអំពើហិង្សាធ្វើឲ្យប៉ះពាល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

Sokha Hotels

ព័ត៌មានពេញនិយម