Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រាប់ ចិន ជួយលួងលោមចិត្ត អ៊ីរ៉ង់ កុំឲ្យបញ្ឆេះភាពតានតឹងបន្ថែម​ទៀតនៅមជ្ឈិមបូព៌ា

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កំពុងជំរុញឲ្យប្រទេសដែលជាសម្ព័ន្តមិត្តចាក់ទឹកមិនលិចរបស់អ៊ីរ៉ង់ជួយលួងលោមចិត្តទៅដល់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់កុំឲ្យបញ្ឆេះភាពតានតឹងបន្ថែមទៀតនៅតំបន់មជ្ឈិមបូព៌ា ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតអង់គ្លេស Financial Times កាលពីថ្ងៃទី១២ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីចិន តួកគី និងអារ៉ាប៊ីសាអូឌីតដែលសុទ្ធសឹងតែជាមិត្តភក្តិបរទេសរបស់អ៊ីរ៉ង់, លោក Blinken បានប្រាប់អ្នកសារព័ត៌មានព្រហស្បតិ៍ថា ភាគីពាក់ព័ន្ធទាំងអស់បានចរចាគ្នាអំពីក្ដីភ័យព្រួយចំពោះការសងសឹកដែលអាចកើតមានរបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែល ក្រោយការវាយប្រហារតាមអាកាសលើស្ថានទូតអ៊ីរ៉ង់ប្រចាំនៅប្រទេសស៊ីរី ។

នៅក្នុងកិច្ចពិភាក្សានោះទៀតសោត លោក Blinken ថែមទាំងស្នើសុំដល់ប្រទេសទាំងបីជួយលួងលោមចិត្តទៅដល់អ៊ីរ៉ង់កុំឲ្យដុតបញ្ឆេះភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាកាន់តែឆេះរោលរាលថែមទៀត ដោយសារតែវាមិនត្រឹមតែប៉ះរលាកទៅដល់អ៊ីស្រាអែល អ៊ីរ៉ង់ និងប្រទេសផ្សេងទៀតនៅក្នុងតំបន់ប៉ុណ្ណោះទេ គឺគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមេសា ទីប្រឹក្សាយោធាអ៊ីរ៉ង់ ៧ រូបត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលរបស់ទីក្រុងតេហេរ៉ង់នៅក្នុងទីក្រុងដាម៉ាសប្រទេសស៊ីរី ខណៈក្នុងនោះរួមមានទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mohammad Reza Zahedi ផងដែរ ។ ទោះយ៉ាងណា រហូត​មក​ទល់​ពេល​នេះ អ៊ីស្រាអែល​មិនទាន់​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍ណាមួយ​ស្តី​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​តាម​អាកាស​នោះ​ទេ ។

ទន្ទឹមនោះ ព្រឹត្តិការណ៍បាញ់កម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ប្រចាំនៅទីក្រុងដាម៉ាសក្នុងប្រទេសស៊ីរីពីសំណាក់កងកម្លាំងអ៊ីស្រាអែលដែលរួមមានទាំងការស្លាប់បាត់បង់ជីវិតមេទ័ពកំពូលមួយរូបរបស់អ៊ីរ៉ង់នេះទៀតសោត ក៏កំពុងនាំឲ្យពិភពលោកបើកភ្នែកធំៗតាមដានស្ថានភាពក្ដៅបន្ថែមទៀតក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេសច្បាស់ណាស់ថា អ៊ីរ៉ង់មិនទុកឲ្យអ៊ីស្រាអែលដេកលក់ស្រួលនោះឡើយ ពោលនឹងបើកការសងសឹកក្នុងពេលវេលាជាក់លាក់ណាមួយមិនខាន ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ អ៊ីស្រាអែល បញ្ជាក់ពេលវេលាដែល អ៊ីរ៉ង់ នឹងឲ្យខ្លួនភ្លក់រសជាតិវាយប្រហារ​សងសឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦០ នាទីutes មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៣ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៣ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៧ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម