Connect with us

ព័ត៌មានអន្ដរជាតិ

តើប្រទេស អាស៊ាន ណាខ្លះរៀបចំពិធីបុណ្យចូលឆ្នាំថ្មីក្នុងខែមេសាដូច កម្ពុជា ដែរ?

បានផុស

នៅ

ព្រះរាជាណាចក្រកម្ពុជានឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោងរយៈពេល ៤ ថ្ងៃ ពោលចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នេះ ខណៈទេវធីតាព្រះនាម មហោធរទេវី ជារាជបុត្រីទី ៧ នៃកបិលមហាព្រហ្ម នឹងយាងចុះមកនាវេលាម៉ោង ១០ និង ២៤ នាទីយប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ក៏មានប្រទេសអាស៊ាន ៣ ផ្សេងទៀតនឹងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីក្នុងខែមេសា ដូចគ្នានឹងព្រះរាជាណាចក្រកម្ពុជាផងដែរ ក្នុងនោះរួមមាន ប្រទេសថៃ ឡាវ និងមីយ៉ាន់ម៉ា ដោយគ្រាន់តែការរៀបចំខុសៗគ្នាទៅតាមប្រពៃណីរបស់ប្រទេសពួកគេ ។

ឡាវ

ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ឡាវដែលគេស្គាល់ថា Pi Mai ក៏​ដូច​គ្នាទៅនឹង​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ផង​ដែរ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦​ ខែមេសា ឆ្នាំ២០២៤​​ ​។ ទោះយ៉ាងណា ឆ្នាំនេះឡាវបានដាក់ចេញសេចក្ដីណែនាំ ក៏ដូចជាការហាមប្រាមមួយចំនួន ក្នុង​នោះមិនឲ្យមាន​ការ​លេង​ទឹក​​ក្នុង​រូប​ភាព​មួយ​ចំនួន ដូច​ជា​មិន​ឲ្យប្រើ​ប្រាស់​ទឹក​កខ្វក់ ទឹកកក ស៊ីទែន​ទឹក​ធំៗ ហាម​ឃាត់​ការ​ស្លៀក​សម្លៀក​បំពាក់​មិន​សម​រម្យ​ ក៏​ដូច​ជា​ការ​បង្ក​សំឡេងកង​រំពង​រំខាន ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ និង​ហាម​ប្រាម​លើ​ការ​ដុត​ផាវ ឬ​គ្រឿង​​ផ្ទុះ​មួយ​ចំនួន​ផង​ដែរ​ ។

ថៃ

ថៃនឹងរៀបចំពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីជាប្រពៃណីរយៈពេល ៣ ថ្ងៃ ពោលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ប៉ុន្តែប្រទេសនេះនឹងប្រព្រឹត្តជាលក្ខណៈសង្រ្កាន្តពិភពលោកនៅទូទាំងប្រទេសរយៈពេល ២១ ថ្ងៃឯណោះ រាប់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ក្នុងគោលបំណងស្ដារមុខមាត់វិស័យទេសចរណ៍ ។

មុនឈានដល់បុណ្យសង្ក្រាន្តចូលឆ្នាំថ្មីនេះ ប្រជាជន​ថៃ​​​​បាន​រៀប​ចំ​​សម្អាត​ផ្ទះ​សម្បែង ហើយនៅថ្ងៃបុណ្យប្រជាជនតែង​​ទៅ​វត្ត​ប្រគេន​ចង្ហាន់​ព្រះ​សង្ឃ​ ពន្លែងសត្វ​ចាប ​​ការគោរពមនុស្សចាស់ និងការស្រង់ព្រះផងដែរ ហើយអ្វីដែលកាន់តែ​ពិសេសទៀត​​​នោះ​ គឺ​សកម្មភាព​លេង​កម្សាន្ត​​ដូចជា បាតម្សៅ​​ និងលេងជះទឹកក្រអូបដាក់គ្នាជាដើម ។

មីយ៉ាន់ម៉ា

មីយ៉ានម៉ាក៏មានពិធីបុណ្យចូលឆ្នាំថ្មីផងដែរដែលគេហៅថា Thingyan ។ ក្នុង​អំឡុង​​ពេល​នៃ​​ឱកាស​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​​​នេះ​ ប្រជាជន​មីយ៉ាន់ម៉ា​ តែង​ធ្វើ​ពិធី​ស្រង់​អ្នក​មាន​គុណ ដូចជាងូត​ទឹក​ជូន​មាតា បិតា ជីដូន​​ជីតា​ចាស់​ៗ ។ ក្រោយ​មក​មាន​ការ​សម្ដែង​សិល្បៈ​​​ រាំលេងកម្សាន្ត ក៏ដូចជា​លេង​បាច​ទឹក​ដាក់​គ្នា​ជាដើម ។

ប៉ុន្តែយ៉ាងណាចំពោះឆ្នាំនេះវិញ មិនទាន់មានព័ត៌មានណាមួយបញ្ជាក់ថា ប្រជាពលរដ្ឋមីយ៉ាន់ម៉ាអាចនឹងសប្បាយអបអរនឹងពិធីបុណ្យចូលឆ្នាំថ្មីនេះបាននោះទេ ដោយសារតែប្រទេសជាតិមិនទាន់មានសុខសន្តិភាពនៅឡើយ ពោលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងតស៊ូទប់ទល់នឹងការប្រយុទ្ធជាមួយសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច ចាប់តាំងពីរដ្ឋប្រហារទម្លាក់អំណាចរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មក ។

គួរបញ្ជាក់ថា បណ្ដាប្រទេសអាស៊ីផ្សេងៗទៀតដែលកាន់សាសនាព្រះពុទ្ធដូចជា ឥណ្ឌា នេប៉ាល់ បង់ក្លាដែស និងស្រីលង្កា ក៏រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរៀងៗខ្លួនស្រដៀងនឹងកម្ពុជា ថៃ មីយ៉ាន់ម៉ា និងឡាវផងដែរ ពោលចាប់ពីថ្ងៃទី១៣ ខែមេសាដូចគ្នា ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ កាសែត WSJ ៖ អ៊ីស្រាអែល កំពុងរៀបជើងព្រួលត្រៀមភ្លក់រសជាតិសងសឹក​របស់ អ៊ីរ៉ង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៤ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៤ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៦ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៧ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម