Connect with us

ព័ត៌មានអន្ដរជាតិ

រលកកម្តៅ ធ្វើឲ្យកុមាររាប់លាននាក់នៅអាស៊ី ប្រឈមហានិភ័យ

បានផុស

នៅ

អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី១១ថា រលកកម្តៅធ្ងន់ធ្ងរនៅទូទាំងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក អាចធ្វើឲ្យកុមាររាប់លាននាក់ប្រឈមនឹងហានិភ័យ។ លើសពីនេះ UN ក៏អំពាវនាវឲ្យមានសកម្មភាពការពារជនងាយរងគ្រោះពីសីតុណ្ហភាពកើនឡើង ផងដែរ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការព្រមាន, ២០២៤ កំពុងក្លាយជាឆ្នាំក្តៅបំផុតក្នុងប្រវត្តិសាស្រ្ត ដោយសារតែអាកាសធាតុក្តៅខ្លាំងដល់កំពូល និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ កាន់តែអាក្រក់ទៅៗ។

ទិន្នន័យរបស់អង្គការ UNICEF បង្ហាញថា កុមារជាង២៤៣លាននាក់នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងអាស៊ីបូព៌ា ត្រូវបានប៉ាន់ប្រមាណថា រងផលប៉ះពាល់ដោយរលកកម្តៅ ដែលបណ្តាលឲ្យពួកគេត្រូវប្រឈមនឹងជំងឺទាក់ទងនឹងកម្តៅ និងការស្លាប់។

(រូបថត៖ VN Express)

ជាក់ស្តែង សាលារៀនហ្វីលីពីនមួយចំនួន បានផ្អាកម៉ោងសិក្សារួចហើយនៅក្នុងខែមេសានេះ ខណៈភ្នាក់ងារព្យាករអាកាសធាតុរដ្ឋព្រមានថា សីតុណ្ហភាពអាចឈានដល់កម្រិតគ្រោះថ្នាក់ ៤២ឬ៤៣អង្សាសេ។

ចំណែកនៅប្រទេសថៃ សីតុណ្ហភាព៤៣.៥អង្សាសេ ត្រូវបានកត់ត្រានៅក្នុងខេត្តភាគខាងជើង Mae Hong Son កាលពីដើមសប្តាហ៍នេះ ខណៈយោងតាមក្រសួងសុខាភិបាល មនុស្សប្រហែល៤០នាក់បានស្លាប់ដោយសារជំងឺទាក់ទងនឹងកម្តៅ ជារៀងរាល់ឆ្នាំ។

(រូបថត៖ AFP)

ដោយឡែក នៅភាគខាងត្បូងប្រទេសវៀតណាមវិញ សីតុណ្ហភាពបានហក់ឡើងដល់កម្រិតខ្ពស់៣៨អង្សាសេ។

យោងតាមរបាយការណ៍របស់ UNICEF, កុមារមានហានិភ័យជាងមនុស្សពេញវ័យ ព្រោះពួកគេមិនសូវចេះគ្រប់គ្រងសីតុណ្ហភាពរាងកាយរបស់ខ្លួនឡើយ។

(រូបថត៖ Gulf Today)

លោកស្រី Debora Comini នាយកការិយាល័យរបស់ UNICEF ប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក និយាយថា “កុមារងាយរងគ្រោះជាងមនុស្សពេញវ័យចំពោះផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ហើយកម្តៅខ្លាំងហួស គឺជាការគំរាមកំហែងដ៏គ្រោះថ្នាក់ដល់ពួកគេ។ យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងរដូវក្តៅនេះ ដើម្បីការពារកុមារ និងសហគមន៍ដែលងាយរងគ្រោះពីរលកកម្តៅកាន់តែអាក្រក់ និងបម្រែបម្រួលអាកាសធាតុផ្សេងទៀត”។

សូមបញ្ជាក់ថា តាមការព្យាកររបស់ UN, កុមារជាងពីរពាន់លាននាក់ នឹងត្រូវជួបគ្រោះថ្នាក់ដោយសាររលកកម្តៅនៅត្រឹមឆ្នាំ២០៥០៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ព្រមានថា អំឡុងពិធីបុណ្យសង្ក្រាន្ត មនុស្សអាចក្តៅដល់ស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម