Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រាប់បុគ្គលិករបស់ខ្លួននៅ អ៊ីស្រាអែល កុំចេញទីណាផ្ដេសផ្ដាសប្រយ័ត្ន អ៊ីរ៉ង់ ផ្លោងគ្រាប់ចំ

បានផុស

នៅ

សហរដ្ឋអាមេរិកកាលពីព្រហស្បតិ៍កន្លងទៅបានដាក់កំហឹតលើបុគ្គលិកស្ថានទូត និងក្រុមគ្រួសាររបស់ពួកគេនៅក្នុងប្រទេសអ៊ីស្រាអែលកុំឲ្យចេញទៅណាផ្ដេសផ្ដាស ជាពិសេសនៅខាងក្រៅទីក្រុង Tel Aviv ទីក្រុង Jerusalem និងទីក្រុង Be’er Sheva ចំពេលអ៊ីរ៉ង់សម្លុតគំរាមសងសឹកប្រឆាំងនឹងសត្រូវក្នុងតំបន់ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១១ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតអាមេរិកបាននិយាយនៅក្នុងសារដាស់តឿនមួយថា “សូមបុគ្គលិករដ្ឋាភិបាលសហរដ្ឋអាមេរិក និងសមាជិកគ្រួសាររបស់ពួកគេត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសមិនត្រូវធ្វើដំណើរជាលក្ខណៈឯកជនទៅខាងក្រៅតំបន់ Herzliya, Netanya និង Yehuda របស់ទីក្រុង Tel Aviv រួមទាំងទីក្រុង Jerusalem និងទីក្រុង Be’er Sheva នោះឡើយ រហូតដល់មានការជូនដំណឹងបន្ថែម” ។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមានគោលនយោបាយការពារ ក៏ដូចជាជូនដំណឹងដល់ប្រជាពលរដ្ឋអាមេរិកទាំងអស់តាមរយៈសារព្រមានផ្សេងៗគ្នា នៅពេលដែលមានការធ្វើបច្ចុប្បន្នពាក់ព័ន្ធនឹងវិធានការសន្តិសុខសម្រាប់បុគ្គលិកស្ថានទូរបស់ខ្លួននៅក្រៅប្រទេស ស្របពេលដែលលោកប្រធានាធិបតី Joe Biden បានបញ្ជាក់ផងដែរថា ប្រទេសអ៊ីរ៉ង់កំពុងគំរាមបើកការវាយប្រហារសងសឹក ក៏ដូចជាការបាញ់ផ្លោងមកកាន់អ៊ីស្រាអែលវិញ ប៉ុន្តែយ៉ាងណា ទីក្រុងវ៉ាស៊ីនតោននៅតែប្តេជ្ញាចិត្តចំពោះការការពារសន្តិសុខមិត្តភក្តិបរទេសរបស់ខ្លួន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកសារព័ត៌មានបានចាក់សួរអំពីសារដាស់តឿនផ្នែកសន្តិសុខទៅកាន់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matthew Miller ហើយលោកបានកត់សម្គាល់ថា អ៊ីរ៉ង់បាននិងកំពុងគំរាមកំហែងជាសាធារណៈចំពោះអ៊ីស្រាអែល ហើយយើងពិតជាបានដាក់កំហឹតលើការធ្វើដំណើរជាលក្ខណៈឯកជនរបស់បុគ្គលិកស្ថានទូតយើងប្រាកដមែន ប៉ុន្តែយ៉ាងណា យើងក៏កំពុងតាមដានបរិយាកាសនៃការគំរាមកំហែងទាំងនៅមជ្ឈិមបូព៌ា និងនៅអ៊ីស្រាអែលផងដែរ” ។

លោក Matthew Miller

ស្របពេលជាមួយគ្នានេះ ការព្រមានរបស់អាមេរិកក៏កើតមានឡើង បន្ទាប់ពីលេចឮដំណឹងថា អ៊ីរ៉ង់អាចនឹងឲ្យអ៊ីស្រាអែលភ្លក់រសជាតិស្នាដៃសងសឹក បន្ទាប់ពីថ្ងៃទី១២ ខែមេសានេះ ពោលក្រោយពេលដែលពិធីបុណ្យសាសនាឥស្លាម Eid ចប់សព្វគ្រប់ ខណៈខាងអ៊ីស្រាអែលក៏រៀបចំទប់ទល់គ្រប់សេណារីយ៉ូផងដែរ ។

កាលពីថ្ងៃទី១ ខែមេសា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានប្រកាសថា ទីប្រឹក្សាយោធាអ៊ីរ៉ង់ ៧ រូបត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលរបស់ទីក្រុងតេហេរ៉ង់នៅក្នុងទីក្រុងដាម៉ាសប្រទេសស៊ីរី រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mohammad Reza Zahedi ផងដែរ ។ ទោះយ៉ាងណា រហូត​មក​ទល់​ពេល​នេះ អ៊ីស្រាអែល​មិនទាន់​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍ណាមួយ​ស្តី​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​តាម​អាកាស​នោះ​ទេ ។

ចំណែកឯខាងភាគីអ៊ីរ៉ង់វិញក៏មិនទាន់ចេញវោហារសាស័ព្ទណាមួយពាក់ព័ន្ធនឹងការបញ្ជាក់របស់អ៊ីស្រាអែលនោះដែរ ប៉ុន្តែបែរជាដាក់ផ្ទាំងស៊ីបទៅកាន់សហរដ្ឋអាមេរិកថាជាអ្នកបើកដៃឲ្យអ៊ីស្រាអែល ទើបកងកម្លាំងរបស់លោក Netanyahu ថ្លើមធំហ៊ានបើកការវាយប្រហារមិនខ្លាចក្រែងយ៉ាងដូច្នេះ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ អ៊ីស្រាអែល បញ្ជាក់ពេលវេលាដែល អ៊ីរ៉ង់ នឹងឲ្យខ្លួនភ្លក់រសជាតិវាយប្រហារ​សងសឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៥ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម