ព័ត៌មានអន្ដរជាតិ
យប់មិញ អ៉ីរ៉ង់សងសឹកអ៉ីស្រាអែលដោយមីស៊ីល-យន្តហោះគ្មានមនុស្សជាង២០០គ្រាប់
ប្រទេសអ៉ីរ៉ង់បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សជិះ និងមីស៊ីលនៅយប់ថ្ងៃសៅរ៍ទី១៣ ខែមេសា ឆ្នាំ២០២៤ ដើម្បីជាការសងសឹកយ៉ាងចាស់ដៃជាលើកដំបូងលើប្រទេសអ៉ីស្រាអែលដែលប្រឈមនឹងជម្លោះកាន់តែធំ ដោយសារសហរដ្ឋអាមេរិកបានសន្យាគាំទ្រអ៉ីស្រាអែល។

អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Rear Admiral Daniel Hagari បាននិយាយថា អ៉ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់លើទឹកដីអ៉ីស្រាអែល ប៉ុន្តែភាគច្រើនត្រូវបានស្ទាក់ចាប់នៅក្រៅព្រំដែនអ៉ីស្រាអែល។ រហូតដល់ពេលនេះយន្តហោះគ្មានមនុស្សជិះ និងមីស៊ីលជាង២០០គ្រាប់ត្រូវបានបាញ់ និងបង្កការខូតខាតបន្ទាយយោធាមួយកន្លែង។ ការវាយប្រហារនៅមិនទាន់បញ្ចប់ឡើយ ហើយកម្លាំងអ៉ីស្រាអែលបានកំពុងចាំស្ទាក់ចាប់គ្រាប់ដែលវាយប្រហារបន្ថែមទៀត។

អ៉ីរ៉ង់បានប្តេជ្ញាចំពោះការសងសឹកលើអ្វីដែលការវាយប្រហារអ៉ីស្រាអែលទៅលើស្ថានកុងស៊ុល នៅទីក្រុងដាម៉ាស់កាលពីថ្ងៃទី១ ខែមេសា បានសម្លាប់មន្ត្រីការពារ៧នាក់ ក្នុងនោះមានមេបញ្ជាការ២នាក់។ ពួកគេបាននិយាយថា ការវាយប្រហារនោះគឺជា«ឧក្រិដ្ឋកម្មអ៉ីស្រាអែល»។ ជុំវិញរឿងនេះ អ៉ីស្រាអែលមិនបានបញ្ជាក់ ឬទទួលខុសត្រូវចំពោះការវាយប្រហារនោះឡើយ។

«ប្រសិនបើអ៉ីស្រាអែលធ្វើខុសថែមទៀត ការឆ្លើយតបរបស់អ៉ីរ៉ង់នឹងកាន់តែធ្ងន់ធ្ងរជាងនេះ»។ បេសកកម្មអ៉ីរង់ប្រចាំអង្កការសហប្រជាជាតិបាននិយាយ និងបានព្រមានទៅសហរដ្ឋអាមេរិក«នៅឲ្យឆ្ងាយ»។ ទោះបីជាយ៉ាងណា អ៉ីរ៉ង់បាននិយាយថា ខ្លួនបានចាត់ទុករឿងនេះបានបញ្ចប់ហើយ។

រហូតដល់ពេលនេះមិនទាន់ព័ត៌មានលំអិតពីការខូចខាត និងជនរងគ្រោះនោះទេ ប៉ុន្តែមន្ត្រីមូលដ្ឋានបាននិយាយថា ក្មេងស្រីអាយុ៧ឆ្នាំម្នាក់បានរងរបួសធ្ងន់ធ្ងរ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសចំពោះការវាយប្រហាររបស់អ៉ីរ៉ង និងបាននិយាយថា លោកព្រួយបារម្ភយ៉ាងខ្លាំងអំពោះគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់