Connect with us

ព័ត៌មានអន្ដរជាតិ

FBI បារម្ភខ្លាច អាមេរិក ផ្ទុះការវាយប្រហារភេរវកម្មដូចនៅ រុស្ស៊ី ដែរ

បានផុស

នៅ

FBI មានការព្រួយបារម្ភអំពីលទ្ធភាពនៃការវាយប្រហារនៅក្នុងសហរដ្ឋអាមេរិកស្រដៀងនឹងការវាយប្រហារដែលបានសម្លាប់មនុស្សរាប់សិបនាក់នៅឯសាលប្រគុំតន្ត្រីរុស្ស៊ីកាលពីខែមុន ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី​១២ ខែ​មេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Christopher Wray មេ FBI បានប្រាប់ក្រុមសមាជិកសភានៅក្នុងសក្ខីកម្មជាលាយលក្ខណ៍អក្សរថា មន្ត្រីអាមេរិកមានការព្រួយបារម្ភអំពីលទ្ធភាពនៃការវាយប្រហារដែលធ្វើឡើងដោយបុគ្គល ឬក្រុមមួយចំនួនតូចដែលត្រូវបានបំផុសគំនិតដោយសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ។

ការវាយប្រហារដោយក្រុម ISIS-K កាលពីថ្ងៃទី២២ ខែមីនាលើសាលប្រគុំតន្ត្រីនៅជាយក្រុងមូស្គូបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៤ នាក់ ដែលជាចំនួនមនុស្សស្លាប់ច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រទេសរុស្ស៊ីក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ។ ទោះយ៉ាងណាល ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន មិនបានទទួលស្គាល់ការទទួលខុសត្រូវពីក្រុមនេះនោះទេ តែបានព្យាយាមស្តីបន្ទោសអ៊ុយក្រែនទៅវិញ ស្របពេលត្រឹមឆ្នាំ ២០២៣ FBI បានបញ្ចេញរបាយការណ៍ថា មានករណីភេរវកម្មអន្តរជាតិចំនួន ៤,០០០ ករណីត្រូវបានផ្ទុះឡើង ។

គួរបញ្ជាក់ថា FBI បានក្លាយជាគោលដៅចម្បងរបស់អតីតប្រធានាធិបតីសាធារណរដ្ឋ Donald Trump និងសម្ព័ន្ធមិត្តរបស់គាត់ ដោយអតីតប្រធានាធិបតីរូបនេះបានចោទប្រកាន់​ FBI ​ថា បានកំណត់គោលដៅវាយប្រហារលោកដោយអយុត្តិធម៌ ខណៈពេលដែលលោកកំពុងទន់ខ្សោយជាមួយសត្រូវនយោបាយ ។

ទន្ទឹមនោះ លោក Trump​ ក៏បានអំពាវនាវឲ្យសភាកាត់បន្ថយការផ្តល់មូលនិធិរបស់ទីភ្នាក់ងារនេះផងដែរ ខណៈការកើនឡើងនូវវោហាសាស្ត្រនយោបាយប្រឆាំងនឹង FBI បាននាំឲ្យមានការកើនឡើងនៃការគំរាមកំហែងដល់បុគ្គលិករបស់ខ្លួន ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម