ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស់បដិសេធការឆ្លើយតបបទឈប់បាញ់គ្នារបស់អ៉ីស្រាអែល
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ បានបដិសេធសំណើបទឈប់បាញ់គ្នាមួយរបស់ប្រទេសអ៉ីស្រាអែល ដោយបាននិយាយកាលពីថ្ងៃទី១៣ ខែមេសា ថា ខ្លួនបានប្រគល់ឲ្យទៅអ្នកសម្របសម្រួលនៅក្នុងប្រទេសអេហ្ស៊ីប និងកាតារ ជាការឆ្លើយតបទៅនឹងសំណើដែលខ្លួនបានទទួលកាលពីថ្ងៃចន្ទ។
បន្ទាប់ពីសង្គ្រាមជាង៦ខែជាមួយអ៉ីស្រាអែលនៅតំបន់ហ្គាហ្សា កិច្ចចរចានៅតែបន្តជាប់គាំង ដោយក្រុមហាម៉ាស់ប្រកាន់ភ្ជាប់នូវការទាមទាររបស់ខ្លួនគឺជាកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាម។
ក្រុមសកម្មប្រយុទ្ធបានលើកឡើងថា ៖«យើងសូមបញ្ជាក់ជាថ្មី យើងនៅតែប្រកាន់ភ្ជាប់នូវការទាមទាររបស់យើង និងជាសេចក្តីត្រូវការរបស់ប្រជាជនយើងគឺបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍ ការដកកម្លាំងទាំងស្រុងចេញពីតំបន់ហ្គាហ្សាស្ទ្រីប ការវិលត្រឡប់របស់ជនភៀសខ្លួនទៅផ្ទះវិញ ការពង្រឹងការនាំចូលជំនួយ និងការកសាងឡើងវិញ»។
ប្រទេសអ៉ីស្រាអែលចង់ធានាបាននូវការវិលត្រឡប់មកវិញរបស់ចំណាប់ខ្មាំងដែលត្រូវបានចាប់ដោយក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា ដោយសុវត្ថិភាព ប៉ុន្តែបាននិយាយថា ខ្លួននឹងមិនអាចបញ្ឈប់ការវាយប្រហាររហូតដល់កងកម្លាំងហាម៉ាស់ត្រូវបានបំផ្លាញ់។ អ៉ីស្រាអែលគ្រោងធ្វើការវាយប្រហារទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សាដែលមានជនស៊ីវិលជាង១លាននាក់ជាជនភៀសខ្លួន។
ក្រុមហាម៉ាស់បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានត្រៀមរួចរាល់ហើយដើម្បីបញ្ចប់កិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំងជាមួយអ៉ីស្រាអែលដែលចំណាប់ខ្មាំង១៣៣នាក់ត្រូវបានគេជឿថា កំពុងជាប់នៅតំបន់ហ្គាហ្សា ជាថ្នូរនឹងជនជាតិប៉ាឡេស្ទីន រាប់រយនាក់កំពុងជាប់ឃុំឃាំងនៅប្រទេសអ៉ីស្រាអែល។
សេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាស់បានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីអ៉ីស្រាអែលបានសម្លាប់សមាជិកជាច្រើននាក់របស់មេដឹកនាំហាម៉ាស់លោក Ismail Haniyeh នៅហ្គាហ្សា។ ករណីនេះបានធ្វើឲ្យមានការភ័យខ្លាចដល់គ្រួសារចំណាប់ខ្មាំងផ្សេងទៀត។
និយាយជាមួយសារព័ត៌មាន Reuters នៅប្រទេសកាតារមួយថ្ងៃបន្ទាប់ពីការសម្លាប់ លោក Haniyeh បាននិយាយថា ក្រុមរបស់លោកនៅតែស្វែងរកកិច្ចព្រមព្រៀង ប៉ុន្តែបានចោទប្រកាន់អ៉ីស្រាអែលពីការពន្យារពេល និងគេចវេសពីការឆ្លើយទៅនឹងការទាមទាររបស់ក្រុមលោក។
សេចក្តីអំពាវនាវជាសកលសម្រាប់បទឈប់បាញ់គ្នាកំពុងកើនឡើង ខណៈសង្គ្រាមបានឈានដល់ខែទី៧ ប៉ុន្តែមានសញ្ញាវិវត្តតិចតូចក្នុងការចរចា។
ក្រុមហាម៉ាស់កំពុងទាមទារឲ្យបញ្ឈប់ការវាយប្រហាររបស់អ៉ីស្រាអែល ឲ្យដកកម្លាំងទ័ពចេញ និងអនុញ្ញាតឲ្យប្រជាជនប៉ាឡេស្ទិលវិលត្រឡប់ទៅផ្ទះវិញ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់