Connect with us

ព័ត៌មានអន្ដរជាតិ

កាសែត WSJ ៖ អ៊ីស្រាអែល កំពុងរៀបជើងព្រួលត្រៀមភ្លក់រសជាតិសងសឹក​របស់ អ៊ីរ៉ង់

បានផុស

នៅ

អ៊ីស្រាអែលកំពុងរៀបចំជើងព្រួលទប់ទល់នឹងការសងសឹកដោយផ្ទាល់ពីសំណាក់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារតាមអាកាសទៅលើស្ថានទូតរបស់ទីក្រុងតេហេរ៉ង់នៅក្នុងប្រទេសស៊ីរីកាលពីដើមខែមេសា ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត The Wall Street Journal (WSJ) កាលពីថ្ងៃទី១២ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតអាមេរិកមួយនេះបញ្ជាក់ច្បាស់ៗទៀតថា រសជាតិវាយប្រហារសងសឹករបស់អ៊ីរ៉ង់មកលើទឹកដីនៃប្រទេសអ៊ីស្រាអែលអាចនឹងកើតមានឡើងក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោងនេះ ជាពិសេសក្រោយពិធីបុណ្យឥស្លាម Eid បិទបញ្ចប់ជាផ្លូវការកាលពីថ្ងៃទី១២ ខែមេសាកន្លងទៅនេះ ។

ចំណែកភាគីខាងអ៊ីរ៉ង់វិញមិនទាន់ចេញសេចក្ដីបំភ្លឺណាមួយនៅឡើយទេ ដោយគ្រាន់តែលើកឡើងថា ផែនការដែលឲ្យអ៊ីស្រាអែលភ្លក់រសជាតិវាយប្រហារកំពុងស្ថិតក្នុងការពិភាក្សា ហើយក៏មិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើងនៅឡើយនោះដែរ ប៉ុន្តែរដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានដាក់មុខព្រួញរួចទៅហើយថា អ៊ីស្រាអែលគឺជាអ្នកដែលប្រព្រឹត្តការវាយប្រហារដ៏សាហាវយង់ឃ្នងមួយនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា អ៊ីរ៉ង់នឹងធ្វើការឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីស្រាអែលតាមមធ្យោបាយដែលមិនបង្កភាពតានតឹងក្នុងតំបន់ឲ្យរីកធំឡើយ ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានប្រាប់សហរដ្ឋអាមេរិកថា សាររបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានបញ្ជូនតាមរយៈប្រទេសប្រទេសអូម៉ង់ដែលបម្រើការជាអន្តរការីរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ។

លោក Hossein Amir-Abdollahian

ស្របពេលជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអ៊ីស្រាអែលក៏បានរាយការណ៍ដែរថា ក្រុមហេសបូឡាដែលជាចលនាដ៏មានសក្ដានុពលនៅក្នុងប្រទេសលីបង់ និងក្រុមឧទ្ទាមហ៊ូទីរបស់យ៉េមែនដែលសុទ្ធសឹងតែមានអ៊ីរ៉ង់ជាខ្នងបង្អែក ក៏អាចនឹងឲ្យអ៊ីស្រាអែលស្គាល់ថ្នាំខ្លាំងផងដែរ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមេសា ទីប្រឹក្សាយោធាអ៊ីរ៉ង់ ៧ រូបត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលរបស់ទីក្រុងតេហេរ៉ង់នៅក្នុងទីក្រុងដាម៉ាសប្រទេសស៊ីរី ខណៈក្នុងនោះរួមមានទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mohammad Reza Zahedi ផងដែរ ។ ទោះយ៉ាងណា រហូត​មក​ទល់​ពេល​នេះ អ៊ីស្រាអែល​មិនទាន់​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍ណាមួយ​ស្តី​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​តាម​អាកាស​នោះ​ទេ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ តើប្រទេស អាស៊ាន ណាខ្លះរៀបចំពិធីបុណ្យចូលឆ្នាំថ្មីក្នុងខែមេសាដូច កម្ពុជា ដែរ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៨ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម