ព័ត៌មានអន្ដរជាតិ
ឧបការីរដ្ឋមន្ត្រីបរទេសអាមេរិកទៅទស្សនកិច្ចនៅចិនថ្ងៃស្អែក
មន្ត្រីទូតកំពូលរបស់សហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ីបូព៌ានឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន ទើបតែរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំជប៉ុន និងហ្វីលីពីន ដែលផ្តោតលើសមុទ្រចិនខាងត្បូង។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/usa-and-china1-3.png)
ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel Krtitenbrink នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេល៣ថ្ងៃគឺទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៤។ ជាមួយគ្នានេះនាយកជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកសម្រាប់កិច្ចការចិន និងតៃវ៉ាន់ លោកស្រី Sarah Beran នឹងអមដំណើរលោក Daniel ដែរ។
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា មន្ត្រីទូតកំពូលទាំងពីរនឹងជួបភាគីចិនដែលផ្តោតលើកិច្ចខិតខំប្រឹងបន្តដើម្បីរក្សាទំនាក់ទំនងបើកចំហរ និងគ្រប់គ្រងលើការប្រកួតប្រជែងដោយទទួលខុសត្រូវ។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/USA-and-China-2-1024x687.png)
ប្រទេសចិន និងហ្វីលីពីនមានជម្លោះដែនសមុទ្រជាច្រើនកាលពីខែមុនរាប់បញ្ចូលទាំងការប្រើប្រាស់កាណុងបាញ់ទឹក និងសង្គ្រាមពាក្យសំដីដ៏ក្តៅគគុក។ ជម្លោះជុំវិញ Second Thomas Shoal ដែលជាផ្ទះទី២របស់ទាហានហ្វីលីពីនមួយចំនួននៅលើនាវាចម្បាំង១គ្រឿងដែលរដ្ឋាភិបាលទីក្រុងម៉ានីលបានចតនៅទីនោះតាំងពីឆ្នាំ១៩៩៩ដើម្បីពង្រឹងការទាមទារអធិបតេយ្យភាពរបស់ខ្លួន។
ចិនបានអះអាងថា សមុទ្រចិនខាងត្បូងស្ទើរទាំងស្រុងជារបស់ខ្លួន ក្នុងនោះរាប់បញ្ចូលទាំងតំបន់សេដ្ឋកិច្ចដែនសមុទ្រនៃប្រទេសជិតខាងផង។ ផ្ទះទី២ Second Thomas Shoal គឺស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ៣២០គីឡូម៉ែត្ររបស់ហ្វីលីពីន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ state.gov
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់