Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមប្រឹក្សាសន្តិសុខ UN ជួបគ្នាល្ងាចនេះជុំវិញ ការវាយប្រហាររបស់អ៉ីរ៉ង់លើអ៉ីស្រាអែល

បានផុស

នៅ

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​​គ្រោង​នឹង​ជួប​ប្រជុំ​​គ្នា​​នៅ​​ល្ងាច​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​មេសា ឆ្នាំ​២០២៤​ បន្ទាប់​ពី​ប្រទេស​អ៉ីស្រាអែល​បាន​ស្នើ​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ធ្វើ​ការ​ថ្កោល​ទោស​​ចំពោះ​ការ​វាយ​ប្រហារ​របស់​ប្រទេស​អ៉ីរ៉ង់ និង​ចាត់​ទុក​ក្រុម​កម្លាំង​ឆ្មាំ​បដិវត្តន៍អ៉ីរ៉ង់​ជា​​អង្គការ​ភេរវករមួយ។

យោង​​តាម​​កាលវិភាគ​ដែល​បាន​ចេញ​នៅ​យប់​ថ្ងៃ​សៅរ៍ ទី​១៣ ខែ​មេសា ឆ្នាំ​​២០២៤​ ថា កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​គ្រោង​ធ្វើ​នៅ​វេលា​ម៉ោង​៤​ល្ងាច​ (ET 2000 GMT)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកអគ្គរដ្ឋ​ទូតអ៉ីស្រាអែល​ប្រចាំ​នៅ​អង្គការ​សហ​ប្រជា​ជាតិ លោក Gilad Erdan បាន​ស្នើ​សុំ​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​ឲ្យ​រៀប​ចំ​កិច្ច​ប្រជុំ​ពិសេស​បន្ទាន់​មួយ​ក្នុង​លិខិត​ដែល​បាន​ផ្ញើ​ទៅ​ប្រធាន​ក្រុម​ប្រឹក្សា​កាល​ពី​យប់​ថ្ងៃ​សៅរ៍។

«ការ​វាយ​ប្រហារ​របស់​អ៉ីរ៉ង់​​គឺ​ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សន្តិភាព និង​សន្តិសុខ​សកល ហើយ​ខ្ញុំ​រំពឹង​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជន នឹង​​​ប្រើ​ប្រាស់​កិច្ច​ប្រជុំ​នេះ​ដើម្បី​ឆ្លើយ​តប​យ៉ាង​ម៉ត់​ចត់​​ប្រឆាំង​នឹង​អ៉ីរ៉ង់»។ លោក  Erdan ​បាន​សរសេរ​នៅ​លើ X។

ប្រទេស​អ៉ីរ៉ង់​បាន​ធ្វើ​ការ​វាយ​ប្រហារ​សង​សឹក​លើក​ទី១​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៣ ខែ​មេសា​ ឆ្នាំ​២០២៤ ដោយ​បាញ់​គ្រាប់​មីស៊ីល និង​យន្តហោះ​គ្មាន​មនុស្ស​ជិះ​ជាង​២០០​គ្រាប់​ទៅ​លើ​ទឹក​ដី​ប្រទេសអ៉ីស្រាអែល។

អ៉ីរ៉ង់​បាន​ប្តេជ្ញាចំពោះ​ការ​សង​សឹក​​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហាររបស់​​អ៉ីស្រាអែល​ទៅ​លើ​ស្ថានកុងសូលដាម៉ាស់​កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ដែល​បាន​សម្លាប់​មន្ត្រី​ឆ្មាំការពារ​៧​នាក់ ក្នុង​នោះ​មាន​មេបញ្ជាការ​២​នាក់។ ពួក​គេ​បាន​និយាយ​ថា ការវាយ​ប្រហារ​នោះ​​គឺ​ជា​«ឧក្រិដ្ឋកម្មអ៉ីស្រាអែល»។

ការ​វាយ​ប្រហារ​សង​សឹក​នេះ​ក៏​​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ជម្លោះ​កាន់​តែ​ធ្ងន់​ធ្ងរ ស្រប​ពេលសហរដ្ឋ​អាមេរិក​​បាន​សន្យា​គាំទ្រ​អ៉ីស្រាអែល។

អគ្គលេខាធិការអង្គការ​សហ​ប្រជា​ជាតិ លោក Antonio Guterres បាន​ថ្កោល​ទោស​ចំពោះ​ការ​វាយ​ប្រហារ​របស់អ៉ីរ៉ង និង​បាន​និយាយ​ថា លោក​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​អំពោះ​គ្រោះ​មហន្តរាយ​​កាន់​តែ​ធ្ងន់​ធ្ងរ​នៅ​ក្នុង​តំបន់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ហាម៉ាស ត្រៀម​ដោះលែង​​ស្ត្រី​ជាទាហាន​អ៊ីស្រាអែល​៤នាក់ នៅ​ក្នុង​ការ​ដោះដូរ​លើកទី២

ព័ត៌មានជាតិ២៥ នាទីutes មុន

អាជីវករលក់ផ្កាគ្រប់ប្រភេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ថា «លក់ដាច់ជាងឆ្នាំមុន»

ចរាចរណ៍៤៨ នាទីutes មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខសង្គម១ ម៉ោង មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

Sokha Hotels

ព័ត៌មានពេញនិយម